ចន្ទគតិប្រតិទិនខ្មែរ

កំពុងផ្ទុកប្រតិទិនខ្មែរ...
កំពុងផ្ទុកប្រតិទិនខែ...
🎊 ថ្ងៃបុណ្យចូលឆ្នាំខ្មែរ 🎊
🔎រកមើលកាលបរិច្ឆេទ និងពេលវេលា ថ្ងៃមហាសង្ក្រាន្ត📆
✍ជ្រើសរើសឆ្នាំ៖
Loading...
Loading...

អត្ថន័យសង្ខេបអំពី ទេពធីតាសង្ក្រាន្ត

🔸សេចក្ដី​ទំនាយ​នៅ​ក្នុង​តម្រា​មហា​សំការសូត្រ​បាន​ និយាយ​ដល់​ឈ្មោះ​ទេពធីតា​មហា​សង្ក្រាន្ត​ទាំង​៧​រូប និង​គ្រឿង​អាភរណៈ​របស់​នាង​ថា ៖

  1. បើ​សង្ក្រាន្ត​ជា ថ្ងៃ​អាទិត្យ ទេពធីតា​ឈ្មោះ ទុង្សា​ទេវី សៀតផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុមរាគ ភក្សាហារ​ផ្លែ​ឧទុម្ពរ (ផ្លែ​ល្វា) អាវុធ​ស្ដាំ​ចក្រ ឆ្វេង​ស័ង្ខ និង​ពាហនៈ​គ្រុឌ ។
  2. បើ​សង្ក្រាន្ត​ជា ថ្ងៃ​ចន្ទ ទេពធីតា​ឈ្មោះ គោរាគៈ​ទេវី សៀតផ្កា​អង្គា​បុស្ស គ្រឿង​ប្រដាប់​មុត្តា ភក្សាហារ​ប្រេង អាវុធ​ស្ដាំ​ព្រះ​ខ័ន​ ឆ្វេង​កាន់​ឈើច្រត់​ និង​ពាហនៈ​ខ្លា ។
  3. បើ​សង្ក្រាន្ត ថ្ងៃ​អង្គារ ទេពធីតា​ឈ្មោះ រាក្យសា​ទេវី សៀត​ផ្កា​ឈូក គ្រឿង​ប្រដាប់​មោរ៉ា ភក្សាហារ​លោហិត អាវុធ​ស្ដាំ​ត្រីសូល៍ ឆ្វេង​ធ្នូ និង​ពាហនៈ​អស្សតរ (សេះ) ។
  4. បើ​សង្ក្រាន្ត ថ្ងៃ​ពុធ ទេពធីតា​ឈ្មោះ មណ្ឌា​ទេវី សៀត​ផ្កាចំប៉ា គ្រឿង​ប្រដាប់​ពិទូរ្យ ភក្សាហារ​ទឹកដោះ សប្បិ​អាវុធ​ស្ដាំ​ម្ជុល ឆ្វេង​ឈើច្រត់ និង​ពាហនៈ​លា ។
  5. បើ​សង្ក្រាន្ត ថ្ងៃ​ព្រហស្បតិ៍ ទេពធីតា​ឈ្មោះ កិរិណី​ទេវី សៀត​ផ្កា​មណ្ឌា គ្រឿង​ប្រដាប់​មរកត ភក្សាហារ​សណ្ដែក​ល្ង អាវុធ​ស្ដាំ​កង្វេរ ឆ្វេង​កាំភ្លើង និង​ពាហនៈ​ដំរី ។
  6. បើ​សង្ក្រាន្ត ថ្ងៃ​សុក្រ ទេពធីតា​ឈ្មោះ កិមិរា​ទេវី សៀត​ផ្កា​ចង្កុលណី គ្រឿ​ប្រដាប់​បុស្ស​រាគ៌ម ភក្សាហារ​ចេកណាំវ៉ា អាវុធ​ស្ដាំ​ព្រះ​ខ័ន ឆ្វេង​ពិណ និង​ពាហនៈ​ក្របី ។
  7. បើ​សង្ក្រាន្ត ថ្ងៃ​សៅរ៍ ទេពធីតា​ឈ្មោះ មហោទរា​ទេវី សៀត ​ផ្កា​ត្រកៀត គ្រឿង​ប្រដាប់​និលរ័ត្ន ភក្សាហារ​សាច់​ទ្រាយ (ម្រឹគ​ពួក​ឈ្លូស) អាវុធ​ស្ដាំ​ចក្រ ឆ្វេង​ត្រីសូល៍ និង​ពាហនៈ​ក្ងោក ។

តាម​ទំនៀម ទេពធីតា​ទាំង​៧​រូប​ដែល​ត្រូវ​វេន​ចេញ​ហែ​ដៃ​ម្ខាង​ទ្រ​ពានមាស​ដែល​តម្កល់​ ក្បាល​កបិល​មហាព្រហ្ម ហើយ​មិន​ដែល​ជិះ​ពាហនៈ​តាម​របៀប​ធម្មតា​ទេ គឺ​សុទ្ធតែ​សម្ដែង​កិរិយា​តាម​បែបបទ​ផ្សេងៗ ដូចជា​ គេ​លេង​សៀក ។ ប៉ុន្តែ គេ​បាន​កំណត់​យក​តាម​ពេល​ហែ​ចេញ​យ៉ាង​ដូច្នេះ ៖

  1. ពី​ពេល​ព្រលឹម​ដល់​ថ្ងៃ​ត្រង់ៈ ជិះ​ឈរ​លើ​ខ្នង​ពាហនៈ​ មិន​បាច់​កាន់​បង្ហៀរ​ ឬ​ខ្សែ​ទេ ។
  2. ពី​ថ្ងៃត្រង់​ដល់​ព្រលប់ៈ ជិះ​អង្គុយ​ពាក់​ឆៀង ។
  3. ពី​ព្រលប់​ដល់​កណ្ដាល​អាធ្រាត្រៈ ជិះ​ដេក​បើក​ភ្នែក ។
  4. ពី​ពាក់​កណ្ដាល​អាធ្រាត្រ​ដល់​ភ្លឺៈ ជិះ​ដេក​ធ្មេច​ភ្នែក ។

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រព្រឹត្ត​ទៅ​អស់​កាល​៣​ថ្ងៃ ក្នុង​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​-​១៤ និង​១៥  (ឬ​១៤​‑១៥ និង​១៦) ខែ​មេសា​ មាន​ដូច​តទៅ​នេះ ៖

  1. ថ្ងៃ​ទី​១: ហៅ​ថា ថ្ងៃ​មហាសង្ក្រាន្ត ជា​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង ។
  2. ថ្ងៃ​ទី​២: ហៅ​ថា ថ្ងៃ​វ័នបត ជា​ថ្ងៃ​កណ្ដាល ។
  3. ថ្ងៃ​ទី​៣: ហៅ​ថា ថ្ងៃ​ឡើងស័ក ជា​ថ្ងៃ​ចាប់​ផ្ដើម​ចូល​សករាជ​ថ្មី ។