តិរច្ឆានវិជ្ជា គឺចំណេះដែលថោកទាប ទុកដូចជាចំណេះរបស់សត្វតិរច្ឆាន ព្រោះមិនមានប្រយោជន៍។ តិរច្ឆានវិជ្ជានោះ មានច្រើនជាអនេកពេកណាស់ តាមន័យដែលព្រះដ៏មានជោគ ទ្រង់ត្រាស់សំដែងទុកក្នុងព្រហ្មជាលសូត្រ ទី១ ក្នុងគម្ពីរទីឃនិកាយ សីលខន្ធវគ្គ ឬក្នុងសុភសូត្រ ទី១០ ក្នុងគម្ពីរទីឃនិកាយ តែក្នុងទីនេះ ពោលទុកដោយសង្ខេបតែត្រឹម ៨ យ៉ាង ប៉ុណ្ណេះគឺ
- អង្គំ ដម្រានិយាយអំពីសរីរាវយវៈ មានដៃ និងជើងជាដើម។
- និមិត្តំ ដម្រាសម្រាប់ទាយនូវហេតុផ្សេងៗ។
- ឧប្បាតំ ដម្រានិយាយអំពីឧប្បត្តិហេតុ ដូចធ្លាប់កេតុ មេឃក្រហមដាលឡើងក្នុងទិសផ្សេងៗនោះ និងផែនដីញ័រជាដើម។
- សុបិនំ ដម្រាសម្រាប់ទាយយល់សប្តិ។
- លក្ខណំ ដម្រាសម្រាប់ទាយលក្ខណៈរបស់ស្ត្រី និងបុរស។
- មូសិកច្ចន្នំ ដម្រាសម្រាប់ទាយនូវសំពត់ដែលកណ្តុរកាត់។
- អគ្គិហោមំ វិធីបូជាភ្លើង។
- ទិព្វិហោមំ វិធីបូជាវែក។
សមណៈអ្នកបរិភោគប្រើប្រាស់នូវបច្ច័យ ៤ ដែលទាយកឲ្យមកដោយសទ្ធា មិនត្រូវរៀនទន្ទេញ ឬចិញ្ចឹមជីវិតដោយតិរច្ឆានវិជ្ជាទាំងនេះឡើយ។
អំពើដែលភិក្ខុចិញ្ចឹមជីវិតដោយល្អ វៀរចាកបាបធម៌ ទាំង ៥ និងតិរច្ឆានវិជ្ជា ទាំង ៨ ជាដើមនេះ ហៅថា អាជីវបារិសុទ្ធិសីល។
👉ប្រភពៈ វិបស្សនាធុរៈ
កំពុងផ្ទុកប្រតិទិនខ្មែរ...
