ភិក្ខុប្រាថ្នាចង់បានលាភ ចង់ឲ្យគេគោរពសរសើរ ហើយប្រព្រឹត្តនូវធម៌ដ៍លាមកអាក្រក់។ បាបធម៌នោះ មាន ៥យ៉ាងគឺ
- កុហនា ការកុហកដោយឫក។
- លបនា ការលួងលោមដោយវាចា។
- នេមិត្តកតា ភាពជាអ្នកប្រើកលឧបាយដោយកាយខ្លះ ដោយវាចាខ្លះ។
- និប្បេសិកតា ភាពជាអ្នកប្រើសំដីជាខ្នោសសំរាប់កោសយកលាភ។
- លាភេនលាភំ និជិគឹសនតា ភាពនៃការស្វែងរកលាភ ដោយយកលាភជានុយ ឬជាធ្នាក់។
(ពិស្តារ មាននៅក្នុងបឋមវិបស្សនា សំ ប៊ុនធឿន)
👉ប្រភពៈ វិបស្សនាធុរៈ
កំពុងផ្ទុកប្រតិទិនខ្មែរ...
