ពោធិបក្ខិយធម៌

ពោធិបក្ខិយធម៌ ៣៧

ធម៌សម្រាប់ត្រាស់ដឹង ៣៧ប្រការ។

  • សតិប្បដ្ឋាន ៤
    1. កាយានុបស្សនាសតិប្បដ្ឋាន
    2. វេទនានុបស្សនាសតិប្បដ្ឋាន
    3. ចិត្តានុបស្សនាសតិប្បដ្ឋាន
    4. ធម្មានុបស្សនាសតិប្បដ្ឋាន។ (បិ១៧.២៤៤)
  • សម្មប្បធាន ៤
    1. សំវរប្បធាន គឺព្យាយាមប្រយ័ត្នមិនឲ្យបាបកើត​មាន​ក្នុង​សន្តាន
    2. បហានប្បធាន ព្យាយាមលះបាបដែល​កើត​ឡើង​ហើយ
    3. ភាវនាបធាន ព្យាយាមញុំាងកុសល​ឲ្យ​កើត​ឡើង​ក្នុង​សន្តាន
    4. អនុរក្ខនាបធាន ព្យាយាមរក្សាកុសល​មិន​ឲ្យ​​សាប​សូន្យ​ទៅ​វិញ។ សម្មប្បធាន គឺ​ការ​ព្យាយាម ជា​សម្មាវាយាម ក្នុង​អរិយមគ្គ​អង្គ៨ និង​ជា​វីរិយិន្ទ្រិយ ក្នុង​ឥន្រ្ទិយ​៥។
  • ឥទ្ធិបាទ ៤
    1. ឆន្ទៈ ការផ្តោតចិត្តទៅលើ​បំណង​មួយ
    2. វីរិយៈ ព្យាយាម​ធ្វើកិច្ចនោះ
    3. ចិត្តៈ យកចិត្តទុកដាក់​ធ្វើ​កិច្ចការ​នោះ
    4. វីមំសា ត្រិះរិះពិចារណា​ហេតុផល​ក្នុង​កិច្ចការ​នោះ។
  • ឥន្ទ្រិយ ៥
    1. សទ្ធិន្ទ្រិយ សទ្ធាជាធំ បានដល់ ជឿការ​ត្រាស់ដឹង​នៃ​ព្រះពុទ្ធ
    2. វីរិយន្ទ្រិយ វីរិយៈជាធំ បានដល់​ការ​បំពេញ​សម្មប្បធាន ៤
    3. សតិន្ទ្រិយ សតិជាធំ បានដល់ ការប្រមូល​អារម្មណ៍​ទៅ​លើ​សតិប្បដ្ឋាន ៤
    4. សមាធិន្ទ្រិយ សមាធិជាធំ បានដល់​ការ​​សម្រេច​ឈាន ៤ថ្នាក់
    5. បញ្ញិន្ទ្រិយ បញ្ញាជាធំ បានដល់ បញ្ញា​យល់ដឹង​អំពី​​អរិយសច្ចៈ ៤។ សទ្ធា និងបញ្ញា ត្រូវ​មាន​​ស្មើគ្នា ដើម្បី​ឲ្យសទ្ធា​មិនធ្លាក់ចុះ។ សមាធិ និង​វីរិយៈ ត្រូវ​មាន​ស្មើគ្នា ដើម្បី​ឲ្យ​សម្រេច​ឈាន។
  • ពលៈ ៥
    1. សទ្ធាពលៈ កម្លាំង គឺសទ្ធា
    2. វីរិយពលៈ កម្លាំង គឺការព្យាយាម
    3. សតិពលៈ កម្លាំង គឺស្មារតី ការរឭកឃើញ
    4. សមាធិពលៈ កម្លាំង គឺការតម្កល់ចិត្តមាំ
    5. បញ្ញាពលៈ កម្លាំង គឺប្រាជ្ញាដឹង​ច្បាស់​នូវ​សេចក្តី​ពិត
  • ពោជ្ឈង្គៈ ៧
    1. សតិសម្ពោជ្ឈង្គៈ សេចក្តីរឭកបាន
    2. ធម្មវិចយសម្ពោជ្ឈង្គៈ សេចក្តីពិចារណា ជ្រើសរើសរកធម៌
    3. វិរិយសម្ពោជ្ឈង្គៈ សេចក្តីព្យាយាម
    4. បីតិសម្ពោជ្ឈង្គៈ សេចក្តីឆ្អែតចិត្ត
    5. បស្សទ្ធិសម្ពោជ្ឈង្គៈ សេចក្តីស្ងប់ចិត្ត
    6. សមាធិសម្ពោជ្ឈង្គៈ ការតំកល់ចិត្តឲ្យនឹង
    7. ឧបេក្ខាសម្ពោជ្ឈង្គៈ ភាវៈចិត្តដែល​ព្រងើយ​ចំពោះ​អារម្មណ៍
  • អរិយមគ្គអង្គ ៨
    1. សម្មាទិដ្ឋិ បញ្ញាឃើញត្រូវ
    2. សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
    3. សម្មាវាចា វាចាត្រូវ
    4. សម្មាកម្មន្ត ការងារត្រូវ
    5. សម្មាអាជីវៈ ការចិញ្ចឹមជីវិត​ត្រូវ
    6. សម្មាវាយាម សេចក្តីព្យាយាម​ត្រូវ
    7. សម្មាសតិ សេចក្តីរឭកត្រូវ
    8. សម្មាសមាធិ ការតម្កល់ចិត្តត្រូវ

👉ប្រភពៈ វិបស្សនាធុរៈ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៨

📝 វិបស្សនាធុរៈ

📝កថាវត្ថុ១០
📝កម្មដ្ឋាន៤០
📝កម្មបថ១០
📝កសិណ១០
📝កាយគតាសតិ
📝គោចរ ៣ យ៉ាង
📝ចរិត៦យ៉ាង
📝ជំនួញខុស ៥ប្រការ
📝តិរច្ឆានវិជ្ជា
📝តួវិបស្សនាបញ្ញា
📝ត្រៃលក្ខណ៍
📝ទោសនៃសីលវិបត្តិ
📝ធុតង្គ
📝និមិត្តរបស់កម្មដ្ឋាន
📝បច្ចយសន្និស្សិតសីល
📝បច្ចវេក្ខណៈ១៦
📝បរិញ្ញា ៣
📝បរិភោគ៤យ៉ាង
📝បលិពោធ ១០យ៉ាង
📝បាបធម៌ ៥ យ៉ាង
📝បុញ្ញកិរិយាវត្ថុ
📝ពោធិបក្ខិយធម៌
📝ព្រហ្មវិហារធម៌៤
📝ភិក្ខុសីល
📝មេថុនសំយោគ
📝វសី ៥យ៉ាង
📝សង្ខារ
📝សង្ឃគុណ
📝សិក្ខាបទ៦
📝សីលរបស់គ្រហស្ថ
📝សីលរបស់​សាមណេរ
📝សុទ្ធិកថា
📝សំវរធម៌
📝អនុស្សតិ១០
📝អសុភ១០
📝អានាបានស្សតិកម្មដ្ឋាន
📝អារុប្ប៤
📝អាហារេបដិកូលសញ្ញា