សិក្ខាបទ៦

  1. ភិក្ខុមានសេចក្តីប្រាថ្នាលាមក ឲ្យសេចក្តីប្រាថ្នាគ្របសង្កត់បាន ហើយពោលអួត​នូវ​ឧត្តរិមនុស្សធម្ម គឺមហគ្គតធម៌ និងលោកុត្តរធម៌ ដែលមិនមានក្នុងខ្លួន ព្រោះ​ហេតុតែ​ការ​ចិញ្ចឹម​​ជីវិត ត្រូវអាបត្តិបារាជិក។
  2. ភិក្ខុដល់នូវភាពជាអ្នកត្រេកអរ ប្រព្រឹត្តទៅក្នុងចន្លោះស្ត្រី និងបុរស ប្រាប់នូវ​សេចក្តី​ត្រូវ​ការ​​របស់​បុរសដល់ស្ត្រី ឬប្រាប់នូវសេចក្តីត្រូវការរបស់ស្ត្រីដល់បុរស ដឹកនាំបុរស និង​ស្ត្រី​ឲ្យ​បាន​គ្នាជា​ប្តីប្រពន្ធ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិសង្ឃាទិសេស។
  3. ភិក្ខុពោលអួតឧត្តរិមនុស្សធម្មមិនចំៗ តែបញ្ឆិតបញ្ឆៀងមកដាក់ខ្លួនថា មើលតែភិក្ខុ​អង្គ​ណា ដែលនៅក្នុងវិហាររបស់អ្នក ភិក្ខុអង្គុយនោះជាព្រះអរហន្តហើយ ពោលអួតដូច្នេះ ព្រោះ​ហេតុ​តែការចិញ្ចឹមជីវិត ត្រូវអាបត្តិថុល្លច្ច័យ។
  4. ភិក្ខុគ្មានជម្ងឺ សូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះ​ហេតុ​​តែ​ការចិញ្ចឹមជីវិត ត្រូវអាបត្តិបាចិត្តិយ។
  5. ភិក្ខុនីគ្មានជម្ងឺ សូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះ​ហេតុ​​​តែការចិញ្ចឹមជីវិត ត្រូវអាបត្តិបាដិទេសនីយ។
  6. ភិក្ខុគ្មានជម្ងឺ សូមសម្លក្តី បាយក្តី ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះហេតុ​តែការ​ចិញ្ចឹម​​ជីវិត ត្រូវអាបត្តិទុក្កដ។

(បឋមវិបស្សនា ព្រះកេតុធម្មោ សំ ប៊ុនធឿន)

👉ប្រភពៈ វិបស្សនាធុរៈ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៨

📝 វិបស្សនាធុរៈ

📝កថាវត្ថុ១០
📝កម្មដ្ឋាន៤០
📝កម្មបថ១០
📝កសិណ១០
📝កាយគតាសតិ
📝គោចរ ៣ យ៉ាង
📝ចរិត៦យ៉ាង
📝ជំនួញខុស ៥ប្រការ
📝តិរច្ឆានវិជ្ជា
📝តួវិបស្សនាបញ្ញា
📝ត្រៃលក្ខណ៍
📝ទោសនៃសីលវិបត្តិ
📝ធុតង្គ
📝និមិត្តរបស់កម្មដ្ឋាន
📝បច្ចយសន្និស្សិតសីល
📝បច្ចវេក្ខណៈ១៦
📝បរិញ្ញា ៣
📝បរិភោគ៤យ៉ាង
📝បលិពោធ ១០យ៉ាង
📝បាបធម៌ ៥ យ៉ាង
📝បុញ្ញកិរិយាវត្ថុ
📝ពោធិបក្ខិយធម៌
📝ព្រហ្មវិហារធម៌៤
📝ភិក្ខុសីល
📝មេថុនសំយោគ
📝វសី ៥យ៉ាង
📝សង្ខារ
📝សង្ឃគុណ
📝សិក្ខាបទ៦
📝សីលរបស់គ្រហស្ថ
📝សីលរបស់​សាមណេរ
📝សុទ្ធិកថា
📝សំវរធម៌
📝អនុស្សតិ១០
📝អសុភ១០
📝អានាបានស្សតិកម្មដ្ឋាន
📝អារុប្ប៤
📝អាហារេបដិកូលសញ្ញា