
| អនិច្ចារូបកាយ យេីងនេះឯង | សង្ខារតាក់តែង មិនទៀងទាត់ |
| តែងកេីតឡេីងហេីយ វិនាសខ្ចាត់ | រាល់រូបមនុស្សសត្វ សឹងដូចគ្នា ។ |
| ខន្ធប្រាំរមែង តែងមានទុក្ខ | ពុំសូវបានសុខ សព្វវេលា |
| កេីតចាស់ឈឺស្លាប់ ជាធម្មតា | កម្រនណា គេចវេសបាន ។ |
| អនត្តារូបនេះ មិនមាំមួន | ព្រេាះមិនមែនខ្លួន មិនមែនប្រាណ |
| ធ្មេញបាក់សក់ស្កូវ ឃាត់មិនបាន | កេីតក្តៅពុំខ្សាន ដល់ដួងចិត្ត ។ |
| លុះរូបនោះស្លាប់ ទៅជាខ្មេាច | ធំក្លិនអាសេាច ស្អុយពេកពិត |
| កម្ររនណា ហ៊ានទៅជិត | គេតែងភ័យភិត ខ្ពេីមរាល់គ្នា ។ |
| មិនហ៊ានទុកខ្មេាច នោះយូរថៃ្ង | ខ្លាចក្រែងចង្រៃ ដល់គ្រា |
| នាំយកទៅកប់ ឬបូជា | ក្នុងទីនានា ជាស្ថានស្ងាត់ ។ |
| ពួកមិត្តសម្លាញ់ សាច់ញាតិផៅ | សឹងតែទុក្ខសៅ សោយសោក្តាត់ |
| យំស្តាយរូបកាយ បីកំណាត់ | ដែលព្រាត់ប្រាស់បាត់ ចាកស្នេហា ។ |
| សង្ខារសព្វសត្វ តែងសូន្យសេាះ | សូន្យរូបសូន្យឈ្មោះ យសស័កក្តា |
| សូន្យកូនសូន្យចៅ ផៅពង្សា | សូន្យដូនសូន្យតា ឥតមានសល់ ។ |
| សូន្យទាំងម៉ែឪ ប្តីប្រពន្ធ | សូន្យទាំងទ្រព្យធន ធ្លាប់ថ្កេីនថ្កល់ |
| រលាយជាដី ទឹកភ្លេីងខ្យល់ | សព្វសត្វសកល ក្នុងត្រៃភព ។ |
| បេីដឹងថារូប នេះមិនទៀងពិត | គួរតែរិះគិត រកកែខៃ |
| ប្រឹងសាងកុសល ឲ្យរាល់ថ្ងៃ | ជាផលកំរៃ ទៅខាងនាយ ។ |
| គួរខំឲ្យទាន រក្សាសីល | រៀនធម៌កុំខ្ជិល ធ្វេីរាយមាយ |
| ទេីបបានមិនស្លាប់ ទៅអបាយ | សុខចិត្តសុខកាយ គ្មានទុក្ខា ។ |
| គួរហាត់ពត់កាយ វាចាចិត្ត | អេាយបានសុច្ចរិត រាល់រូបា |
| លុះដល់បំផុត ជាតិកាលណា | រួចពីទុក្ខា ក្នុងភពបី ។ |
| កុំឲ្យតាំងចិត្ត គិតប្រមាថ | ហុឺហាហួសខ្នាត ភ្លេចស្មារតី |
| ព្យាយាមលះកម្ម ជាលេាកីយ៍ | ទេីបបានសេចក្តី សុខក្សេមក្សាន្ត។ |
| មួយទៀតធម៌ណា ដែលនាំសត្វ | ឲ្យការស្ងប់ស្ងាត់ ក្នុងសន្តាន |
| ទោះខំរិះគិត រៀនអោយបាន | ទើបរួចពីស្ថាន សង្សារវដ្ត ។ |
| ធម៌នោះឈ្មោះធម្ម សង្វេគ | លោកបានបែងចែក តាមកំណត់ |
| ប្រាំបីប្រការ ពិតប្រាកដ | សូមថ្លែងតាមបទ ព្រះបាលី ៕៚ |
កំពុងផ្ទុកប្រតិទិនខ្មែរ...
