ទណ្ឌវគ្គ
☸️១០. ទណ្ឌវគ្គ មាន ១៣ គាថា
| ១. | សព្វេ តសន្តិ ទណ្ឌស្ស | សព្វេ ភាយន្តិ មច្ចុនោ |
| អត្តានំ ឧបមំ កត្វា | ន ហនេយ្យ ន ឃាតយេ ។ |
👉សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា សត្វទាំងឡាយ តែងខ្លាចចំពោះសេចក្តីស្លាប់គ្រប់ៗ រូប បុគ្គលគួរធ្វើខ្លួនឲ្យជាឧបមា ហើយមិនគួរប្រហារ ដោយខ្លួនឯង មិនគួរប្រើគេឲ្យប្រហារឡើយ ។
| ២. | សព្វេ តសន្តិ ទណ្ឌស្ស | សព្វេសំ ជីវិតំ បិយំ |
| អត្តានំ ឧបមំ កត្វា | ន ហនេយ្យ ន ឃាតយេ ។ |
👉សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា ( ព្រោះថា ) ជីវិតជាទីស្រឡាញ់របស់សត្វទាំងពួង បុគ្គលគួរធ្វើខ្លួនឲ្យជាឧបមា ហើយមិនគួរប្រហារ ដោយខ្លួនឯង មិនគួរប្រើគេឲ្យប្រហារឡើយ ។
| ៣. | សុខកាមានិ ភូតានិ | យោ ទណ្ឌេន វិហឹសតិ |
| អត្តនោ សុខមេសានោ | បេច្ច សោ ន លភតេ សុខំ ។ |
👉ជនណា ស្វែងរកសេចក្តីសុខ ដើម្បីខ្លួន តែបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាសេចក្តីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ នឹងមិនបានសេចក្តីសុខឡើយ ។
| ៤. | សុខកាមានិ ភូតានិ | យោ ទណ្ឌេន ន ហឹសតិ |
| អត្តនោ សុខមេសានោ | បេច្ច សោ លភតេ សុខំ ។ |
👉ជនណា ស្វែងរកសេចក្តីសុខ ដើម្បីខ្លួន តែមិនបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាសេចក្តីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ រមែងបានសេចក្តីសុខ ។
| ៥. | មាវោច ផរុសំ កញ្ចិ | វុត្តា បដិវទេយ្យុ តំ |
| ទុក្ខា ហិ សារម្ភកថា | បដិទណ្ឌា ផុសេយ្យ តំ ។ |
👉អ្នកកុំនិយាយពាក្យអាក្រក់នឹងអ្នកណាមួយឡើយ ជនទាំងឡាយដែលអ្នកស្តីថាឲ្យហើយ គេគប្បីស្តីថាតបមកអ្នកវិញ ព្រោះថា ការពោលពាក្យប្រណាំងប្រជែង ជាហេតុនាំឲ្យកើតទុក្ខ អាជ្ញាតប ត្រូវបានធ្លាក់ចុះមកប៉ះពាល់ដល់អ្នកវិញ ។
| ៦. | សចេ នេរេសិ អត្តានំ | កំសោ ឧបហតោ យថា |
| ឯស បត្តោសិ និព្វានំ | សារម្ភោ តេ ន វិជ្ជតិ ។ |
👉បើអ្នកធ្វើខ្លួនមិនឲ្យញាប់ញ័រ ដូចរគាំងដែលចៀរមាត់ចេញហើយ ( រមែងមិនលាន់ឮសូរ ) ដូច្នោះ អ្នកនុ៎ះជាបុគ្គលដល់នូវព្រះនិព្វាន ការប្រណាំងប្រជែង មិនមានដល់អ្នកឡើយ ។
| ៧. | យថា ទណ្ឌេន គោបាលោ | គាវោ បាជេតិ គោចរំ |
| ឯវំ ជរា ច មច្ចុ ច | អាយុំ បាជេន្តិ បាណិនំ ។ |
👉គង្វាលគោ រមែងកៀងគោទៅកាន់ទីគោចរដោយអាជ្ញា ដូចម្តេចមិញ ជរានិងមច្ចុ តែងកៀងអាយុរបស់សត្វទាំងឡាយ ដូច្នោះឯង ។
| ៨. | អថ បាបានិ កម្មានិ | ករំ ពាលោ ន ពុជ្ឈតិ |
| សេហិ កម្មេហិ ទុម្មេធោ | អគ្គិទឌ្ឍោវ តប្បតិ ។ |
👉បុគ្គលរពាល កាលធ្វើអំពើអាក្រក់ទាំងឡាយ រមែងមិនភ្ញាក់ខ្លួនឡើយ ( លុះកាលជាខាងក្រោយ ) បុគ្គលអប្បប្រាជ្ញានោះ ទើបក្តៅក្រហាយ ដោយសារកម្មរបស់ខ្លួនឯង ដូចជាត្រូវភ្លើងឆេះ ។
| ៩. | យោ ទណ្ឌេន អទណ្ឌេសុ | អប្បទុដ្ឋេសុ ទុស្សតិ |
| ទសន្នមញ្ញតរំ ឋានំ | ខិប្បមេវ និគច្ឆតិ ។ | |
| ១០. | វេទនំ ផរុសំ ជានឹ | សរីរស្ស វ ភេទនំ |
| គរុកំ វាបិ អាពាធំ | ចិត្តក្ខេបំ វ បាបុណេ ។ | |
| ១១. | រាជតោ វា ឧបសគ្គំ | អព្ភក្ខានំ វ ទារុណំ |
| បរិក្ខយំ វ ញាតីនំ | ភោគានំ វ បភង្គុណំ ។ | |
| ១២. | អថវស្ស អគារានិ | អគ្គិ ឌហតិ បាវកោ |
| កាយស្ស ភេទា ទុប្បញ្ញោ | និរយំ សោ ឧបបជ្ជតិ ។ |
👉បុគ្គលណា ប្រទូស្តដោយអាជ្ញា ចំពោះបុគ្គលទាំងឡាយ ដែលមិនមានអាជ្ញាប្រទូស្ត បុគ្គលនោះ រមែងដល់នូវហេតុនៃសេចក្តីទុក្ខណាមួយ ក្នុងហេតុ ១០ យ៉ាង ដោយទាន់ហន់ គឺ គប្បីដល់នូវវេទនាដ៏អាក្រក់ ១ សេចក្តីវិនាសទ្រព្យ ១ បែកធ្លាយសរីរៈ ១ អាពាធជាទម្ងន់ ១ ក្រឡកចិត្ត ( ឆ្កួត ) ១ រឹបជាន់អំពីស្តេច ១ ពោលពាក្យបង្កាច់ដ៏អាក្រក់ ១ អស់ពួកញាតិរលីង ១ ពុកផុយភោគសម្បត្តិទាំងឡាយ ១ ទាំងភ្លើងនឹងឆេះបំផ្លាញនូវផ្ទះរបស់បុគ្គលនោះ ១ បុគ្គលមិនមានប្រាជ្ញានោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក ។
| ១៣. | ន នគ្គចរិយា ន ជដា ន បង្កា | នានាសកា តណ្ឌិលសាយិកា វា |
| រជោជល្លំ ឧក្កុដិកប្បធានំ | សោធេន្តិ មច្ចំ អវិតិណ្ណកង្ខំ ។ |
👉ការប្រព្រឹត្តអាក្រាតកាយ ទុកសក់ ដេកលើភក់ មិនបរិភោគបាយ ដេកលើផែនដី ប្រឡាក់ខ្លួនដោយធូលី ព្យាយាមអង្គុយច្រហោង ( ទាំងអស់នេះ ) មិនអាចជម្រះសត្វដែលមិនទាន់ឆ្លងផុតសេចក្តីសង្ស័យឲ្យបរិសុទ្ធបានឡើយ ។
| ១៤. | អលង្កតោ ចេបិ សមំ ចរេយ្យ | សន្តោ ទន្តោ និយតោ ព្រហ្មចារី |
| សព្វេសុ ភូតេសុ និធាយ ទណ្ឌំ | សោ ព្រាហ្មណោ សោ សមណោ ស ភិក្ខុ ។ |
👉បើបុគ្គលណា ស្អិតស្អាងរាងកាយហើយ ( ដោយគ្រឿងអម្ពរ ) តែមានការប្រព្រឹត្តស្មើ ជាអ្នកស្ងប់រម្ងាប់ ទូន្មាននូវឥន្ទ្រិយ ជាបុគ្គលទៀង ( ចំពោះមគ្គផល ) មានប្រក្រតីប្រព្រឹត្តធម៌ដ៏ប្រសើរ ទម្លាក់ចោលនូវអាជ្ញាក្នុងសត្វទាំងពួងចេញហើយ បុគ្គលនោះហៅថាព្រាហ្មណ៍ក៏បាន ថាសមណៈក៏បាន ថាភិក្ខុក៏បាន ។
| ១៥. | ហិរិនិសេធោ បុរិសោ | កោចិ លោកស្មិ វិជ្ជតិ |
| យោ និទ្ទំ អបពោធេតិ | អស្សោ ភទ្រោ កសាមិវ ។ |
👉បុរសអ្នកកម្ចាត់បង់នូវអកុសលវិតក្ក ដោយសេចក្តីខ្មាសបាប មានតិចក្នុងលោក បុគ្គលណាបន្ទោបង់នូវការដេកលក់ ដូចសេះល្អមិនឲ្យរំពាត់ត្រូវខ្លួន បុគ្គលនោះ រកបានដោយក្រ ។
| ១៦. | អស្សោ យថា ភទ្រោ កសានិវិដ្ឋោ | អាតាបិនោ សំវេគិនោ ភវាថ |
| សទ្ធាយ សីលេន ច វីរិយេន ច | សមាធិនា ធម្មវិនិច្ឆយេន ច | |
| សម្បន្នវិជ្ជាចរណា បតិស្សតា | បហស្សថ ទុក្ខមិទំ អនប្បកំ ។ |
👉សេះល្អ ដែលនាយសារថីទូន្មាន ដោយរំពាត់ តក់ស្លុតយ៉ាងណា អ្នកទាំងឡាយ ចូរជាបុគ្គលមានព្យាយាម មានសេចក្តីតក់ស្លុត យ៉ាងនោះឯង បើអ្នកទាំងឡាយ ប្រកបព្រមដោយសទ្ធាផង សីលផង ព្យាយាមផង សមាធិផង និងធម្មវិនិច្ឆ័យផង ជាអ្នកមានវិជ្ជា និងចរណៈដ៏បរិបូណ៌ មានស្មារតីតម្កល់មាំ រមែងលះបង់ទុក្ខ មានប្រមាណច្រើននេះ បានមិនខាន ។
| ១៧. | ឧទកំ ហិ នយន្តិ នេត្តិកា | ឧសុការា នមយន្តិ តេជនំ |
| ទារុំ នមយន្តិ តច្ឆកា | អត្តានំ នមយន្តិ សុព្វតា ។ |
👉ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹក អ្នកធ្វើព្រួញ តែងពត់ព្រួញ ( ឲ្យត្រង់ ) អ្នកចាំង តែងចាំងឈើ អ្នកមានវត្តល្អ តែងទូន្មានខ្លួន ។
ចប់ទណ្ឌវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ