១០. មហាកស្សបបិណ្ឌបាត

បុប្ផវគ្គ

មាន១២រឿង – ១៦គាថា

☸️១០. រឿង មហាកស្សបបិណ្ឌបាតទាន

👉ព្រះបរមសាស្តា ទ្រង់ប្រារឰការថ្វាយបិណ្ឌបាត្រ ដល់ព្រះមហាកស្សបត្ថេរ ។ សម័យថ្ងៃមួយ ព្រះថេរៈ បានចេញពីនិរោធសមាបត្តិ មានប្រាថ្នាចង់ជួយឣនុគ្រោះ ដល់មនុស្សកំសត់ទុគ៌តទាំង ឡាយ ។

គ្រានោះ ព្រះឥន្ទ្រាធិរាជ និង នាងសុជាតាទេវធីតា បានចុះមកបន្លំខ្លួន ធ្វើជាតាចាស់ យាយចាស់ កំសត់ទុគ៌ត ឣង្គុយត្បាញសំពត់ នៅក្នុងទីកន្លែងមួយ ក្បែរទីក្រុងរាជគ្រឹះ ។

ព្រះថេរៈ បាននិមន្តចូលទៅបិណ្ឌបាត្រនៅទីនោះ ។ ព្រះឥន្ទ្រាធិរាជ និង នាងសុជាតា ក្រឡេកឃើញព្រះថេរៈហើយ ធ្វើបីដូចជាមិនដឹងខ្លួនសោះ បានយកបិណ្ឌបាត មកប្រគេនដល់ព្រះថេរៈ ធ្វើជារំភើយ ។

នៅពេលដែលព្រះឥន្ទ្រាធិរាជ និង នាងសុជាតា បានប្រគេនបិណ្ឌបាត រួចស្រេចហើយ, ព្រះថេរៈ បានដឹងច្បាស់ថា “តាចាស់ យាយចាស់ ពីរនាក់នេះ ប្រាកដជាមិនមែនមនុស្សធម្មតាទេ គឺពិតជា ព្រះឥន្ទ្រាធិរាជ និង នាងសុជាតា បានបន្លំខ្លួន មកប្រគេនបិណ្ឌបាត” ដូច្នេះហើយ ក៏បានហាមប្រាមឲ្យព្រះឥន្ទ្រាធិរាជ និង នាងសុជាតា កុះឱ្យធ្វើយ៉ាងដូច្នេះ បន្តទៅទៀត ។

ព្រះឥន្ទ្រាធិរាជ បានសួរព្រះថេរៈ ថា “បពិត្រព្រះគុណម្ចាស់ ទាន ដែលខ្ញុំម្ចាស់បានធ្វើហើយនោះ តើមានផលានិសង្សឬទេ?” ។ ព្រះថេរៈ ឆ្លើយតបថា “ទានរបស់មហារាជ មានផលានិសង្សដ៏ល្អ” ។

ព្រះឥន្ទ្រាធិរាជ ឮយ៉ាងដូច្នោះហើយ មានព្រះទ័យត្រេកឣររីករាយក្រៃលែង បានឧទានសុភាសិតហើយ ទើបបានហោះទៅ កាន់ឋានទេវលោកវិញ ។

ព្រះសាស្តា ទ្រង់ព្រះសណ្តាប់សុភាសិតនោះហើយ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកហើយ ត្រាស់សម្តែងរឿងនោះឲ្យស្តាប់ ស្រេចហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

១៣.អប្បមត្តោ  អយំ  គន្ធោយ្វាយំ  តគរចន្ទនី
យោ  ច  សីលវតំ  គន្ធោវាតិ  ទេវេសុ  ឧត្តមោ  ។

👉ក្លិនក្រស្នា និងក្លិនចន្ទន៍ណា ក្លិននេះ ក្រអូបមានប្រមាណតិចទេ ចំណែកក្លិននៃបុគ្គលមានសីលទាំងឡាយណា ក្លិននោះ ទើបក្រអូបលើសលប់ ផ្សាយទៅក្នុងទេវលោក និងមនុស្សលោកបាន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៤-បុប្ផវគ្គរឿង

📜១. បឋវីបសុតបញ្ចសតភិក្ខុ
📜២. មរីចិកម្មដ្ឋានិកត្ថេរ
📜៣. ព្រះបាទវិឌូឌភៈ
📜៤. នាងបដិបូជិកា
📜៥. មច្ឆរិយកោសិយសេដ្ឋី
📜៦. បាដិកាជីវក
📜៧. ឆត្តបាណិឧបាសក
📜៨. នាងវិសាខា
📜៩. ឣានន្ទត្ថេរប្បញ្ហា
📜១០. មហាកស្សបបិណ្ឌបាត
📜១១. គោធិកត្ថេរបរិនិព្វាន
📜១២. នាយគរហទិន្ន