១១. ជរាវគ្គ

☸️១១. ជរាវគ្គ មាន​ ១១ គាថា
១.កោ នុ ហាសោ កិមានន្ទោនិច្ចំ បជ្ជលិតេ សតិ
អន្ធការេន ឱនទ្ធាបទីបំ ន គវេសថ ។

👉កាលបើលោកសន្និវាសត្រូវភ្លើងមានរាគៈជាដើម ឆេះទ្រលោមជានិច្ច ម្ដេចក៏សើច ម្ដេច​ក៏​ត្រេក​ត្រ​អាល​ អ្នក​ទាំង​ឡាយ​ ត្រូវងងឹតគឺអវិជ្ជារួបរឹតហើយ ( មេ្តចឡើយ ) ក៏មិនស្វែងរក​ប្រទីប ​គឺ​ប្រាជ្ញា​ ( ដើម្បី​កម្ចាត់​នូវ​សេចក្តី​ងងឹត​នោះ​ចេញ ) ។​​

២.បស្ស ចិត្តកតំ ពិម្ពំអរុកាយំ សមុស្សិតំ
អាតុរំ ពហុសង្កប្បំយស្ស នត្ថិ ធុវំ ឋិតិ ។

👉អត្តភាពណា មិនទៀងទាត់ ឋិតថេរ អ្នកចូរមើលអត្តភាព ( នោះ ) ដែលកុសលាកុសលកម្ម ធ្វើ​ឲ្យវិចិត្រ​ហើយ​ ជា​កាយពាសពេញ ដោយដំបៅ ដែលឆ្នឹងបីរយកំណាត់ផ្ដុំគ្នាហើយ ជាអត្តភាព​ក្ដៅក្រហាយជានិច្ច ជាទី​រំពឹង​ត្រិះរិះ​យ៉ាង​ខ្លាំង​របស់ជនច្រើនគ្នា ។

៣.បរិជិណ្ណមិទំ រូបំរោគនិទ្ធំ បភង្គុណំ
ភិជ្ជតិ បូតិសន្ទេហោ មរណន្ដំ ហិ ជីវិតំ ។

👉រូបនេះគ្រាំគ្រាអស់ហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយ រាងកាយជារបស់ស្អុយ ( នេះ ) នឹងបែក​ធ្លាយ​ទៅ​វិញ​ ព្រោះថា ជីវិតមានសេចក្ដីស្លាប់ជាទីបំផុត ។

៤.យានិមានិ អបត្ថានិអលាពូនេវ សារទេ
កាបោតកានិ អដ្ឋីនិតានិ ទិស្វាន កា រតិ ។

👉ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោលហើយដូចផ្លែឃ្លោកក្នុងសរទកាល សេចក្ដី​ត្រេកអរ​អ្វី​ហ្ន៎ ( របស់អ្នកទាំងឡាយ ) ព្រោះតែឃើញឆ្អឹងទាំងឡាយនោះ ។

៥.អដ្ឋីនំ នគរំ កតំ មំសលោហិតលេបនំ
យត្ថ ជរា ច មច្ចុ ចមានោ មក្ខោ ច ឱហិតោ ។

👉សេចក្ដីគ្រាំគ្រា សេចក្ដីស្លាប់ សេចក្រីប្រកាន់ខ្លួន និងសេចក្ដីលុបគុណ ប្រជុំចុះក្នុងសរីរៈណា ​( សរី​រៈនោះ ) ដែល​កុសលាកុសលកម្មធ្វើហើយ ឲ្យជានគររបស់ឆ្អឹងទាំងឡាយ បិទបូកលាបដោយសាច់និងឈាម ។

៦.ជីរន្តិ វេ រាជរថា សុចិត្តាអថោ សរីរម្បិ ជរំ ឧបេតិ
សតញ្ច ធម្មោ ន ជរំ ឧបេតិសន្តោ ហវេ សព្ភិ បវេទយន្តិ ។

👉រាជរថទាំងឡាយ ដ៏វិចិត្រល្អ រមែងគ្រាំគ្រា សូម្បីសរីរៈក៏ដល់នូវសេចក្ដីគ្រាំគ្រាដូចគ្នា រីឯធម៌​របស់​សប្បុរស​ទាំង​ឡាយ​ មិនចូលដល់នូវការ​ចាស់​ជរា​ឡើយ សប្បុរសទាំងឡាយតែងប្រឹក្សាជាមួយពួកសប្បុរសផងគ្នា ។

៧.អប្បស្សុតាយំ បុរិសោពលិពទ្ធោវ ជីរតិ
មំសានិ តស្ស វឌ្ឍន្តិ បញ្ញា តស្ស ន វឌ្ឍតិ ។

👉បុរសអ្នកមិនមានការចេះដឹងនេះ តែងចាស់ ( ឥតអំពើ ) ដូចគោបម្រើ សាច់របស់វាតែងចម្រើន​ឡើង តែ​ប្រាជ្ញា​របស់​វាមិនចម្រើនឡើយ ។

៨.អនេកជាតិសំសារំសន្ធាវិស្សំ អនិព្វិសំ
គហការំ គវេសន្តោទុក្ខា ជាតិ បុនប្បុនំ ។

👉កាលតថាគតមិនទាន់បានជួបប្រទះ ( ព្រះពោធិញ្ញាណ ) រវល់តែស្វះស្វែងរកជាងធ្វើផ្ទះ គឺតណ្ហាអ្នក​ធ្វើ​ផ្ទះ គឺ​អត្តភាព​ ក៏អន្ទោលទៅកាន់សង្សារវដ្ដ មានជាតិដ៏ច្រើន សេចក្ដីកើតជាទុក្ខរឿយៗ ។

៩.គហការក ទិដ្ឋោសិបុន គេហំ ន កាហសិ
សព្វា តេ ផាសុកា ភគ្គាគហកូដំ វិសង្ខតំ
វិសង្ខារគតំ ចិត្តំតណ្ហានំ ខយមជ្ឈគា ។

👉នែជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ ( របស់តថាគត ) ទៀត​មិន​បាន​ឡើយ​ ឆ្អឹង​ជំនីរគឺកិលេសរបស់អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ហើយ ដំបូលផ្ទះគឺអវិជ្ជា តថាគតកម្ចាត់ចោលហើយ ចិត្តរបស់តថាគតដល់ព្រះនិព្វាន ដែលមានសង្ខារប្រាស​ហើយ តថាគត​បានដល់​ធម៌ ជា​គ្រឿង​ក្ស័យ​តណ្ហាទាំង​ឡាយ​ហើយ ។

១០.អចរិត្វា ព្រហ្មចរិយំអលទ្ធា យោព្វនេ ធនំ
ជិណ្ណកោញ្ចាវ ឈាយន្តិខីណមច្ឆេវ បល្លលេ ។

👉ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួននៅជាកំលោះក្រមុំ រមែង​សញ្ជប់​សញ្ជឹង​ដូចសត្វក្រៀលចាស់ សំកុកនៅក្នុងភក់ដែលអស់ត្រីហើយ ។

១១.អចរិត្វា ព្រហ្មចរិយំអលទ្ធា យោព្វនេ ធនំ
សេន្តិ ចាបាតិខីណាវបុរាណានិ អនុត្ថុនំ ។

👉ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យក្នុងកាលខ្លួននៅកំលោះក្រមុំ រមែង​ដេក​ថ្ងូរ​សោក​ស្ដាយទ្រព្យចាស់ទាំងឡាយ ដូចព្រួញដែលផុតចាកខ្សែបន្លោះ(1)ដូច្នោះ ។

(1)[ព្រួញដែល​ផុត​ហើយ​ពី​ខ្សែបន្លោះ ទៅ​តាមកម្លាំង រួច​ហើយ​ក៏​ធ្លាក់​ចុះ កាល​ដែល​មិន​មាន​អ្នក​ណា​ចាប់​វា​ លើក​ឡើងទេ វា​ក៏​ត្រូវ​ជា​ចំណី​នៃ​សត្វកណ្តៀរក្នុង​ទី​នោះឯង​ យ៉ាង​ណា បុគ្គល​ពាល​ល្ងង់​ខ្លៅ​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ​ កាល​ដែលវ័យ​ទាំង ៣ កន្លងទៅហើយ ក៏​ចូល​ដល់​មរណៈ ព្រោះ​ការ​ដែល​មិន​អាច​លើក​ខ្លួនឯង​ឡើងបាន ក្នុង​កាលឥឡូវ​នេះ ។ មុន​ពេល​ស្លាប់ បុគ្គល​ពាល​ មានតែការ​សោក​សៅ​ នឹក​ដល់​ការ​ដែល​ខ្លួន​ធ្លាប់​ស៊ី ធ្លាប់​ផឹក ធ្លាប់​រាំ​ ធ្លាប់​ច្រៀង ធ្លាប់​ប្រគំ​ជា​ដើម ក្នុង​កាល​មុន​ប៉ុណ្ណោះ ។]

ចប់ជរាវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ