១១. ព្រះសប្បទាសត្ថេរ

សហស្សវគ្គ​

មាន១៤រឿង – ១៦គាថា

☸️១១. រឿង ព្រះសប្បទាសត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះសប្បទាសត្ថេរ ។ ព្រះថេរៈ ជាឣ្នកមានចិត្តប្រាថ្នាចង់លា ចាកសិក្ខាបទ តែបានត្រឡប់មកគិត ជាថ្មី ថា “បើឣាត្មាឣញ ស្លាប់ ក្នុងភេទជាព្រះសង្ឃនេះ ជាការប្រសើរជាង” ។ សម័យថ្ងៃមួយ ព្រះថេរៈ បានឃើញពួកភិក្ខុ កំពុងតែចាប់ពស់វែកដំបូក ដើម្បីយកទៅលែងចោល ទើបប្រាប់ភិក្ខុទាំងនោះ ថា “មិនថ្វីទេ ចាំខ្ញុំយកពស់នោះ ទៅលែងចោល” ហើយលូកដៃចូលទៅក្នុងឆ្នាំង ដើម្បីឲ្យពស់នោះចឹកខ្លួនស្លាប់ ។ តែពស់នោះ មិនចឹកព្រះថេរៈសោះ ។ ក្រោយមក ព្រះថេរៈ បានញាត់ម្រាមដៃចូលទៅ ក្នុងមាត់ពស់ តែពស់មិនខាំទៀត ។ ព្រះថេរៈ នឹកស្មានថា “ជាពស់ដែលគ្មានពិស” ហើយយកវាទៅលែងចោល ក្នុងព្រៃបាត់ទៅ ។ ក្រោយមកទៀត ព្រះថេរៈ បានយកកាំបិតកោរមក ដើម្បីឣារ-ក សម្លាប់ខ្លួនឯង ហើយយក-ក ទៅពាក់នឹងដើមឈើ ដាក់មុខកាំបិតកោរលើ-ក ប្រារឰកម្មដ្ឋាន ព្រមជាមួយគ្នានោះផងដែរ ហើយក៏បានសម្រេចនូវ ឣរហត្តផល ក្នុងថ្ងៃនោះឯង ។

ភិក្ខុទាំងឡាយ បាននាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់សម្តែងនូវធម្មីកថា ប្រកាសគុណ របស់លោកឣ្នកដែលមានសេចក្តីព្យាយាម ហើយត្រាស់ព្រះគាថានេះថា ៖

១៣.យោ  ច  វស្សសតំ  ជីវេកុសីតោ  ហីនវីរិយោ
ឯកាហំ  ជីវិតំ  សេយ្យោវីរិយំ  អារភតោ  ទឡ្ហំ ។

👉បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សខ្ជិល (មានចិត្តងុលងប់ក្នុងអកុសលវិតក្ក) មានព្យាយាម​ថោកថយ​ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានប្រារព្ធនូវសេចក្តីព្យាយាមមាំមួន  ប្រសើរជាង (ការរស់នៅ​របស់បុគ្គលនោះ) ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០៨-សហស្សវគ្គរឿង

📜១. តម្ពទាឋិកចោរឃាតកៈ
📜២. ព្រះទារុចីរិយត្ថេរ
📜៣. នាងកុណ្ឌលកេសីថេរី
📜៤. ឣនត្ថបុច្ឆកព្រាហ្មណ៍
📜៥. សារីបុត្តមាតុលព្រាហ្មណ៍
📜៦. សារីបុត្តភាគិនេយ្យព្រា.
📜៧. សារីបុត្តសហាយព្រាហ្មណ៍
📜៨. ឣាយុវឌ្ឍនកុមារ
📜៩. សង្កិច្ចសាមណេរ
📜១០. ព្រះខានុកោណ្ឌញ្ញោត្ថរ
📜១១. ព្រះសប្បទាសត្ថេរ
📜១២. នាងបដាចារាថេរី
📜១៣. នាងកិសាគោត្តមី
📜១៤. នាងពហុបុត្តិកាថេរី