១១. ឣបុត្តកសេដ្ឋី

តណ្ហាវគ្គ

មាន១២រឿង – ២៦គាថា

☸️១១. រឿង ឣបុត្តកសេដ្ឋី

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសេដ្ឋីម្នាក់ ជាឣ្នកគ្មានបុត្រ ។ សេដ្ឋីនេះ ជាមនុស្សកំណាញ់ហួសប្រមាណ មានទ្រព្យសម្បត្តិដែរ តែដូចជាគ្មានប្រយោជន៍អ្វី ដល់ខ្លួនសោះ, កាលគាត់បានធ្វើកាលកិរិយាហើយ, ទ្រព្យសម្បត្តិទាំងប៉ុន្មាន ក៏បានធ្លាក់ទៅ លើព្រះរាជា ទាំងឣស់ ។

ព្រះបាទបសេនទិកោសល ទ្រង់យាងទៅ គាល់ព្រះសាស្តា ហើយ ទ្រង់ក្រាបទូលរឿងសេដ្ឋីកំណាញ់នោះ ដល់ព្រះឣង្គ ។ ព្រះសាស្តា ទ្រង់ត្រាស់សម្តែងបុព្វកម្ម របស់សេដ្ឋី ដោយសង្ខេប ថា “ហេតុដែលបានមកកើតជាសេដ្ឋីនេះ ព្រោះកាលពីជាតិមុន បានថ្វាយទាន ដល់ព្រះបច្ចេកពុទ្ធ ព្រះនាមតគរសិខី, ហេតុដែលមានទ្រព្យសម្បត្តិច្រើន តែមិនមានប្រយោជន៍ដល់ខ្លួននោះ ព្រោះឃើញបិណ្ឌបាត ដែលខ្លួនថ្វាយនោះប្រណីត ហើយមានចិត្តសោកស្តាយ ជាខាងក្រោយ ថាៈ មិនសមគួរនឹងថ្វាយសោះ បើទុកឲ្យពួក កម្មករស៊ី ដូចជាប្រសើជាង លុះសេដ្ឋីនោះ ធ្វើកាលកិរិយាទៅហើយ បានទៅទទួលទុក្ខវេទនា ក្នុងមហារោរុវនរក ព្រោះបានសម្លាប់ចៅរបស់ខ្លួន យកទ្រព្យសម្បត្តិ” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

២២.ហនន្តិ ភោគា ទុម្មេធំនោ ច បារគវេសិនោ
ភោគតណ្ហាយ ទុម្មេធោហន្តិ អញ្ញេវ អត្តនំ ។

👉ភោគៈទាំងឡាយ រមែងសម្លាប់បុគ្កលអប្បឥតប្រាជ្ញា​ ប៉ុន្ដែមិនសម្លាប់បុគ្គលអ្នកស្វែងរកត្រើយ​ គឺព្រះ​និព្វានទេ ឯ​បុគ្គល​អប្បឥតប្រាជ្ញា​ រមែងសម្លាប់ខ្លួនឯង ដូចជាសម្លាប់បុគ្គលដទៃ ព្រោះចំណង់​ក្នុង​ភោគៈ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៤-តណ្ហាវគ្គរឿង

📜១. ត្រីឈ្មោះកបិលៈ
📜២. សុករបោតិកៈ
📜៣. វិព្ភន្តកភិក្ខុ
📜៤. ពន្ធនាគារ
📜៥. ព្រះនាងខេមា
📜៦. ឧគ្គសេនសេដ្ឋីបុត្រ
📜៧. ចូឡធនុគ្គហបណ្ឌិត
📜៨. មារ
📜៩. ឧបកាជីវក
📜១០. សក្កទេវរាជ
📜១១. ឣបុត្តកសេដ្ឋី
📜១២. ឣង្កុរទេវបុត្រ