១២. នាងបដាចារាថេរី

សហស្សវគ្គ​

មាន១៤រឿង – ១៦គាថា

☸️១២. រឿង នាងបដាចារាថេរី

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងបដាចារាថេរី ។ នាងជាធីតារបស់សេដ្ឋី ក្នុងក្រុងសាវត្ថី នាងបានទទួលនូវសេចក្តីទុក្ខសោកវិយោគព្រាត់ប្រាស យ៉ាងក្រៃលែង គឺ ស្វាមីរបស់នាង ត្រូវពស់ចឹកស្លាប់, កូនបង ត្រូវលង់ទឹកស្លាប់, កូនពៅ ត្រូវខ្លែងឆាបយកបាត់ទៅ, មាតាបិតា បងប្រុស ក៏ត្រូវភ្លើងឆេះផ្ទះ សង្កត់លើស្លាប់ទាំងឣស់គ្នាផងដែរ ។ នាង មានសេចក្តីទុក្ខ ត្រួតលើទុក្ខ ហួសប្រមាណ រហូតដល់បាត់បង់នូវសតិស្មារតី ជាស្រីវិកលចរិត ឆ្កួតលីលា ពុំដឹងខ្លួនប្រាណ សូម្បីតែសំពត់ ក៏គ្មាននៅជាប់នឹងខ្លួននាងដែរ ហើយដើរទួញយំ តែម្នាក់ឯង គ្មានទីពឹងពាក់ឣាស្រ័យ… ថ្ងៃមួយ នាងបានដើរចូលទៅដល់វត្តជេតពន ។

ជួនជាថ្ងៃនោះឯង ព្រះសម្មាសម្ពុទ្ធ កំពុងតែសម្តែងព្រះធម៌ទេសនា ប្រោសពុទ្ធបរិស័ទ ក្នុងវត្តជេតពននោះ ទ្រង់ទតព្រះនេត្រឃើញនាងបដាចារាហើយ ទ្រង់ត្រាស់ដាស់តឿន ឲ្យនាងត្រឡប់មកមានសតិស្មារតីឡើងវិញ ហើយទ្រង់សម្តែងព្រះធម៌ទេសនា ប្រោសឲ្យនាងបានសម្រេចសោតាបត្តិផល ។ សម័យក្រោយមក នាងបដាចារា បានបួសជាភិក្ខុនី ក្នុងសំណាក់ នៃនាងភិក្ខុនីទាំងឡាយ ។ ថ្ងៃមួយនោះ នាងភិក្ខុនីបដាចារា ឣង្គុយពិចារណា នូវការរលត់ទៅ និង ការទ្រុឌទ្រោមទៅ ។

ព្រះសាស្តា ទ្រង់ប្រថាប់គង់ ក្នុងព្រះសុគន្ធកុដី ទ្រង់ជ្រាបដោយទិព្វចក្ខុហើយ ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដូចជាទ្រង់ប្រថាប់គង់នៅ ក្នុងទីចំពោះមុខនាង ទ្រង់ត្រាស់នូវព្រះគាថានេះ (ឲ្យនាង បានសម្រេចឣរហត្តផល) ថា ៖

១៤.យោ  ច  វស្សសតំ  ជីវេអបស្សំ  ឧទយព្វយំ
ឯកាហំ  ជីវិតំ  សេយ្យោបស្សតោ  ឧទយព្វយំ  ។

👉បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញការកើតឡើងនិងការវិនាសទៅ (នៃបញ្ចក្ខន្ធ) ឯការរស់នៅសូម្បីតែមួយ​ថ្ងៃ របស់លោកដែលឃើញ ការកើតឡើង និងការវិនាសតៅ (នៃបញ្ចក្ខន្ធ) ប្រសើរជាង (ការរស់នៅរបស់បុគ្គល​នោះ) ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០៨-សហស្សវគ្គរឿង

📜១. តម្ពទាឋិកចោរឃាតកៈ
📜២. ព្រះទារុចីរិយត្ថេរ
📜៣. នាងកុណ្ឌលកេសីថេរី
📜៤. ឣនត្ថបុច្ឆកព្រាហ្មណ៍
📜៥. សារីបុត្តមាតុលព្រាហ្មណ៍
📜៦. សារីបុត្តភាគិនេយ្យព្រា.
📜៧. សារីបុត្តសហាយព្រាហ្មណ៍
📜៨. ឣាយុវឌ្ឍនកុមារ
📜៩. សង្កិច្ចសាមណេរ
📜១០. ព្រះខានុកោណ្ឌញ្ញោត្ថរ
📜១១. ព្រះសប្បទាសត្ថេរ
📜១២. នាងបដាចារាថេរី
📜១៣. នាងកិសាគោត្តមី
📜១៤. នាងពហុបុត្តិកាថេរី