១២. ឣង្កុរទេវបុត្រ

តណ្ហាវគ្គ

មាន១២រឿង – ២៦គាថា

☸️១២. រឿង ឣង្កុរទេវបុត្រ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឣង្កុរទេវបុត្រ ក្នុងពេលដែលព្រះឣង្គស្តេចយាងទៅប្រោសព្រះពុទ្ធមាតា នៅឯឋានត្រៃត្រិង្សទេវលោក ទ្រង់គង់លើបណ្ឌុកម្ពលសិលា ក្រោមដើមបារិច្ឆត្តកព្រឹក្ស ។

គ្រានោះ មានទេវបុត្រ ពីរឣង្គ នៅចាំគាល់ ក្នុងទេវសមាគមនោះ គឺ ឣង្កុរទេវបុត្រ ធ្លាប់បានឲ្យទានដល់មហាជន ឣស់រយៈពេលមួយឆ្នាំ, ឥន្ទកទេវបុត្រ ធ្លាប់បានប្រគេនភិក្ខាហារមួយវែក ដល់ព្រះឣនុរុទ្ធត្ថេរ តែជាឣ្នកមានស័ក្តិធំ ជាងឣង្កុរទេវបុត្រ ព្រោះបានថ្វាយទាន ដល់បដិគ្គាហកៈ ដែលមានគុណសម្បត្តិច្រើនជាងគ្នា ។

ព្រះសាស្តាចារ្យ ទ្រង់សម្តែង នូវទក្ខិណេយ្យបុគ្គល ហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

២៣.តិណទោសានិ ខេត្តានិរាគទោសា អយំ បជា
តស្មា ហិ វីតរាគេសុបាបានំ អទិន្នំ ហោតិ មហប្ផលំ ។

👉ស្រែទាំងឡាយ​ មានស្មៅជាទោស​ ពួកសត្វលោកនេះ​ មានរាគៈជាទោស ព្រោះហេតុនោះ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ ដល់បុគ្គលមានរាគៈអស់ហើយ​ រមែងជាទានមានផលច្រើន ។

២៤.តិណទោសានិ ខេត្តានិទោសទោសា អយំ បជា
តស្មា ហិ វីតទោសេសុទិន្នំ ហោតិ មហប្ផលំ ។

👉ស្រែទាំងឡាយ​ មានស្មៅជាទោស ពួកសត្វលោកនេះ​ មានទោសៈជាទោស ព្រោះ​ហេតុ​នោះ​ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ ដល់អ្នកមានទោសៈអស់ហើយ​ រមែងជាទានមានផលច្រើន ។

២៥.តិណទោសានិ ខេត្តានិមោហទោសា អយំ បជា
តស្មា ហិ វីតមោហេសុទិន្នំ ហោតិ មហប្ផលំ ។

👉ស្រែទាំងឡាយ​ មានស្មៅជាទោស ពួកសត្វលោកនេះ​ មានមោហៈជាទោស ព្រោះ​ហេតុ​នោះ​ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ ដល់អ្នកមានមោហៈអស់ហើយ​ រមែងជាទានមានផលច្រើន ។

២៦.តិណទោសានិ ខេត្តានិឥច្ឆាទោសា អយំ បជា
តស្មា ហិ វីគតិច្ឆេសុទិន្នំ ហោតិ មហប្ផលំ ។

👉ស្រែទាំងឡាយ​ មានស្មៅជាទោស ពួកសត្វលោកនេះ​ មានសេចក្ដីច្រណែនជាទោស ព្រោះ​ហេតុ​នោះ​ ទាន​ដែល​បុគ្គល​ឲ្យហើយ​ ដល់អ្នកមានសេចក្ដីច្រណែនអស់ហើយ​ រមែងជាទានមានផលច្រើន ។

(បិដក​លេខ ៥២ ទំព័រ ៩៧)

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មាន រាគៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់ឣ្នកដែលមានរាគៈឣស់ហើយ រមែងជាទានមានផលច្រើន ។ ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានទោសៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់ឣ្នកដែលមានទោសៈឣស់ហើយ រមែងជាទានមានផលច្រើន ។ ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វលោកនេះ មានមោហៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់ឣ្នកដែលមានមោហៈ ឣស់ហើយ រមែងជាទានមានផលច្រើន ។ ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វលោកនេះ មានសេចក្តីច្រណែនជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់ឣ្នកដែលមានសេចក្តីច្រណែនឣស់ហើយ រមែងជាទានមានផលច្រើន ។

ចប់តណ្ហាវគ្គ ទី ២៤

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៤-តណ្ហាវគ្គរឿង

📜១. ត្រីឈ្មោះកបិលៈ
📜២. សុករបោតិកៈ
📜៣. វិព្ភន្តកភិក្ខុ
📜៤. ពន្ធនាគារ
📜៥. ព្រះនាងខេមា
📜៦. ឧគ្គសេនសេដ្ឋីបុត្រ
📜៧. ចូឡធនុគ្គហបណ្ឌិត
📜៨. មារ
📜៩. ឧបកាជីវក
📜១០. សក្កទេវរាជ
📜១១. ឣបុត្តកសេដ្ឋី
📜១២. ឣង្កុរទេវបុត្រ