១៨. មលវគ្គ

☸️១៨. មលវគ្គ មាន​ ២១ គាថា
១.បណ្ឌុបលាសោវទានិសិយមបុរិសាបិ ច តេ ឧបដ្ឋិតា
ឧយ្យោគមុខេ ច តិដ្ឋសិបាថេយ្យម្បិ ច តេ ន វិជ្ជតិ ។

👉ឥឡូវនេះ​ ខ្លួនអ្នកដូចស្លឹកឈើទុំហើយ​ ទាំងពួកបុរសរបស់យមរាជ​ គឺមរណៈសោត​ ក៏ប្រាកដដល់អ្នកហើយ​ ខ្លួន​អ្នក​តាំងនៅក្នុងមាត់នៃសេចក្ដីវិនាស​ សូម្បីស្បៀងគឺកុសលរបស់អ្នក​ ក៏មិនទាន់មានឡើយ ។

២.សោ ករោហិ ទីបមត្តនោខិប្បំ វាយម បណ្ឌិតោ ភវ
តនិទ្ធន្តមលោ អនង្គណោទិព្វំ អរិយភូមិមេហិសិ ។

👉អ្នកចូរធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ​ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក​ធ្វើ​យ៉ាង​នេះ​ហើយ​ នឹង​ទៅ​ជាអ្នកកម្ចាត់បង់មន្ទិលបាន​ មិនមានទីទូល​ គឺកិលេស​ នឹងដល់​នូវភូមិ​របស់ព្រះអរិយៈ​ ដូចជាទិព្វបាន ។

៣.ឧបនីតវយោវទានិសិសម្បយាតោសិ យមស្ស សន្ដិកំ
ជិវាសោ តេ នត្ថិ អន្តរាបាថេយ្យម្បិ ច តេ ន វិជ្ជតិ ។

👉ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលទៅដល់ហើយ​ ជាអ្នករៀបដំណើរ​ ទៅកាន់សំណាក់យមរាជ មួយ​ទៀត ទី​សំចត​ក្នុង​ចន្លោះ​ មិនមាន​ដល់អ្នកទេ សូម្បីស្បៀង​ ក៏មិនមានដល់អ្នក ។

៤.សោ ករោហិ ទីបមត្តនោខិប្បំ វាយម បណ្ឌិតោ ភវ
និទ្ធន្តមលោ អនង្គណោន បុនំ ជាតិជរំ ឧបេហិសិ ។

👉អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ​ ចូរជាអ្នកប្រាជ្ញ បើអ្នកធ្វើយ៉ាង​នេះហើយ​ នឹង​ទៅ​ជា​អ្នក​កម្ចាត់​បង់មន្ទិលបាន​ មិនមានទីទួលគឺកិលេស​ នឹងបានត្រូវចូលទៅកាន់ជាតិ ជរា ព្យាធិមរណៈទៀតហើយ ។

៥.អនុបុព្វេន មេធាវីថោកំ ថោកំ ខណេ ខណេ
កម្មារោ រជតស្សេវនិទ្ធមេ មលមត្តនោ ។

👉អ្នកមានប្រាជ្ញា គួរកម្ចាត់បង់មន្ទិលរបស់ខ្លួនបន្ដិចម្ដងៗ​ រាល់ៗ​ ខណៈដោយលំដាប់ ដូចជាង​មាសជម្រះ​ស្នឹម​ឬច្រែះរបស់មាសដូច្នោះ ។

៦.អយសាវ មលំ សមុដ្ឋិតំតទុដ្ឋាយ តមេវ ខាទតិ
ឯវំ អតិធោនចារិនំសានិ កម្មានិ នយន្តិ ទុគ្គតឹ ។

👉ច្រែះកើតអំពីដែក លុះកើតអំពីដែកនោះហើយ តែងស៊ីដែកនោះវិញ​ យ៉ាងណាមិញ កម្មទាំងឡាយ​របស់​ខ្លួន​ តែង​នាំ​បុគ្គលអ្នកប្រព្រឹត្តកន្លងបញ្ញា​ ជាគ្រឿងជម្រះចិត្ត ឲ្យទៅកាន់ទុគ្គតិ ក៏យ៉ាងនោះឯង ។

៧.អសជ្ឈាយមលា មន្តាអនុដ្ឋានមលា ឃរា
មលំ វណ្ណស្ស កោសជ្ជំបមាទោ រក្ខតោ មលំ ។

👉មន្ដទាំងឡាយ​ មានការមិនស្វាធ្យាយ​ ជាមន្ទិល​ ផ្ទះទាំងឡាយ​ មានការមិនថែទាំ​ ជាមន្ទិល​ សេចក្ដីខ្ជិល​ ជាមន្ទិល​ របស់​ពណ៌​សម្បុរ ​សេចក្ដីប្រមាទ​ ជាមន្ទិលរបស់បុគ្គលអ្នករក្សា ។

៨.មលិត្ថិយា ទុច្ចរិតំមច្ឆេរំ ទទតោ មលំ
មលា វេ បាបកា ធម្មាអស្មិំ លោកេ បរម្ហិ ច ។

👉ការប្រព្រឹត្តអាក្រក់​ ជាមន្ទិលរបស់ស្ដ្រី​ សេចក្ដីកំណាញ់​ ជាមន្ទិលរបស់អ្នកឲ្យ ធម៌​អាក្រក់​ ជា​មន្ទិល​ ក្នុង​លោក​នេះ​ និង​លោកខាងមុខ ។

៩.តតោ មលា មលតរំអវិជ្ជា បរមំ មលំ
ឯតំ មលំ បហន្ត្វាននិម្មលា ហោថ ភិក្ខវោ ។

👉មន្ទិលដ៏លើសលុបជាងមន្ទិលទាំងនោះ​ គឺអវិជ្ជា​ ជាមន្ទិលដ៏ក្រៃលែង ម្នាលភិក្ខុទាំង​ឡាយ អ្នក​ទាំង​ឡាយ​ ចូរ​លះ​បង់​មន្ទិលទាំងនេះចេញ​ ចូរកុំជាអ្នកមានមន្ទិលឡើយ ។

១០.សុជីវំ អហិរិកេនកាកសូរេន ធំសិនា
បក្ខន្ទិនា បគព្ភេនសំកិលិដ្ឋេន ជីវិតំ ។

👉បុគ្គលអ្នកមិនមានសេចក្ដីអៀនខ្មាស ស្ទុះស្ទារដូចសត្វក្អែក​ កម្ចាត់បង់គុណរបស់អ្នកដទៃ ជា​អ្នក​ឈ្លាន​ពាន​ ជា​អ្នក​ឃ្នើស​ឃ្នង​ ជាមនុស្សសៅហ្មង រស់នៅដោយងាយ ។

១១.ហិរីមតា ច ទុជ្ជីវំនិច្ចំ សុចិគវេសិនា
ទេវាបិ នំអលីនេនាប្បគព្ភេនសុទ្ធាជីវេន បស្សតា ។

👉ចំណែកបុគ្គលអ្នកមានសេចក្ដីអៀនខ្មាស ស្វែងរកអំពើស្អាតជានិច្ច​ មិនឡេះឡោះ​ មិនឃ្នើសឃ្នង រស់​នៅ​ដោយ​កម្ម​ដ៏បរិសុទ្ធ អ្នកឃើញត្រូវ​ រស់នៅដោយលំបាក ។

១២.យោ បាណមតិមាបេតិមុសាវាទញ្ច ភាសតិ
លោកេ អទិន្នំ អាទិយតិបរទារញ្ច គច្ឆតិ ។

👉ជនណា​ សម្លាប់សត្វផង និយាយពាក្យកុហកផង​ កាន់យកវត្ថុដែលគេមិនបានឲ្យក្នុង​លោក​ផង​ សេព​ប្រពន្ធ​របស់​អ្នក​ដទៃផង ។

១៣.សុរាមេរយបានញ្ចយោ នរោ អនុយុញ្ជតិ
ឥធេវមេសោ លោកស្មឹមូលំ ខណតិ អត្តនោ ។

👉ជនណា​ ផឹកទឹកសុរា​ និងមេរ័យផង ជននោះឯង​ ឈ្មោះថា​ គាស់រំលើងឫសគល់របស់ខ្លួន ក្នុងលោកនេះ ដោយ​ពិត ។

១៤.ឯវំ ភោ បុរិស ជានាហិបាបធម្មា អសញ្ញតា
មា នំ លោភោ អធម្មោ ចមនសា សុចរិតំ ចិរំ ទុក្ខាយ រន្ធយុំ ។

👉ម្នាលបុរសដ៏ចម្រើន អ្នកចូរដឹងយ៉ាងនេះថា​ ជនទាំងឡាយ​ មានធម៌ដ៏លាមក រមែងមិនជាអ្នក​សង្រួម​ ដូច្នេះ​ លោភៈ​និងសភាពមិនមានធម៌​ គឺទោសៈ ចូរកុំបៀតបៀនអ្នក ឲ្យបាន​សេចក្ដីទុក្ខ​ អស់កាលយូរឡើយ ។

១៥.ទទាតិ វេ យថាសទ្ធំយថាបសាទនំ ជនោ
តត្ថ យោ មង្កុភូតោ ហោតិបរេសំ បានភោជនេ
ន សោ ទិវា វា រត្តឹ វាសមាធឹ អធិគច្ឆតិ ។

👉ជនរមែងឲ្យតាមសទ្ធា តាមសេចក្ដីជ្រះថ្លា​ បុគ្គលណា​ ជាអ្នកអៀនខ្មាសក្នុងទឹក​ និងភោជន របស់​ជន​ទាំង​ឡាយ​ដទៃ​ជននោះ រមែងមិនបានសមាធិចិត្ត ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់​ឡើយ ។

១៦.យស្ស ចេតំ សមុច្ឆិន្នំមូលឃច្ចំ សមូហតំ
ស វេ ទិវា វា រត្តឹ វាសមាធឹ អធិគច្ឆតិ ។

👉លុះតែសេចក្ដីអៀនខ្មាសនោះ បុគ្គលណា បានផ្ដាច់ផ្ដិលដកឡើង​ ធ្វើឲ្យមានឫសគល់ដាច់​ហើយ បុគ្គល​នោះ​ឯង​ ទើប​បានសមាធិចិត្តក្នុងវេលាថ្ងៃ​ ឬក្នុងវេលាយប់ ។

១៧.នត្ថិ រាគសមោ អគ្គិនត្ថិ ទោសសមោ គហោ
នត្ថិ មោហសមំ ជាលំនត្ថិ តណ្ហាសមា នទី ។

👉ភ្លើងស្មើដោយរាគៈ​ មិនមាន ការចាប់ស្មើដោយទោសៈ​ មិនមាន​ បណ្ដាញស្មើដោយមោហៈ​​ មិន​មាន ស្ទឹង​ស្មើ​ដោយ​តណ្ហា មិនមាន ។

១៨.សុទស្សំ វជ្ជមញ្ញេសំអត្តនោ បន ទុទ្ទសំ
បរេសំ ហិ សោ វជ្ជានិឱបុនាតិ យថា ភុសំ
អត្តនោ បន ឆាទេតិកលឹវ កិតវា សឋោ ។

👉ទោសរបស់ពួកជនដទៃ ឃើញបានដោយងាយ​ ចំណែកទោសរបស់ខ្លួន ឃើញបានដោយ​លំបាក ព្រោះ​បុគ្គល​នោះ​រោយទោសទាំងឡាយចំពោះអ្នកដទៃ ដូចបុគ្គលរោយអង្កាមដូច្នោះ តែ​ថា​រមែង​បិទ​បាំង​ទោស​របស់​ខ្លួន​ទុក​ ដូច​ព្រានបក្សីបិទបាំងអត្តភាពដោយវត្ថុសម្រាប់បិទបាំង​ មានមែកឈើជាដើម ដូច្នោះ ។

១៩.បរវជ្ជានុបស្សិស្សនិច្ចំ ឧជ្ឈានសញ្ញិនោ
អាសវា តស្ស វឌ្ឍន្តិអារា សោ អាសវក្ខយា ។

👉កាលបុគ្គលគយឃ្លាំមើលទោស​ របស់អ្នកដទៃជាប្រក្រតី​ មានការកត់សំគាល់ហេតុក្នុងការ​ពោលទោស​ ( អ្នក​ដទៃ )​ ជាប្រក្រតី​ អាសវៈទាំងឡាយ​ របស់បុគ្គលនោះ តែងចម្រើន បុគ្គលនោះ​ ​ឈ្មោះថា​ ឋិត​នៅ​ឆ្ងាយ​អំពី​ធម៌​ជាគ្រឿងអស់អាសវៈ ។

២០.អាកាសេវ បទំ នត្ថិសមណោ នត្ថិ ពាហិរេ
បបញ្ចាភិរតា បជានិប្បបញ្ចា តថាគតា ។

👉ស្នាមជើងក្នុងអាកាស​ មិនមាន សមណៈខាងក្រៅ​ មិនមាន​ ពួកសត្វត្រេកអរហើយក្នុងធម៌ជា​គ្រឿង​យឺត​យូរ​ ព្រះ​តថាគត​ទាំងឡាយ​ មិនមានធម៌ជាគ្រឿងយឹតយូរឡើយ ។

២១.អាកាសេវ បទំ នត្ថិសមណោ នត្ថិ ពាហិរេ
សង្ខារា សស្សតា នត្ថិនត្ថិ ពុទ្ធានមិញ្ជិតំ ។

👉ស្នាមជើងក្នុងអាកាស​ មិនមាន សាមណៈខាងក្រៅ​ មិនមាន​ សង្ខារទាំងឡាយ​ ជារបស់ទៀង​​ មិនមាន ព្រះពុទ្ធ​ទាំង​ឡាយ​ មិនមានកិលេសជាគ្រឿងញាប់ញ័រទេ ។

ចប់មលវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ