១. គោឃាតកបុត្រ

មលវគ្គ

មាន១២រឿង – ២១គាថា

☸️១. រឿង គោឃាតកបុត្រ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបុត្ររបស់នាយគោឃាតក៍ ។ ឪពុក ជាឣ្នកសម្លាប់គោចិញ្ចឹមជីវិត បើថ្ងៃណាមួយ គាត់មិនបាន សាច់គោមក បរិភោគទេ ថ្ងៃនោះ គាត់បរិភោគឣាហារមិនបានដែរ ។ ថ្ងៃមួយ គាត់រកសាច់គោមិនបាន ទើបចាប់យកកាំបិត ដើរតម្រង់ទៅរកគោដែលឈរ នៅក្រោមផ្ទះ លុះទៅដល់ហើយ ក៏លូកដៃចូលទៅក្នុងមាត់គោនោះ ទាញយកនូវឣណ្តាតគោមកកាត់ ហើយបានយក ឣណ្តាតគោនោះទៅឣាំង ដើម្បីបរិភោគជាមួយនឹងបាយ ។ ពេលនោះ ក៏ស្រាប់តែឣណ្តាត របស់នាយគោឃាតក៍ ដាច់ចេញ អំពីក្នុងមាត់ ធ្លាក់ទៅលើចានបាយ, គាត់បានទទួលនូវបាបកម្ម ឃើញប្រាកដទាន់ភ្នែក ក្នុងបច្ចុប្បន្ន ស្រែករោទ៍ ដូចជាគោដែលគាត់បានសម្លាប់ លុះនាយគោឃាតក៍ ស្លាប់ហើយ ក៏បានទៅកើតនៅ ក្នុងឣវិចីនរក ។

ចំណែកឯបុត្រ របស់នាយគោឃាតក៍ បានឃើញយ៉ាងដូច្នេះ ហើយ ក៏ភ័យខ្លាចយ៉ាងខ្លាំង ហើយបានរត់ទៅរស់នៅ ឯនគរ តក្កសីលា បានភរិយា និង បុត្រ ក្នុងនគរនោះ ។ ក្រោយមក បុត្ររបស់គាត់បានទៅរស់នៅ ឯក្រុងសាវត្ថី ជាឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយបាននាំយកបិតារបស់ខ្លួនទៅ រស់នៅជាមួយ ។ ថ្ងៃមួយ គាត់បាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកឆាន់នៅផ្ទះរបស់ខ្លួន ហើយក្រាបទូលសុំឲ្យព្រះសាស្តា ធ្វើឣនុមោទនា ដើម្បីបិតា របស់ខ្លួន ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១.បណ្ឌុបលាសោវទានិសិយមបុរិសាបិ ច តេ ឧបដ្ឋិតា
ឧយ្យោគមុខេ ច តិដ្ឋសិបាថេយ្យម្បិ ច តេ ន វិជ្ជតិ ។

👉ឥឡូវនេះ​ ខ្លួនអ្នកដូចស្លឹកឈើទុំហើយ​ ទាំងពួកបុរសរបស់យមរាជ​ គឺមរណៈសោត​ ក៏ប្រាកដដល់អ្នកហើយ​ ខ្លួន​អ្នក​តាំងនៅក្នុងមាត់នៃសេចក្ដីវិនាស​ សូម្បីស្បៀងគឺកុសលរបស់អ្នក​ ក៏មិនទាន់មានឡើយ ។

២.សោ ករោហិ ទីបមត្តនោខិប្បំ វាយម បណ្ឌិតោ ភវ
តនិទ្ធន្តមលោ អនង្គណោទិព្វំ អរិយភូមិមេហិសិ ។

👉អ្នកចូរធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ​ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក​ធ្វើ​យ៉ាង​នេះ​ហើយ​ នឹង​ទៅ​ជាអ្នកកម្ចាត់បង់មន្ទិលបាន​ មិនមានទីទូល​ គឺកិលេស​ នឹងដល់​នូវភូមិ​របស់ព្រះអរិយៈ​ ដូចជាទិព្វបាន ។

៣.ឧបនីតវយោវទានិសិសម្បយាតោសិ យមស្ស សន្ដិកំ
ជិវាសោ តេ នត្ថិ អន្តរាបាថេយ្យម្បិ ច តេ ន វិជ្ជតិ ។

👉ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលទៅដល់ហើយ​ ជាអ្នករៀបដំណើរ​ ទៅកាន់សំណាក់យមរាជ មួយ​ទៀត ទី​សំចត​ក្នុង​ចន្លោះ​ មិនមាន​ដល់អ្នកទេ សូម្បីស្បៀង​ ក៏មិនមានដល់អ្នក ។

៤.សោ ករោហិ ទីបមត្តនោខិប្បំ វាយម បណ្ឌិតោ ភវ
និទ្ធន្តមលោ អនង្គណោន បុនំ ជាតិជរំ ឧបេហិសិ ។

👉អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ​ ចូរជាអ្នកប្រាជ្ញ បើអ្នកធ្វើយ៉ាង​នេះហើយ​ នឹង​ទៅ​ជា​អ្នក​កម្ចាត់​បង់មន្ទិលបាន​ មិនមានទីទួលគឺកិលេស​ នឹងបានត្រូវចូលទៅកាន់ជាតិ ជរា ព្យាធិមរណៈទៀតហើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ១៨-មលវគ្គរឿង

📜១. គោឃាតកបុត្រ
📜២. ឣញ្ញត្រព្រាហ្មណ៍
📜៣. ព្រះតិស្សត្ថេរ
📜៤. ព្រះលោឡុទាយី
📜៥. ឣញ្ញត្រកុលបុត្រ
📜៦. ចូឡសារីភិក្ខុ
📜៧. បញ្ចឧបាសក
📜៨. ភិក្ខុកំលោះតិស្សៈ
📜៩. បញ្ចឧបាសក
📜១០. មេណ្ឌកសេដ្ឋី
📜១១. ព្រះឧជ្ឈានសញ្ញី
📜១២. សុភទ្ទបរិព្វាជក