១. តម្ពទាឋិកចោរឃាតកៈ

សហស្សវគ្គ​

មាន១៤រឿង – ១៦គាថា

☸️១. រឿង តម្ពទាឋិកចោរឃាតកៈ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពេជ្ឈឃាតម្នាក់ ដែលមានពុក មាត់ក្រហម ជាឣ្នកទទួលមុខងារ ក្នុងការសម្លាប់ចោរ ។ ក្នុងពេលដែលគាត់មានកម្លាំងឣន់ថយ មិនឣាចធ្វើអ្វីបាន, គាត់ក៏បានលាចេញឣំពីការងារសម្លាប់ចោរនោះ ។ ថ្ងៃមួយ គាត់បានស្អិតស្អាងរាងកាយល្អត្រឹមត្រូវ ហើយរៀបចំនឹងបរិភោគឣាហារឲ្យបានឆ្ងាញ់ម្តង ។

ជួនជាថ្ងៃនោះឯង ព្រះសារីបុត្រ បានចេញពីនិរោធសមាបត្តិ ហើយនិមន្តត្រាច់ទៅបិណ្ឌបាត ។ នាយពេជ្ឈឃាត បានឃើញនូវព្រះថេរៈហើយ មានចិត្តត្រេកឣររីករាយ យ៉ាងក្រៃលែង បានយកភោជនាហារ របស់ខ្លួន ទៅប្រគេនព្រះថេរៈ ដោយសេចក្តីគោរព, ពេលដែលព្រះថេរៈ ឆាន់រួចហើយ បានស្តាបនូវឣនុមោទនាថា ឣំពី ព្រះថេរៈ ដោយសេចក្តីសង្ខេប ហើយបានសម្រេចសោតាបត្តិផល, ពេលព្រះថេរៈ និមន្តត្រឡប់ទៅវិញ, ក៏បានជូនដំណើរព្រះថេរៈ ទៅបានបន្តិច ។ គ្រានោះឯង ស្រាប់តែមានមេគោមួយ មកជល់នាយពេជ្ឈឃាតនោះស្លាប់ នៅកណ្តាលផ្លូវនោះឯង ។

ភិក្ខុទាំងឡាយ សន្ទនាគ្នា ថា “តើគតិ របស់នាយពេជ្ឈឃាត នោះ ទៅទីណាហ្ន៎?” ។ ព្រះសាស្តាទ្រង់ត្រាស់ថា “ទៅកើតនៅឋានតុសិតទេវលោកហើយ” ។ ភិក្ខុទាំងនោះ បានក្រាបទូលសួរទៀត ថា “បពិត្រព្រះឣង្គដ៏ចម្រើន នាយពេជ្ឈឃាត បានស្តាប់ឣនុមោទនកថា ពីព្រះសារីបុត្រ តែបន្តិចប៉ុណ្ណោះឯង តើឣាចទៅកើត ក្នុងឋានតុសិតទេវលោក បានដែរឬទេ?” ។ ព្រះឣង្គ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

១.សហស្សមបិ  ចេ  វាចាអនត្ថបទសញ្ហិតា
ឯកំ  អត្ថបទំ  សេយ្យោយំ  សុត្វា  ឧបសម្មតិ  ។

👉បើវាចា សូម្បី ១ ពាន់ម៉ាត់ ជាវាចាប្រកបដោយបទឥតប្រយោជន៍ (វាចានោះ ពុំប្រសើរឡើយ) បទមាន​ប្រយោជន័ណា​ សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (បទនោះ) ឈ្មោះថា ប្រសើរជាង​ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០៨-សហស្សវគ្គរឿង

📜១. តម្ពទាឋិកចោរឃាតកៈ
📜២. ព្រះទារុចីរិយត្ថេរ
📜៣. នាងកុណ្ឌលកេសីថេរី
📜៤. ឣនត្ថបុច្ឆកព្រាហ្មណ៍
📜៥. សារីបុត្តមាតុលព្រាហ្មណ៍
📜៦. សារីបុត្តភាគិនេយ្យព្រា.
📜៧. សារីបុត្តសហាយព្រាហ្មណ៍
📜៨. ឣាយុវឌ្ឍនកុមារ
📜៩. សង្កិច្ចសាមណេរ
📜១០. ព្រះខានុកោណ្ឌញ្ញោត្ថរ
📜១១. ព្រះសប្បទាសត្ថេរ
📜១២. នាងបដាចារាថេរី
📜១៣. នាងកិសាគោត្តមី
📜១៤. នាងពហុបុត្តិកាថេរី