២០. មគ្គវគ្គ

☸️២០. មគ្គវគ្គ មាន​ ១៧ គាថា
១.មគ្គានដ្ឋង្គិកោ សេដ្ឋោសច្ចានំ ចតុរោ បទា
វិរាគោ សេដ្ឋោ ធម្មានំទ្វិបទានញ្ច ចក្ខុមា ។

👉ផ្លូវមានអង្គ​ ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ​ ៤​ គឺអរិយសច្ចប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌​ប្រសើរ​ជាង​ធម៌​ទាំង​ឡាយ​ ម្យ៉ាងទៀត ព្រះតថាគតមានចក្ខុ ប្រសើរជាងសត្វទ្វេបាទទាំងឡាយ ។

២.ឯសេវ មគ្គោ នត្ថញ្ញោទស្សនស្ស វិសុទ្ធិយា
ឯតញ្ហិ តុម្ហេ បដិបជ្ជថមារស្សេតំ បមោហនំ ។

👉ផ្លូវនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្ដីបរិសុទ្ធនៃទស្សនៈ​ ផ្លូវដទៃមិនមានទេ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរ​ដើរ​ទៅ​កាន់ផ្លូវនោះ​ ផ្លូវនេះ​ ជាផ្លូវញ៉ាំងមារឲ្យវង្វេង ។

៣.ឯតញ្ហិ តុម្ហេ បដិបន្នាទុក្ខស្សន្តំ ករិស្សថ
អក្ខាតោ វោ មយា មគ្គោអញ្ញាយ សល្លកន្តនំ ។

👉អ្នកទាំងឡាយ​ ដើរទៅកាន់ផ្លូវនេះហើយ អាចនឹងធ្វើឲ្យផុតទុក្ខបាន​ ផ្លូវនេះហើយ ដែល​តថាគត​ថា​ ជា​ផ្លូវ​កម្ចាត់​បង់​កូនសរ ប្រាប់អ្នកទាំងឡាយ ។

៤.តុម្ហេហិ កិច្ចមាតប្បំអក្ខាតារោ តថាគតា
បដិបន្នា បមោក្ខន្តិឈាយិនោ មារពន្ធនា ។

👉សេចក្ដីព្យាយាមញ៉ាំងកិលេសឲ្យក្ដៅសព្វ អ្នកទាំងឡាយ​គប្បីធ្វើ​ ព្រះតថាគតទាំងឡាយ​ គ្រាន់តែជាអ្នកប្រាប់ ជន​​ទាំង​ឡាយ​ មានការពិនិត្យ​ បើបានដើរទៅហើយ នឹងរួចចាក​ចំណង​របស់មារបាន ។

៥.សព្វេ សង្ខារា អនិច្ចាតិយទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេឯស មគ្គោ វិសុទ្ធិយា ។

👉កាលណា​ បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀងដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុង​សេចក្ដីទុក្ខនេះ​ ជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។

៦.សព្វេ សង្ខារា ទុក្ខាតិយទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេឯស មគ្គោ វិសុទ្ធិយា ។

👉កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា​ សង្ខារទាំងពួងនាំមកនូវសេចក្ដីទុក្ខដូច្នេះ កាលណោះ រមែង​នឿយ​ណាយ​ក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។

៧.សព្វេ ធម្មា អនត្តាតិយទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេឯស មគ្គោ វិសុទ្ធិយា ។

👉កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា​ សង្ខារទាំងពួងមិនមែនជារបស់ខ្លួនដូច្នេះ កាលណោះ រមែង​នឿយ​ណាយ​ក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។

៨.ឧដ្ឋានកាលម្ហិ អនុដ្ឋហានោយុវា ពលី អាលសិយំ ឧបេតោ
សំសន្នសង្កប្បមនោ កុសីតោបញ្ញាយ មគ្គំ អលសោ ន វិន្ទតិ ។

👉បុគ្គលនៅកំលោះ​ មានកម្លាំង​ ទាស់តែប្រកបដោយសេចក្ដីខ្ជិលច្រអូស មិនប្រឹងប្រែងក្នុង​កាលដែលគួរប្រឹងប្រែង មាន​សេចក្ដីត្រិះរិះក្នុងចិត្ត លិចចុះក្នុងអកុសលវិតក្ក ជា​មនុស្ស​ខ្ជិល​ បុគ្គល​ខ្ជិល​នោះ​​ រមែង​មិន​បាន​ផ្លូវ​បញ្ញា​
ឡើយ ។

៩.វាចានុរក្ខី មនសា សុសំវុតោកាយេន ច អកុសលំ ន កយិរា
ឯតេ តយោ កម្មបថេ វិសោធយេអារាធយេ មគ្គមិសិប្បវេទិតំ ។

👉បុគ្គលគប្បីជាអ្នករក្សាវាចា សង្រួមឲ្យល្អ ដោយចិត្ត​ ទាំងមិនគប្បីធ្វើអកុសលដោយកាយ បុគ្គល​គប្បី​ជម្រះ​កម្មបទ​ទាំង​ ៣ នេះ​ និងគប្បីត្រេកអរចំពោះមគ្គ ដែលលោកអ្នកស្វែងរកគុណដ៏ល្អ​ សំដែងទុកហើយ ។

១០.យោគា វេ ជាយតេ ភូរិអយោគា ភូរិសង្ខយោ
ឯតំ ទ្វេធា បថំ ញត្វាភវាយ វិភវាយ ច
តថត្តានំ និវេសេយ្យយថា ភូរិ បវឌ្ឍតិ ។

👉ប្រាជ្ញា​ រមែងកើតអំពីការប្រកប សេចក្ដីវិនាសប្រាជ្ញា​ រមែងកើតអំពីការមិនប្រកប អ្នកមានប្រាជ្ញា​ ដឹងការប្រកប និង​ការមិនប្រកបទាំងពីរនេះថា ជាគន្លងនៃសេចក្ដីចម្រើន និង​សេចក្ដី​វិនាស​ហើយ​ ប្រាជ្ញា​ចម្រើន​ឡើង ដោយ​ប្រការណា គួរតម្កល់ខ្លួនទុក ដោយប្រការនោះ ។

១១.វនំ ឆិន្ទថ មា រុក្ខំវនតោ ជាយតេ ភយំ
ឆេត្វា វនញ្ច វនថញ្ចនិព្វនា ហោថ ភិក្ខវោ ។

👉អ្នកទាំងឡាយ​ ចូរកាត់កិលេសដូចជាព្រៃចេញ ចូរកម្ចាត់ដើមឈើ​ ព្រោះភ័យកើតអំពីកិលេស ដូចជាព្រៃ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​ ចូរកាត់កិលេសដូចជាព្រៃឈើផង កិលេសដូចជាដើមឈើដុះក្នុងព្រៃផង ។

១២.​យាវញ្ហិ វនថោ ន ឆិជ្ជតិអណុមត្តោបិ នរស្ស នារិសុ
បដិពទ្ធមនោវ តាវ សោវច្ឆោ ខីរបកោវ មាតរិ ។

👉ចូរជាអ្នកកុំមានកិលេស ដូច​ជា​ព្រៃ​ឡើយ​ ព្រោះ​ថា​ កិលេស​ដូច​ជា​ព្រៃ​ឈើ​​ ដុះ​ក្នុង​ព្រៃ​របស់​នរជន​ សូម្បី​មាន​ប្រមាណ​តិចក៏ដោយ បើកាត់មិនដាច់ក្នុងពួកនារី​ ដរាបណា​ នរជននោះឯង តែងមានចិត្តចំពោះក្នុងពួកនារី ដូចកូនគោនៅកំពុងបៅដោះ​ ដែលមានចិត្តជាប់នៅនឹងមេ ដរាបនោះ ។

១៣.ឧច្ឆិន្ទ សិនេហមត្តនោកុមុទំ សារទិកំវ បាណិនា
សន្តិមគ្គមេវ ព្រូហយនិព្វានំ សុគតេន ទេសិតំ ។

👉អ្នកចូរដកសេចក្ដីស្រឡាញ់របស់ខ្លួនចេញ ដូចបុគ្គលដកផ្កាកុមុទ​ ដែលកើតក្នុងសរទកាលដោយដៃ អ្នក​ចូរ​បណ្ដុះ​នូវផ្លូវសន្ដិភាពតែម្យ៉ាង​ ព្រះនិព្វាន ព្រះសុគតសំដែងទុកហើយ ។

១៤.ឥធ វស្សំ វសិស្សាមិឥធ ហេមន្តគិម្ហិសុ
ឥតិ ពាលោ វិចិន្តេតិអន្តរាយំ ន ពុជ្ឈតិ ។

👉អញនឹងនៅក្នុងទីនេះអស់វស្សានរដូវ​ អញនឹងនៅក្នុងទីនេះ​ ក្នុងហេមន្ដរដូវ​ និងគិម្ហរដូវ ជនពាល រមែង​គិត​ខុស​ដូច្នេះ​ តែងមិនដឹងច្បាស់សេចក្ដីអន្ដរាយឡើយ ។

១៥.តំ បុត្តបសុសម្មត្តំព្យាសត្តមនសំ នរំ
សុត្តំ គាមំ មហោឃោវមច្ចុ អាទាយ គច្ឆតិ ។

👉មច្ចុគឺសេចក្ដីស្លាប់ តែងនាំយកនរជន អ្នកស្រវឹងជ្រប់ក្នុងកូននិងសត្វចិញ្ចឹម មានចិត្តជាប់ជំពាក់ ក្នុង​អារម្មណ៍​ផ្សេងៗ​ នោះ​ ដូចជំនន់ទឹកធំ នាំយកអ្នកស្រុកកំពុងដេកលក់ ។

១៦.ន សន្តិ បុត្តា តាណាយន បិតា នបិ ពន្ធវា
អន្តកេនាធិបន្នស្សនត្ថិ ញាតីសុ តាណតា ។

👉កាលបុគ្គលត្រូវមច្ចុសង្កត់ហើយ កូនទាំងឡាយ មិនមាន​ ដើម្បីជាទីពឹង​ បិតា​ ក៏មិនមាន ទាំងផៅពង្ស​ ក៏មិនមាន ដើម្បី​ជាទីពឹងឡើយ ។

១៧.ឯតមត្ថវសំ ញត្វាបណ្ឌិតោ សីលសំវុតោ
និព្វានគមនំ មគ្គំខិប្បមេវ វិសោធយេ ។

👉សេចក្ដីទីពឹង​ ក្នុងញាតិទាំងឡាយ​ ក៏មិនមាន​ បណ្ឌិតដឹងអំណាចប្រយោជន៍នេះហើយ គួរ​ជា​អ្នក​សង្រួម​ក្នុង​សីល​ គួរ​ប្រញាប់ប្រញាល់ជម្រះផ្លូវ​ ជាទីកាន់ព្រះនិពា្វនឲ្យបាន ។

ចប់មគ្គវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ