២២. និរយវគ្គ

☸️២២. និរយវគ្គ មាន​ ១៤ គាថា
១.អភូតវាទី និរយំ ឧបេតិយោ វាបិ កត្វា ន ករោមិ ចាហ
ឧភោបិ តេ បេច្ច សមា ភវន្តិនិហីនកម្មា មនុជា បរត្ថ ។

👉បុគ្គលពោលពាក្យមិនពិត​ ឬបុគ្គលណាធ្វើ​ ( អំពើអាក្រក់ )​ ហើយនិយាយថា អញមិនធ្វើទេ បុគ្គល​នោះ​ រមែង​ទៅ​កាន់​នរក ជនទាំងពីរនាក់ ដែលមានអំពើទាបថោកស្មើគ្នានោះ​ លុះលះលោក​នេះទៅហើយ រមែង​ជា​អ្នក​ស្មើ​គ្នា​ ដោយ​គតិក្នុងលោកខាងមុខទៀត ។

២.កាសាវកណ្ឋា ពហវោបាបធម្មា អសញ្ញតា
បាបា បាបេហិ កម្មេហិនិរយំ តេ ឧបបជ្ជរេ ។

👉ពួកជនច្រើននាក់​ ដែលមាន-ករុំព័ន្ធព័ទ្ធ​ ដោយសំពត់កាសាវៈ​ តែ​ ( ប្រព្រឹត្ត )​ ធម៌ដ៌លាមក មិន​បាន​សង្រួម​​ ពួក​ជន​លាមកទាំងនោះ​ រមែងទៅកើតក្នុងនរក ដោយសារកម្មទាំងឡាយដ៏លាមក​នោះ ។

៣.សេយ្យោ អយោគុឡោ ភុត្តោតត្តោ អគ្គិសិខូបមោ
យញ្ចេ ភុញ្ជេយ្យ ទុស្សីលោរដ្ឋបិណ្ឌំ អសញ្ញតោ ។

👉បព្វជិតទ្រុស្ដសីល សូវបរិភោគដុំដែក ដែលកំពុងក្ដៅមានពណ៌ដូចអណ្ដាតភ្លើង ប្រសើរជាង បព្វជិត​ទ្រុស្ដ​សីល​មិន​សង្រួមបរិភោគដុំបាយអ្នកដែន​ នឹងប្រសើរ ដូចម្ដេចបាន ។

៤.ចត្តារិ ឋានានិ នរោ បមត្តោអាបជ្ជតិ បរទារូបសេវី
អបុញ្ញលាភំ ន និកាមសេយ្យំនិន្ទំ តតិយំ និរយំ ចតុត្ថំ ។

👉នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ​ រមែងដល់នូវហេតុនៃសេចក្ដីទុក្ខ​ ៤​ យ៉ាង គឺទី​ ១​ បាន​របស់​មិនមែនជាបុណ្យ​ ទី​ ២​ ដេកមិនបានតាមប្រាថ្នា ទី​ ៣​ ការតិះដៀល ទី​ ៤​ ការ​ធ្លាក់​នរក ។

៥.អបុញ្ញលាភោ ច គតី ច បាបិកាភីតស្ស ភីតាយ រតី ច ថោកិកា
រាជា ច ទណ្ឌំ គរុកំ បណេតិតស្មា នរោ បរទារំ ន សេវេ ។

👉( ហេតុនៃសេចក្ដីទុក្ខ​ ៤​ យ៉ាងផ្សេងទៀត​ ) គឺ បានរបស់មិនជាបុណ្យ​ ១​ មានធម៌អាក្រក់​ ១ តម្រេក​របស់​បុរស​អ្នក​​ខ្លាចជាមួយនឹងស្ដ្រី​ ដែលខ្លាចដែរ​ មានប្រមាណតិច​ ១ ព្រះរាជានឹង​ដាក់អាជ្ញា​យ៉ាង​ធ្ងន់​ ១​ ព្រោះ​ហេតុ​នោះ​ បុរស​មិនគួរ​សេពប្រពន្ធរបស់បុគ្គលដទៃឡើយ ។

៦.កុសោ យថា ទុគ្គហិតោហត្ថមេវានុកន្តតិ
សាមញ្ញំ ទុប្បរាមដ្ឋំនិរយាយុបកឌ្ឍតិ ។

👉ស្បូវភ្លាំង​ ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ​ យ៉ាងណាមិញ​ ភាពជាសមណៈដែលបុគ្គលកាន់​មិន​ស៊ប់​សួន​ហើយ​ រមែងទាញបព្វជិតនោះ​ ទៅនរក យ៉ាងនោះឯង ។

៧.យំ កិញ្ចិ សិថិលំ កម្មំសង្កិលិដ្ឋញ្ច យំ វតំ
សង្កស្សរំ ព្រហ្មចរិយំន តំ ហោតិ មហប្ផលំ ។

👉កម្មណាមួយ​ ដែលធូរថយក្ដី វ័តណាមួយ​ ដែលសៅហ្មងក្ដី​ ព្រហ្មចរិយៈដែល​បុគ្គលរឭក​ដោយ​សេចក្ដី​រង្កៀសក្ដី​ កម្ម​​ទាំង​ ៣ នោះ​ ជារបស់មិនមានផលច្រើនឡើយ ។

៨.កយិរា ចេ កយិរាថេនំទឡ្ហមេនំ បរក្កមេ
សិថិលោ ហិ បរិព្វាជោភិយ្យោ អាកិរតេ រជំ ។

👉បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះ​ ឲ្យមែនទែន​ គប្បីប្រឹងប្រែងធ្វើកិច្ចនោះឲ្យមាំមួន​ ព្រោះថា​​ សមណធម៌​​ ជា​គ្រឿង​វៀរ​ចាកកិលេសធូរថយ​ រមែងរោលធូលី​ គឺរាគាទិក្កិលេសដល់បុគ្គលដោយ​ក្រៃលែង ។

៩.អកតំ ទុក្កដំ សេយ្យោបច្ឆា តប្បតិ ទុក្កដំ
កតញ្ច សុកតំ សេយ្យោយំ កត្វា នានុតប្បតិ ។

👉អំពើអាក្រក់ ដែលបុគ្គលមិនធ្វើ​ ប្រសើរជាង ព្រោះថា​ អំពើអាក្រក់​ រមែងធ្វើឲ្យក្ដៅក្រហាយ ក្នុង​កាល​ជា​ខាង​ក្រោយ​ បុគ្គលធ្វើអំពើណាហើយ រមែងមិនក្ដៅក្រហាយក្នុងកាលជាខាងក្រោយ អំពើនោះ​ ជាអំពើល្អ បើ​បុគ្គល​ធ្វើហើយ ឈ្មោះថា បុគ្គលប្រសើរ ។

១០.នគរំ យថា បច្ចន្តំគុត្តំ សន្តរពាហិរំ
ឯវំ គោបេថ អត្តានំខណោ វោ មា ឧបច្ចគា
ខណាតីតា ហិ សោចន្តិនិរយម្ហិ សមប្បិតា ។

👉នគរនៅទីបំផុតដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុង​ ទាំងខាងក្រៅ​ យ៉ាងណា អ្នកទាំង​ឡាយ គួរ​រក្សា​ខ្លួន​យ៉ាងណា​ កុំឲ្យខណៈកន្លងអ្នកទាំងឡាយបានឡើយ ព្រោះថា​ ជនទាំងឡាយដែលឲ្យខណៈកន្លងហើយ រមែង​សោកស្ដាយក្នុងនរកមីរដេសដាស ។

១១.អលជ្ជិតាយេ លជ្ជន្តិលជ្ជិតាយេ ន លជ្ជរេ
មិច្ឆាទិដ្ឋិសមាទានាសត្តា គច្ឆន្តិ ទុគ្គតឹ ។

👉សត្វទាំងឡាយ​ ដែលប្រកាន់មិច្ឆាទិដ្ឋិ​ រមែងខ្មាសក្នុងហេតុដែលគេមិនត្រូវខ្មាស រមែង​មិន​ខ្មាស​ក្នុង​ហេតុ​ដែល​ត្រូវ​ខ្មាស សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។

១២.​អភយេ ភយទស្សិនោភយេ ច អភយទស្សិនោ
មិច្ឆាទិដ្ឋិសមាទានាសត្តា គច្ឆន្តិ ទុគ្គតឹ ។

👉សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ​ រមែងយល់ឃើញក្នុងហេតុដែលគេត្រូវខ្លាចថា​ ជាហេតុ​ដែល​គេ​មិន​ត្រូវ​ខ្លាច​ផង សត្វទាំងនោះ​ តែងទៅកាន់ទុគ្គតិ ។

១៣.អវជ្ជេ វជ្ជមតិនោវជ្ជេ អវជ្ជទស្សិនោ
មិច្ឆាទិដ្ឋិសមាទានាសត្តា គច្ឆន្តិ ទុគ្គតឹ ។

👉សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញក្នុងហេតុដែលឥតទោសថា​ ជាហេតុ​មាន​ទោស​ផង​ យល់​ឃើញ​ក្នុងហេតុដែលមានទោស ថាជាហេតុឥតទោសផង​ សត្វទាំង​នោះ​ ​តែងទៅកាន់ទុគ្គតិ ។

១៤.វជ្ជញ្ច វជ្ជតោ ញត្វាអវជ្ជញ្ច អវជ្ជតោ
សម្មាទិដ្ឋិសមាទានាសត្តា គច្ឆន្តិ សុគតឹ ។

👉សត្វទាំងឡាយ​ ដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់មានទោសថា​ ជារបស់មានទោសផង ដឹង​របស់​មិន​មាន​ទោស​ថា​ ជា​របស់មិនមានទោសផង សត្វទាំងនោះ តែងទៅកាន់សុគតិ ។

ចប់និរយវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ