២២. ឣញ្ញត្រភិក្ខុ

ព្រាហ្មណវគ្គ

មាន៣៩រឿង – ៤២គាថា

☸️២២. រឿង ឣញ្ញត្រភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ។ ភិក្ខុរូបនេះ បានរៀនកម្មដ្ឋាន ក្នុងសំណាក់នៃព្រះសាស្តា ហើយក្រាបថ្វាយបង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់ រហូតបានសម្រេចនូវព្រះឣរហត្តផល ហើយប្រាថ្នានឹងមកថ្វាយបង្គំព្រះសាស្តា ទើបនិមន្តចេញពីទីនោះ ។

ពេលនោះ មានស្រីម្នាក់ឈ្លោះជាមួយស្វាមី បានចាកចេញ ឣំពីផ្ទះ ដើម្បីទៅកាន់ត្រកូលរបស់ខ្លួន ហើយបានដើរ តាមពីក្រោយព្រះថេរៈ ។

គ្រានោះ ស្វាមី របស់នាង បានដើរតាមមក ក៏ជួបប្រទះនឹងភរិយា នៅកណ្តាលផ្លូវ ឃើញនាងដើរ តាមពីក្រោយព្រះថេរៈ យ៉ាងនេះហើយ គិតថា “ព្រះថេរៈ បានលួចប្រពន្ធរបស់ខ្លួនរត់មក” ហើយបានស្ទុះចូលទៅវាយតប់ ដាល់ព្រះថេរៈ រហូតដល់បាត់ខឹង ស្រេចហើយ ក៏នាំភរិយាវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ។

កាលព្រះថេរៈ និមន្តមកដល់វត្តជេតពនវិញ, ភិក្ខុទាំងឡាយ បានធ្វើឣាគន្តុកវត្ត ទទួលតាមសមគួរ ហើយបានឃើញសរីរៈរបស់ព្រះថេរៈ ហើមជាំខៀវ ជាច្រើនកន្លែង ទើបសួរថា “ហេតុអ្វី បានជាសរីរៈហើម បែកជាំយ៉ាងនេះ?” ។ ព្រះថេរៈឆ្លើយថា “ត្រូវបុរសម្នាក់វាយធ្វើបាប” ។ ភិក្ខុទាំងឡាយ បានសួរទៀតថា “តើលោកម្ចាស់ បានក្រោធខឹង នឹងឣ្នកវាយដែរឬទេ?” ។ ព្រះថេរៈ ឆ្លើយថា “ខ្ញុំមិនបានក្រោធខឹងនឹងគេទេ” ។ ភិក្ខុទាំងឡាយ បានចោទថា “ព្រះថេរៈ ពោលឣួតឣរហត្តផល” ហើយ នាំយករឿងនោះ ទៅក្រាបទូលដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់ទេសនាពន្យល់ភិក្ខុទាំងនោះ ថា “ម្នាលភិក្ខុទាំងឡាយ ព្រះឣរហន្តខីណាស្រព ទាំងឡាយ លោកមិនដែលក្រោធខឹងនឹងឣ្នកណាឡើយ” ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

២៣.និធាយ ទណ្ឌំ ភូតេសុតសេសុ ថាវរេសុ ច
យោ ន ហន្តិ ន ឃាតេតិតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា​ ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងឡាយ ដែលនៅតក់ស្លុតក្ដី​ ដែលមាំមួន គឺមិនមាន​តក់​ស្លុតក្ដី មិន​បៀត​បៀន​ដោយខ្លួនឯង​ មិនប្រើគេឲ្យបៀតបៀន តថាគតហៅបុគ្គលនោះ ថា​ជា​ព្រាហ្មណ៍ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៩

📜 ២៦-ព្រាហ្មណវគ្គរឿង

📜១. បសាទពហុលព្រាហ្មណ៍
📜២. សម្ពហុលភិក្ខុ
📜៣. មារ
📜៤. ឣញ្ញត្រព្រាហ្មណ៍
📜៥. ព្រះឣានន្ទ
📜៦. ឣញ្ញត្របព្វជិត
📜៧. ព្រះសារីបុត្រ
📜៨. ព្រះនាងបជាបតិគោតមី
📜៩. ព្រះសារីបុត្រ
📜១០. ជដិលព្រាហ្មណ៍
📜១១. ព្រាហ្មណ៍កុហក
📜១២. នាងកិសាគោតមី
📜១៣. ឣញ្ញត្រព្រាហ្មណ៍
📜១៤. ឧគ្គសេន
📜១៥. ព្រាហ្មណ៍ពីរនាក់
📜១៦. ឣក្កោសកភារទ្វាជ…
📜១៧. ព្រះសារីបុត្រ
📜១៨. នាងឧប្បលវណ្ណាថេរី
📜១៩. ឣញ្ញត្រព្រាហ្មណ៍
📜២០. នាងខេមាភិក្ខុនី
📜២១. ព្រះបព្ភារវាសីតិស្សត្ថេរ
📜២២. ឣញ្ញត្រភិក្ខុ
📜២៣. សាមណេរបួនរូប
📜២៤. ព្រះមហាបន្ថកត្ថេរ
📜២៥. ព្រះបិលិន្ទវច្ឆត្ថេរ
📜២៦. ឣញ្ញត្រភិក្ខុ
📜២៧. ព្រះសារីបុត្រ
📜២៨. ព្រះមហាមោគ្គល្លានត្ថេរ
📜២៩. ព្រះរេវតត្ថេរ
📜៣០. ព្រះចន្ទាភត្ថេរ
📜៣១. ព្រះសីវលី
📜៣២. ព្រះសុន្ទរសមុទ្ទ
📜៣៣. ព្រះជោដិកត្ថេរ
📜៣៤. ព្រះបឋមនដបុព្វកត្ថេរ
📜៣៥. ព្រះទុតិយនដបុព្វកត្ថេរ
📜៣៦. ព្រះវង្គីសត្ថេរ
📜៣៧. នាងធម្មទិន្នាថេរី
📜៣៨. ព្រះឣង្គុលិមាលត្ថេរ
📜៣៩. ទេវហិតព្រាហ្មណ៍