២៣. នាគវគ្គ

☸️២៣. នាគវគ្គ មាន​ ១៤ គាថា
១.អហំ នាគោវ សង្គាមេចាបតោ បតិតំ សរំ
អតិវាក្យំ​ តិតិក្ខិស្សំទុស្សីលោ ហិ ពហុជ្ជនោ ។

👉តថាគតនឹងអត់ទ្រាំពាក្យល្មើស​ ដូចដំរីកាលអត់ទ្រាំចំពោះព្រួញ​ ដែលរបូតចេញអំពីធ្នូ ក្នុង​សង្គ្រាម​ ដូច្នោះ ព្រោះ​ថា​ ជនទ្រុស្ដសីល​ មានច្រើននាក់ ។

២.ទន្តំ នយន្តិ សមិតឹទន្តំ រាជាភិរូហតិ
ទន្តោ សេដ្ឋោ មនុស្សេសុយោតិវាក្យំ​ តិតិក្ខតិ ។

👉ពួកជនតែងនាំវាហនៈ ដែលទូន្មានហើយ​ ទៅកាន់ទីប្រជុំ​ ព្រះរាជាតែងសេ្ដចឡើងកាន់វាហនៈ ដែល​ទូន្មាន​ហើយ​ បណ្ដា​មនុស្សទាំងឡាយ មនុស្សណា អត់សង្កត់នឹងពាក្យល្មើសបាន​ មនុស្ស​នោះ​ ជាអ្នកមានខ្លូនទូន្មានហើយ ឈ្មោះ​ថា បុគ្គលប្រសើរបំផុត ។

៣.វរមស្សតរា ទន្តាអាជានីយា ច សិន្ធវា
កុញ្ជរា ច មហានាគាអត្តទន្តោ តតោ វរំ ។

👉ពួកសេះអស្សតរក្ដី សេះអាជានេយ្យក្ដី សេះសិន្ធពក្ដី​ ដំរីកុញ្ជរដ៏ប្រសើរក្ដី ដែលបុគ្គលប្រៀនប្រដៅ​បាន​បទ​ហើយ​ រាប់​ថា​ ជាសត្វប្រសើរ បុគ្គលដែលមានខ្លួនទូន្មានបានបទហើយ ប្រសើរជាងសត្វទាំងអស់នោះ ។

៤.ន ហិ ឯតេហិ យានេហិគច្ឆេយ្យ អគតំ ទិសំ
យថាត្តនា សុទន្តេនទន្តោ ទន្តេន គច្ឆតិ ។

👉បុគ្គលទូន្មានខ្លួនបានបទហើយ ទូន្មានខ្លួនល្អហើយ​ ឈ្មោះថា​ ទូន្មានហើយ​ ទើបទៅកាន់ទិស​​ ដែល​ខ្លួន​មិន​ធ្លាប់​ទៅ​គឺព្រះនិព្វានបាន​ ពុំមែនដូចបុគ្គលទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅដោយសារយានទាំងឡាយនោះឡើយ ។

៥.ធនបាលោ នាម កុញ្ជរោកដុកបភេទនោ ទុន្និវារយោ
ពទ្ធោ កពឡំ ន ភុញ្ជតិសុមរតិ នាគវនស្ស កុញ្ជរោ ។

👉ដំរីឈ្មោះធនបាល ជាសត្វចុះប្រេង ក្លៀវក្លា​ នាយហត្ថាចារ្យឃាត់បានដោយលំបាក បើនាយហត្ថាចារ្យ ចង​ភ្ជាប់​ មិន​ស៊ីស្មៅទេ ព្រោះរឭកដល់ព្រៃខ្ទឹង ដែលដំរីនោះធ្លាប់ទៅ ។

៦.មិទ្ធី យទា ហោតិ មហគ្ឃសោ ចនិទ្ទាយិតា សម្បរិវត្តសាយី
មហាវរាហោវ និវាបបុដ្ឋោបុនប្បុនំ គព្ភមុបេតិ មន្ទោ ។

👉ស្បូវភ្លាំង​ ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ​ យ៉ាងណាមិញ​ ភាពជាសមណៈដែលបុគ្គលកាន់​មិន​ស៊ប់​សួន​ហើយ​ រមែងទាញបព្វជិតនោះ​ ទៅនរក យ៉ាងនោះឯង ។

៧.ឥទំ បុរេ ចិត្តមចារិ ចារិកំយេនិច្ឆកំ យត្ថកាមំ យថាសុខំ
តទជ្ជហំ និគ្គហេស្សាមិ យោនិសោហត្ថិប្បភិន្នំ វិយ អំកុសគ្គាហោ ។

👉ក្នុងកាលមុនអំពីកាលនេះ ចិត្តនេះ​ បានត្រាច់ទៅកាន់ចារិក​ តាមអាការដែលខ្លួនប្រាថ្នា តាម​អារម្មណ៍​ដែល​ខ្លួន​ប្រាថ្នា​តាមសេចក្ដីសប្បាយ​ ក្នុងថ្ងៃនេះ អញនឹងសង្កត់សង្កិនចិត្តនោះ ដោយ​ឧបាយ​ដូច​ហ្ម​ដំរី​ កាន់​កង្វេរ​សង្កត់​សង្កិនដំរីចុះប្រេង ដូច្នោះដែរ ។

៨.អប្បមាទរតា ហោថសចិត្តមនុរក្ខថ
ទុគ្គា ឧទ្ធរថត្តានំបង្កេ សន្នោវ កុញ្ជរោ ។

👉អ្នកទាំងឡាយ​ ចូរត្រេកអរ ក្នុងសេចក្ដីមិនប្រមាទ ចូររក្សាចិត្តរបស់ខ្លួន​ ចូររើខ្លួនចេញចាកភក់ គឺកិលេស ដែល​ឆ្លង​បាន​ ដោយកម្រ​ ដូចដំរីដែលជាប់នៅក្នុងភក់ រើខ្លួនឲ្យរួចបាន ។

៩.សចេ លភេថ និបកំ សហាយំសទ្ធឹចរំ សាធុវិហារិធីរំ
អភិភុយ្យ សព្វានិ បរិស្សយានិចរេយ្យ តេនត្តមនោ សតីមា ។

👉បើបុគ្គលបានសម្លាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន​ មានប្រាជ្ញាចងចាំ មានគុណ​ធម៌​ជា​គ្រឿង​នៅ​ ញ៉ាំង​ប្រយោជន៍​ឲ្យសម្រេច​ ជាអ្នកត្រាច់ទៅជាមួយ គួរជាអ្នកមានចិត្តត្រេកអរ មាន​ស្មារតី​គ្រប​សង្កត់​សេចក្ដី​អន្ដរាយ​ទាំង​ពួង​ហើយ​ ត្រាច់ទៅជាមួយនឹងសម្លាញ់នោះឯង ។

១០.នោ ចេ លភេថ និបកំ សហាយំសទ្ធឹចរំ សាធុវិហារិធីរំ
រាជាវ រដ្ឋំ វិជិតំ បហាយឯកោ ចរេ មាតង្គរញ្ញេវ នាគោ ។

👉បើស្វែងរកមិនបានសម្លាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន​ មានប្រាជ្ញាចងចាំ មានគុណ​ធម៌​ជា​គ្រឿង​នៅ​ ញ៉ាំង​ប្រយោជន៍​ឲ្យសម្រេច​ ជាអ្នកត្រាច់ទៅជាមួយទេ គួរ​ត្រាច់​ទៅ​តែ​ឯក​ឯង​វិញ​ ដូច​ព្រះ​រាជា ​លះ​បង់​រដ្ឋ​ដែល​ទ្រង់​ឈ្នះ​ហើយ ស្ដេចទៅតែឯកអង្គ ពុំនោះសោត ដូចដំរី​ឈ្មោះ​មាតង្គៈ ដែល​លះ​ហ្វូង​ ត្រាច់​ទៅ​ជា​ឯក​ឯង​ ក្នុង​ព្រៃ​ដូច្នោះ​ដែរ ។

១១.ឯកស្ស ចរិតំ សេយ្យោនត្ថិ ពាលេ សហាយតា
ឯកោ ចរេ ន ច បាបានិ កយិរាអប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ ។

👉ការត្រាច់ទៅរបស់បុគ្គលឯកឯង ជាគុណជាតប្រសើរបំផុត​ ព្រោះថាសហាយតាគុណ រមែងមិនមាន ក្នុង​ជន​ពាល​ឡើយ​ បុគ្គលនោះ​ គប្បីជាអ្នកមិនសេចក្ដីខ្វល់ខ្វាយ ត្រាច់ទៅតែម្នាក់ឯងផង​ មិនគប្បីធ្វើអំពើបាបទាំងឡាយផង ដូច​ដំរីឈ្មោះមាតង្គៈ​ ជាសត្វមិនមានសេចក្ដីខ្វល់ខ្វាយ លះបង់ហ្វូង ត្រាច់ទៅតែឯងក្នុងព្រៃ​ ដូច្នោះដែរ ។

១២.អត្ថម្ហិ ជាតម្ហិ សុខា សហាយាតុដ្ឋី សុខា យា ឥតរីតរេន
បុញ្ញំ សុខំ ជីវិតសង្ខយម្ហិសព្វស្ស ទុក្ខស្ស សុខំ បហានំ ។

👉កាលបើសេចក្ដីត្រូវការកើតឡើងហើយ​ សម្លាញ់ទាំងឡាយ​ នាំសេចក្ដីសុខមកឲ្យ សេចក្ដី​ត្រេក​អរ​ដោយ​បច្ច័យ​តាម​មានតាមបាន ជាហេតុនាំសេចក្ដីសុខមកឲ្យ បុណ្យនាំសេចក្ដីសុខមកឲ្យ ក្នុងកាលទៀបក្ស័យជីវិត ការ​លះ​បង់​ទុក្ខទាំងអស់បាន​ ជាហេតុ​នាំសេចក្ដីសុខមកឲ្យ ។

១៣.សុខា មត្តេយ្យតា លោកេអថោ បេត្តេយ្យតា សុខា
សុខា សាមញ្ញតា លោកេអថោ ព្រហ្មញ្ញតា សុខា ។

👉សេចក្ដីប្រតិបត្តិល្អក្នុងមាតា នាំសេចក្ដីសុខមកឲ្យ​ ក្នុងលោក​ មួយទៀត​ សេចក្ដីប្រតិបត្តិ​ល្អក្នុងបិតា នាំ​សេចក្ដី​សុខ​មកឲ្យ​ សេចក្ដីប្រតិបត្តិល្អក្នុងព្រាហ្មណ៍ នាំសេចក្ដីសុខមក​ឲ្យ ។

១៤.សុខំ យាវ ជរា សីលំសុខា សទ្ធា បតិដ្ឋិតា
សុខោ បញ្ញាយ បដិលាភោបាបានំ អករណំ សុខំ ។

👉សីលនាំសេចក្ដីសុខមកឲ្យ​ ដរាបដល់ចាស់​ សទ្ធាដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្ដីសុខមកឲ្យ ការ​បាន​ប្រាជ្ញា​ នាំសេចក្ដីសុខមកឲ្យ ការមិនធ្វើបាបទាំងឡាយ​ នាំសេចក្ដី​សុខ​មកឲ្យ ។

ចប់នាគវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ