២៤. តណ្ហាវគ្គ

☸️២៤. តណ្ហាវគ្គ មាន​ ២៦ គាថា
១.មនុជស្ស បមត្តចារិនោតណ្ហា វឌ្ឍតិ មាលុវា វិយ
សោ ប្លវតី ហុរាហុរំផលមិច្ឆំវ វនស្មឹ វានរោ ។

👉តណ្ហា​ តែងចម្រើនដល់មនុស្សអ្នកមានការប្រព្រឹត្តដោយសេចក្ដីប្រាមាទជាប្រក្រតី ដូចវល្លិ៍រួបរឹតឈើ​ហើយ​ ចម្រើន​ឡើង​ បុគ្គលនោះ​ តែងស្ទុះទៅកាន់ភពតូចភពធំ ដូចស្វាកាលប្រាថ្នា​ផ្លែឈើ​​ លោតក្នុងព្រៃ ដូច្នោះដែរ ។

២.យំ ឯសា សហតេ ជម្មីតណ្ហា លោកេ វិសត្តិកា
សោកា តស្ស បវឌ្ឍន្តិអភិវឌ្ឍំវ ពីរណំ ។

👉តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ​ ក្នុងលោក គ្របសង្កត់បុគ្គល​ណា សេចក្ដី​សោក​ស្ដាយ​ តែងចម្រើនឡើង​ ដល់បុគ្គលនោះ​ ដូចស្បូវរណ្ដាស ដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រាំហើយពន្លក លូត​លេច​ឡើង​ ដូច្នោះដែរ ។

៣.យោ វេ តំ សហតេ ជម្មិំតណ្ហំ លោកេ ទុរច្ចយំ
សោកា តម្ហា បបតន្តិឧទពិន្ទុវ បោក្ខរា ។

👉ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមកក្នុងលោក​ ដែលគេឆ្លងបានដោយកម្រនោះ សេចក្ដី​សោក​ស្ដាយ​ តែង​ធ្លាក់​ចេញចាកជននោះឯង ដូចដំណក់ទឹកដែលធ្លាក់ចុះចាកស្លឹក​ឈូក​ ​ដូច្នោះដែរ ។

៤.តំ វោ វទាមិ ភទ្ទំ វោយាវន្ត្វេត្ថ សមាគតា
តណ្ហាយ មូលំ ខនថឧសីរត្ថោវ ពីរណំ
មា វោ នឡំវ សោតោវមារោ ភញ្ជិ បុនប្បុនំ ។

👉ព្រោះហេតុនោះ​ បានជាតថាគត ប្រាប់អ្នកទាំងឡាយ​ អ្នកទាំងឡាយ​ មានប៉ុន្មានរូប ដែលមកប្រជុំ​គ្នា​ ក្នុង​ទីនេះ​ សេចក្ដី​ចម្រើន​ ចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះចុះ អ្នកទាំងឡាយ​ ចូរ​រំលើងឫសតណ្ហាចោលចេញ ដូច​បុគ្គលត្រូវការដោយស្បូវភ្លាំងគាស់ស្បូវណ្ដាសចោលចេញ ដូច្នោះ មារកុំរុករានអ្នកទាំងឡាយរឿយៗ​ ដូចខ្សែទឹក កាច់បំបាក់ដើមបបុសដូច្នោះឡើយ ។

៥.យថាបិ មូលេ អនុបទ្ទវេ ទឡ្ហេឆិន្នោបិ រុក្ខោ បុនរេវ រូហតិ
ឯវម្បិ តណ្ហានុសយេ អនូហតេសុនិព្វត្តតី ទុក្ខមិទំ បុនប្បុនំ ។

👉កាលបើឫសឈើ មិនមានសេចក្ដីអន្ដរាយ នៅមាំមួនទេ​ ដើមឈើទុកជាកាប់ចោលហើយ ក៏​តែង​ដុះ​ឡើង​ទៀត​បាន​ មានឧបមាដូចម្ដេចមិញ កាលបើតណ្ហានុស័យ​ បុគ្គលកម្ចាត់មិនទាន់បានហើយ ទុក្ខ​ ( មាន​ជាតិទុក្ខ​ជា​ដើម )​នេះ ក៏តែងកើតរឿយៗ​ មានឧបមេយ្យដូច្នោះឯង ។

៦.យស្ស ឆត្តឹសតិសោតាមនាបសវនា ភុសា
មហា វហន្តិ ទុទ្ទិដ្ឋឹបុសង្កប្បា រាគនិស្សិតា ។

👉ខ្សែតណ្ហា​ ៣៦ ជាធម្មជាតិហូរទៅក្នុងអារម្មណ៍ ជាទីគាប់ចិត្ត​ ជាធម្មជាតិភ្លៀវក្លា មាន​ដល់​បុគ្គលណា តម្រិះ​ទាំង​ឡាយ​ដ៏ធំ​ ដែលអាស្រ័យនូវរាគៈ តែងនាំនូវទិដ្ឋិអាក្រក់ របស់​បុគ្គល​នោះ ។

៧.សវន្តិ សព្វធិ សោតាលតា ឧប្បជ្ជ តិដ្ឋតិ
តញ្ច ទិស្វា លតំ ជាតំមូលំ បញ្ញាយ ឆិន្ទថ ។

👉ខ្សែតណ្ហាទាំងឡាយ តែងហូរទៅ ក្នុងអារម្មណ៍ទាំងពួង​ ដូចជាវល្លិដែលបែកខ្នែងឡើង តាំង​នៅដូច្នោះ បើ​អ្នក​ទាំង​ឡាយ​ ឃើញតណ្ហាដូចវល្លិនោះ កើតឡើងហើយ ចូរកាត់ឫស​ចោល​ចេញ​ ដោយកាំបិតគឺបញ្ញា ។

៨.សរិតានិ សិនេហិតានិ ចសោមនស្សានិ ភវន្តិ ជន្តុនោ
តេ សាតសិតា សុខេសិនោតេ វេ ជាតិជរូបគា នរា ។

👉សោមនស្សទាំងឡាយ ដែលផ្សាយទៅហើយផង​ ដែលប្រព្រឹត្តទៅដោយសេចក្ដីស្រឡាញ់ផង រមែងមានដល់ពួក​សត្វនោះ​ ជាអ្នកអាស្រ័យនូវសេចក្ដីរីករាយ អ្នកស្វែងរកសេចក្ដីសុខ​ នរ​ជន​ទាំងឡាយនោះឯង តែង​ឈម​ទៅ​រក​ជាតិ​ និងជរា ។

៩.តសិណាយ បុរក្ខតា បជាបរិសប្បន្តិ សសោវ ពាធិតោ
សញ្ញោជនសង្គសត្តកាទុក្ខមុបេន្តិ បុនប្បុនំ ចិរាយ ។

👉ពួកសត្វដែលតណ្ហាជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ​ តែងរន្ធត់ដូចទន្សាយដែលព្រាន​ទាក់​បាន​ហើយ​ដូច្នោះ​ ពួកសត្វដែលជាប់ក្នុងសំយោជនៈ​ និងសង្គធម៏​ ( ធម៌ជា​គ្រឿង​ជំពាក់ )​ ​តែងដល់នូវសេចក្ដីទុក្ខរឿយៗ អស់​កាលជាអង្វែង ។

១០.តសិណាយ បុរក្ខតា បជាបរិសប្បន្តិ សសោវ ពន្ធិតោ
តស្មា តសិណំ វិនោទយេអាកង្ខន្ត វិរាគមត្តនោ ។

👉ពួកសត្វដែលតណ្ហាជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ​ តែងរន្ធត់ដូចទន្សាយ ដែលនាយព្រាន ទាក់​បាន​ហើយ​ដូច្នោះ​ ព្រោះហេតុនោះ ភិក្ខុកាលប្រាថ្នាធម៌ជាគ្រឿងប្រាសចាករាគៈ ដើម្បីខ្លួន​ គប្បីបន្ទោបង់តណ្ហា ដែល​ជា​គ្រឿងតក់ស្លុតចោលចេញ ។

១១.យោ និព្ធនថោ វនាធិមុត្តោវនមុត្តោ វនមេវ ធាវតិ
តំ បុគ្គលមេថ បស្សថមុត្តោ ពន្ធនមេវ ធាវតិ ។

👉បុគ្គលណា​ មិនមានអាល័យក្នុងគិហិភាព ដូចដើមឈើតាំងនៅក្នុងព្រៃ​ មានចិត្តចុះស៊ប់ក្នុងព្រៃ​គឺ​តបធម៌ ជា​អ្នក​រួច​ស្រឡះចាកព្រៃ​ គឺតណ្ហាហើយ​ ស្ទុះទៅរកព្រៃគឺតណ្ហាវិញ អ្នកទាំងឡាយ​​ ចូរ​មើល​បុគ្គល​នោះ​ឯង​ បុគ្គល​នោះ​រួច​ចាកចំណង​ គឺឃរាវាសហើយ​ ស្ទុះទៅរកចំណង​គឺ​ឃរាវាសវិញ ។

១២.ន តំ ទឡ្ហំ ពន្ធនមាហុ ធីរាតុយទាយសំ ទារុជបព្វជញ្ច
សារត្តរត្តា មណិកុណ្ឌលេសុបុត្តេសុ ទារេសុ ច យា អបេក្ខា ។

👉ចំណងណា ដែលកើតអំពីដែកក្ដី កើតអំពីឈើក្ដី​ កើតអំពីស្មៅយាប្លងក្ដី អ្នកប្រាជ្ញមិនហៅ​ចំណង​នោះ​ថា​ ជា​ចំណង​មាំមួនឡើយ ពួកជនណា ត្រេកអរក្រៃពេក​ ក្នុងកែវមណីនិងកុណ្ឌល​ទាំង​ឡាយ​ក្ដី​ សេចក្ដី​អាឡោះ​អាល័យ​កូន​និងប្រពន្ធទាំងឡាយក្ដី ។

១៣.ឯតំ ទឡ្ហំ ពន្ធនមាហុ ធីរាឱហារិនំ សិថិលំ ទុប្បមុញ្ចំ
ឯតម្បិ ឆេត្វាន បរិព្វជន្តិអនបេក្ខិនោ កាមសុខំ បហាយ ។

👉អ្នកប្រាជ្ញទាំងឡាយ​ ហៅសេចក្ដីត្រេកអរ​ និងសេចក្ដីអាឡោះអាល័យនោះ ថាជាចំណងមាំមួន​ ជាចំណងនាំចុះ ( ទាញ​សត្វ​ទម្លាក់​ទៅ​ក្នុង​អបាយ )​ ជា​ចំណងធូរទេ ប៉ុន្ដែសត្វស្រាយបានដោយកម្រ​ អ្នកប្រាជ្ញទាំងឡាយ​ កាត់​ចំណង​នោះចេញ​ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះបង់កាមសុខ ហើយចេញបួស ។

១៤.យេ រាគរត្តានុបតន្តិ សោតំសយំ​កតំ មក្កដកោវ ជាលំ
ឯតម្បិ ឆេត្វាន វជន្តិ ធីរាអនបេក្ខិនោ សព្វទុក្ខំ បហាយ ។

👉ពួកជនណា​ ត្រេកអរដោយអំណាចរាគៈ​ ពួកជននោះតែងធ្លាក់ចុះកាន់ខ្សែតណ្ហា ដូច​ពីង​ពាង​ទម្លាក់​ខ្លួន​ចុះ​កាន់​សំណាញ់ ដែលធ្វើហើយដោយខ្លួនឯង អ្នកប្រាជ្ញទាំងឡាយ​ តែងកាន់ខ្សែតណ្ហានោះ ជា​អ្នក​មិន​មាន​សេចក្ដី​អាឡោះ​អាល័យ​ លះទុក្ខទាំងពួងចេញទៅ ។

១៥.មុញ្ច បុរេ មុញ្ច បច្ឆតោមជ្ឈេ មុញ្ច ភវស្ស បារគូ
សព្វត្ថ វិមុត្តមានសោន បុន ជាតិជរំ ឧបេហិសិ ។

👉អ្នកចូរដោះ​ ( សេចក្ដីអាល័យ )​ ក្នុងកាលមុនចេញ​ ចូរដោះ​ ( សេចក្ដីអាល័យ )​ ក្នុងខាងក្រៅចេញ​ ចូរ​ដោះ​( សេចក្ដី​អាល័យ )​ ក្នុងកាលជាកណ្ដាលចេញ ( កាលបើធ្វើយ៉ាងនេះ )​ អ្នកនឹងដល់ត្រើយនៃភព នឹង​មាន​ចិត្តរួចស្រឡះចាកសង្ខតធម៌ទាំងពួង​ មិនត្រូវទៅកាន់ជាតិ​ និងជរាទៀតឡើយ ។

១៦.វិតក្កមថិតស្ស ជន្តុនោតិព្វរាគស្ស សុភានុបស្សិនោ
ភិយ្យោ តណ្ហា បវឌ្ឍតិឯស ខោ ទឡ្ហំ ករោតិ ពន្ធនំ ។

👉តណ្ហារមែងចម្រើនក្រៃលែង ដល់ជនដែលវិតក្កញាំញី​ មានតម្រេកក្លៀវក្លា យល់ឃើញ​អារម្មណ៍​ថា​ល្អ​ បុគ្គល​នោះ​ឯង​ឈ្មោះថា​ ធ្វើចំណងឲ្យមាំមួន ។

១៧.វិតក្កូបសមេ ច យោ រតោអសុភំ ភាវយតី សទា សតោ
ឯស ខោ ព្យន្ដិកាហិតិឯសច្ឆេច្ឆតិ មារពន្ធនំ ។

👉លុះតែបុគ្គលណា ត្រេកអរក្នុងអសុភជ្ឈាន​ ដែលជាហេតុឲ្យស្ងប់រម្ងាប់នូវវិតក្ក​ មាន​ស្មារតី​សព្វ​កាល​ តែង​ចម្រើន​អសុភ​ជ្ឈាន បុគ្គលនោះឯង នឹងធ្វើតណ្ហាឲ្យអស់ទៅបាន​ បុគ្គលនោះឯង ទើបឈ្មោះថា កាត់ចំណងមារបាន ។

១៨.និដ្ឋង្គតោ អសន្តាសីវីតតណ្ហោ អនង្គណោ
អច្ឆិន្ទិ ភវសល្លានិអន្តិមោយំ សមុស្សយោ ។

👉បុគ្គលណា​ ដល់សេចក្ដីសម្រេចគឺអរហន្ដ ជាអ្នកមិនតក់ស្លុត​ មិនមានតណ្ហា មិនមានកិលេស​ដូច​ទីទួល បាន​កាត់​កូន​សរគឺកិលេស​ ជាហេតុញ៉ាំងសត្វឲ្យទៅកាន់ភពបានហើយ កាយ​ដែលឆ្អឹង​ ៣០០​ កំណាត់ផ្ដុំគ្នាហើយនេះរបស់​បុគ្គលនោះ ឈ្មោះថា​ តាំងនៅក្នុងទីបំផុត ។

១៩.វីតតណ្ហោ អនាទានោនិរុត្តិបទកោវិទោ
អក្ខរានំ សន្និបាតំជញ្ញា បុព្វាបរានិ ច
ស វេ អន្តិមសារីរោមហាបញ្ញោតិ វុច្ចតិ ។

👉បុគ្គលណា​ មិនមានតណ្ហា មិនមានសេចក្ដីប្រកាន់មាំ​ ជាអ្នកឈ្លាសក្នុងនិរុត្តិ​ ( វាចាជាគ្រឿង​សំដែង​ចេញ )​ និង​បទ​​ដ៏វិសេស​ ដឹងច្បាស់នូវប្រជុំនៃអក្ខរៈទាំងឡាយផង​ នូវខាង​ដើម​​ និង​ខាង​ចុងនៃអក្ខរៈទាំងឡាយផង បុគ្គល​នោះ​ឯង​ តថាគតហៅថា អ្នកមានសរីរៈឋិតនៅក្នុងទីបំផុត មានបញ្ញាច្រើន​ ជាមហាបុរស ។

២០.សព្វាភិភូ សព្វវិទូហមស្មិសព្វេសុ ធម្មេសុ អនូបលិត្តោ
សព្វញ្ជហោ តណ្ហក្ខយេ វិមុត្តោសយំ អភិញ្ញាយ កមុទ្ទិសេយ្យំ ។

👉តថាគតជាអ្នកគ្របសង្កត់តេភូមិកធម៌ទាំងអស់​ ដឹងច្បាស់ចតុភូមិកធម៌ទាំងអស់ មានចិត្តមិន​បាន​ជាប់​នៅ​ក្នុង​តេភូមិកធម៌​ទាំងអស់ លះបង់តេភូមិកធម៌ទាំងអស់ មានចិត្តរួចស្រឡះ​ ព្រោះអស់តណ្ហា បើតថាគតត្រាស់ដឹងធម៌ ដោយ​ខ្លួនឯងហើយ​ ចាំបាច់យកអ្នកណា​ ជាគ្រូអាចារ្យ​ទៀត ។

២១.សព្វទានំ ធម្មទានំ ជិនាតិសព្វរសំ ធម្មរសោ ជិនាតិ
សព្វរតឹ ធម្មរតិ ជិនាតិតណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ ។

👉ធម្មទាន​ឈ្នះ​អស់អាមិសទាន​ទាំង​ពួង​ ធម្មរស​ឈ្នះ​អស់​រស​ទាំង​ពួង​ សេចក្តី​ត្រេកអរ​ក្នុង​ធម៌​ ឈ្នះ​អស់សេចក្តី​ត្រេក​អរ​ទាំង​ពួង​ ការ​អស់​ទៅ​នៃតណ្ហា​ ឈ្នះ​អស់សេចក្តី​ទុក្ខ​ទាំង​ពួង​ ។

២២.ហនន្តិ ភោគា ទុម្មេធំនោ ច បារគវេសិនោ
ភោគតណ្ហាយ ទុម្មេធោហន្តិ អញ្ញេវ អត្តនំ ។

👉ភោគៈទាំងឡាយ រមែងសម្លាប់បុគ្កលអប្បឥតប្រាជ្ញា​ ប៉ុន្ដែមិនសម្លាប់បុគ្គលអ្នកស្វែងរកត្រើយ​ គឺព្រះ​និព្វានទេ ឯ​បុគ្គល​អប្បឥតប្រាជ្ញា​ រមែងសម្លាប់ខ្លួនឯង ដូចជាសម្លាប់បុគ្គលដទៃ ព្រោះចំណង់​ក្នុង​ភោគៈ ។

២៣.តិណទោសានិ ខេត្តានិរាគទោសា អយំ បជា
តស្មា ហិ វីតរាគេសុបាបានំ អទិន្នំ ហោតិ មហប្ផលំ ។

👉ស្រែទាំងឡាយ​ មានស្មៅជាទោស​ ពួកសត្វលោកនេះ​ មានរាគៈជាទោស ព្រោះហេតុនោះ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ ដល់បុគ្គលមានរាគៈអស់ហើយ​ រមែងជាទានមានផលច្រើន ។

២៤.តិណទោសានិ ខេត្តានិទោសទោសា អយំ បជា
តស្មា ហិ វីតទោសេសុទិន្នំ ហោតិ មហប្ផលំ ។

👉ស្រែទាំងឡាយ​ មានស្មៅជាទោស ពួកសត្វលោកនេះ​ មានទោសៈជាទោស ព្រោះ​ហេតុ​នោះ​ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ ដល់អ្នកមានទោសៈអស់ហើយ​ រមែងជាទានមានផលច្រើន ។

២៥.តិណទោសានិ ខេត្តានិមោហទោសា អយំ បជា
តស្មា ហិ វីតមោហេសុទិន្នំ ហោតិ មហប្ផលំ ។

👉ស្រែទាំងឡាយ​ មានស្មៅជាទោស ពួកសត្វលោកនេះ​ មានមោហៈជាទោស ព្រោះ​ហេតុ​នោះ​ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ ដល់អ្នកមានមោហៈអស់ហើយ​ រមែងជាទានមានផលច្រើន ។

២៦.តិណទោសានិ ខេត្តានិឥច្ឆាទោសា អយំ បជា
តស្មា ហិ វីគតិច្ឆេសុទិន្នំ ហោតិ មហប្ផលំ ។

👉ស្រែទាំងឡាយ​ មានស្មៅជាទោស ពួកសត្វលោកនេះ​ មានសេចក្ដីច្រណែនជាទោស ព្រោះ​ហេតុ​នោះ​ ទាន​ដែល​បុគ្គល​ឲ្យហើយ​ ដល់អ្នកមានសេចក្ដីច្រណែនអស់ហើយ​ រមែងជាទានមានផលច្រើន ។

ចប់តណ្ហាវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ