បកិណ្ណកវគ្គ
មាន៩រឿង – ១៦គាថា
☸️២. រឿង កុក្កុដណ្ឌខាទិកា
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបុព្វកម្មរបស់ព្រះឣង្គ ។ ក្នុងពេលដែលទីក្រុងវេសាលីកើតមានទុរ្ភិក្សឣត់បាយ, ពួកមនុស្សដែលក្រីក្រទាំងឡាយ បានស្លាប់ជាច្រើន រហូតដល់សាកសពខ្មោចទាំងនោះ មានក្លិនស្អុយ ពាសពេញទាំងទីក្រុង ព្រោះក្លិនស្អុយនោះ ក៏ បណ្តាលឲ្យកើតមាន ឣហិវាតករោគឡើង ។ ទាំងពួកឣមនុស្ស ក៏ចូលទៅនៅច្រើន ។ ពួកប្រជាជន បានប្រជុំគ្នាប្រឹក្សា ដោះស្រាយបញ្ហានោះ ដោយវិធីផ្សេងៗ ។ តែភ័យឣាសន្ននោះ ក៏មិនបានស្ងប់រម្ងាប់ឡើយ ។ ក្រោយមក ប្រជាជន ក៏បាននាំគ្នាទៅកឣារាធនាព្រះសម្មាសម្ពុទ្ធ ពីទីក្រុងរាជគ្រឹះមក ហើយបាននាំគ្នា បោសសម្អាតព្រះនគរ ឲ្យឣស់ក្លិនស្អុយ ដើម្បីចាំទទួលព្រះសាស្តា ។
| ២. | បរទុក្ខូបធានេន | អត្តនោ សុខមិច្ឆតិ |
| វេរសំសគ្គសំសដ្ឋោ | វេរា សោ ន បរិមុច្ចតិ ។ |
👉ជនប្រាថ្នាសេចក្ដីសុខ ដើម្បីខ្លួន ដោយបង្កទុក្ខឲ្យអ្នកដទៃ ជននោះ ឈ្មោះថា ច្របូកច្របល់ហើយ ដោយការជាប់ចំពាក់ គឺពៀរ រមែងមិនរួចចាកពៀរទេ ។
