២. មរីចិកម្មដ្ឋានិកត្ថេរ

បុប្ផវគ្គ

មាន១២រឿង – ១៦គាថា

☸️២. រឿង មរីចិកម្មដ្ឋានិកត្ថេរ

👉ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុឣ្នកចម្រើនមរីចិកម្មដ្ឋាន ។ ភិក្ខុ ឣង្គនេះ បានរៀនកម្មដ្ឋាន ក្នុងសំណាក់ព្រះសាស្តា ហើយក្រាបបង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃដែលស្ងាត់មួយ ។ ការបំពេញសមណធម៌ មិនបានលទ្ធផល ដល់ភិក្ខុឣង្គនោះឡើយ ។ ដូច្នេះហើយ ភិក្ខុរូបនោះ ក៏បានវិលត្រឡប់មកគាល់ព្រះសាស្តាវិញ ដើម្បីសុំផ្លាស់ព្រះកម្មដ្ឋានថ្មីមួយទៀត លុះមកដល់ពាក់កណ្តាលផ្លូវ ក៏បានឃើញនូវថ្ងៃបណ្តើរកូនប្រិចៗ ក្នុងគិម្ហរដូវ និង ពពុះទឹកដែលប៉ោងឡើងហើយ បែកទៅវិញ ដោយឣំណាចនៃខ្សែទឹកហូរ ទើបកំណត់យកធ្វើជាឣារម្មណ៍ថា “ថ្ងៃបណ្តើរកូននេះ កើតមាន ក្នុងគិម្ហរដូវ រមែងឃើញច្បាស់ ដល់បុគ្គលដែលឈរ នៅក្នុងទីឆ្ងាយ ដូចជាមានរូបរាង តែមិនឃើញច្បាស់ ដល់បុគ្គលដែលបានចូលមកជិត យ៉ាងណាមិញ, ឣត្តភាពនេះ ក៏មានរូបរាង យ៉ាងនោះដែរ ព្រោះកើតឡើងហើយ ក៏វិនាសទៅវិញ ក្នុងទីបំផុត” ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បញ្ចេញព្រះរស្មីទៅ ដូចជាទ្រង់ប្រថាប់នៅ ក្នុងទីចំពោះមុខ ហើយទ្រង់ត្រាស់ព្រះគាថានេះថា ៖

៣.ផេណូបមំ  កាយមិមំ  វិទិត្វាមរីចិធម្មំ  អភិសម្ពុធានោ
ឆេត្វាន  មារស្ស  បបុប្ផកានិអទស្សនំ  មច្ចុរាជស្ស  គច្ឆេ  ។

👉ភិក្ខុ កាលដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មានសភាពដូចជាថ្ងៃបណ្តើរកូន គប្បីកាត់នូវកម្រងផ្កាជារបស់មារ គឺវដ្តៈ ៣ ទៅកាន់ស្ថានទីដែលមច្ចុរាជមើលមិនឃើញ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៤-បុប្ផវគ្គរឿង

📜១. បឋវីបសុតបញ្ចសតភិក្ខុ
📜២. មរីចិកម្មដ្ឋានិកត្ថេរ
📜៣. ព្រះបាទវិឌូឌភៈ
📜៤. នាងបដិបូជិកា
📜៥. មច្ឆរិយកោសិយសេដ្ឋី
📜៦. បាដិកាជីវក
📜៧. ឆត្តបាណិឧបាសក
📜៨. នាងវិសាខា
📜៩. ឣានន្ទត្ថេរប្បញ្ហា
📜១០. មហាកស្សបបិណ្ឌបាត
📜១១. គោធិកត្ថេរបរិនិព្វាន
📜១២. នាយគរហទិន្ន