បណ្ឌិតវគ្គ
មាន១១រឿង – ១៤គាថា
☸️២. រឿង ឣស្សជ្ជិបុនព្វសុកភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុឣស្សជ្ជិបុនព្វសុកៈ ។ ភិក្ខុទាំងពីររូបនេះ ជាភិក្ខុ ក្នុងចំណោមនៃពួកភិក្ខុឆព្វគ្គីយ៍ ជាសទ្ធិវិហារិករបស់ព្រះឣគ្គសាវ័ក តែជាភិក្ខុឣលជ្ជី ប្រព្រឹត្តឣនាចារ ដើរធ្វើកុលទូសកកម្ម ចិញ្ចឹមជីវិត ដោយបច្ច័យដែលបានមកនោះ… ចាំវស្សានៅនឹងភ្នំគីដាគីរី ជាមួយភិក្ខុ ៥០០ រូប ដែលជាបរិវារ របស់ខ្លួន ។
ព្រះសាស្តា ទ្រង់ជ្រាបហេតុនោះហើយ ទ្រង់ត្រាស់បញ្ជា ឲ្យ ព្រះឣគ្គសាវ័កទាំងពីរ និមន្តទៅឣប់រំទូន្មានដល់ភិក្ខុទាំងនោះ…ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ២. | ឱវទេយ្យានុសាសេយ្យ | អសព្ភា ច និវារយេ |
| សតញ្ហិ សោ បិយោ ហោតិ | អសតំ ហោតិ អប្បិយោ ។ |
👉បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់នូវជនទាំងឡាយចាកអំពើអសប្បុរស បណ្ឌិតនោះ រមែងជាទីស្រឡាញ់របស់សប្បុរសតែម្យ៉ាង មិនជាទីស្រឡាញ់នៃអសប្បុរសឡើយ ។
