៤. ក្សត្រលិច្ឆវី

បិយវគ្គ

មាន៩រឿង – ១២គាថា

☸️៤. រឿង ក្សត្រលិច្ឆវី

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកក្សត្រលិច្ឆវី ដែលទ្រង់ ប្រដាប់ប្រដាគ្រឿងឣលង្ការគ្រប់បែបយ៉ាង ដូចជាពួកទេវតា នាឋានត្រៃត្រិង្សទេវលោក ស្តេចយាងទៅកំសាន្តព្រះឧទ្យានហើយ បាន ដណ្តើមយកស្រីសោភិនីម្នាក់ រហូតដល់កាប់សម្លាប់គ្នា ឈាមដាបពោះដំរី បីដូចជាទឹកសមុទ្រ ។

ព្រះសាស្តា ស្តេចយាងទៅបិណ្ឌបាត ជាមួយភិក្ខុសង្ឃ ក្នុង ក្រុងវេសាលី ទ្រង់ទតព្រះនេត្រឃើញនូវហេតុនេះហើយ ទើបទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ សេចក្តីសោកក្តី ភ័យក្តី កាលកើតឡើង រមែងឣាស្រ័យនូវសេចក្តីត្រេកត្រឣាល ទើបកើតឡើងបាន” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៦.រតិយា ជាយតេ សោកោរតិយា ជាយតេ ភយំ
រតិយា វិប្បមុត្តស្សនត្ថិ សោកោ កុតោ ភយំ ។

👉សេចក្តីសោក កើតអំពីតម្រេក ភ័យ កើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១៦-បិយវគ្គរឿង

📜១. តយោបព្វជិត
📜២. ឣញ្ញត្រកុដុម្ពី
📜៣. នាងវិសាខា
📜៤. ក្សត្រលិច្ឆវី
📜៥. ឣនិត្ថិគន្ធកុមារ
📜៦. ឣញ្ញត្រព្រាហ្មណ៍
📜៧. បញ្ចសតទារក
📜៨. ព្រះឣនាគាមិត្ថេរ
📜៩. នន្ទិយឧបាសក