៤. ព្រះធម្មារាមត្ថេរ

ភិក្ខុវគ្គ

មាន១២រឿង – ២៣គាថា

☸️៤. រឿង ព្រះធម្មារាមត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះធម្មារាមត្ថេរ ក្នុងពេលដែល ព្រះឣង្គទ្រង់ដាក់ នូវព្រះជន្មាយុសង្ខារ នឹងទ្រង់យាងចូលកាន់ព្រះ បរិនិព្វាន ក្នុងថ្ងៃពេញបូរណ៌មី នាខែវិសាខ ។

គ្រានោះ ពួកភិក្ខុទាំងឡាយ កើតសេចក្តីសង្វេគ តក់ស្លុតចិត្ត យ៉ាងខ្លាំង មិនហានក្រោកចេញពីទីប្រថាប់ របស់ព្រះសាស្តាឡើយ ប្រឹក្សាគ្នា ជាពួកជាក្រុម មិនឲ្យដាច់ ។ ចំណែកព្រះធម្មារាមត្ថេរ មិនបានទៅប្រជុំប្រឹក្សា ជាមួយនឹងភិក្ខុទាំងនោះទេ ប៉ុន្តែបានពិចារណាថា “ឣាត្មាឣញ នឹងខំបំពេញសេចក្តីព្យាយាម ដើម្បីឲ្យបានសម្រេចព្រះឣរហត្តផល នៅពេលដែលព្រះបរមសាស្តា ទ្រង់មានព្រះជន្មាយុនៅឡើយ” ស្រេចហើយ ទើបបានទៅបំពេញសមណធម៌ តែមួយឣង្គឯងគត់ ។ ភិក្ខុទាំងឡាយ បានសន្ទនាគ្នា ថា “ព្រះធម្មារាមត្ថេរ មិនមាន សេចក្តីស្រឡាញ់ចំពោះព្រះសាស្តា” ហើយទៅក្រាបទូល រឿងនោះដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បានត្រាស់បញ្ជា ឲ្យភិក្ខុទៅនិមន្តព្រះធម្មារាមត្ថេរ មកត្រាស់សួរ ។ ព្រះធម្មារាមត្ថេរ បានក្រាបទូលការត្រិះរិះរបស់ខ្លួន ថ្វាយដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ប្រទាននូវសាធុការ ត្រាស់ឲ្យភិក្ខុទាំងឡាយយកធ្វើជាគំរូ ទ្រង់ត្រាស់សរសើរធម្មានុធម្មបដិបត្តិ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

៥.ធម្មារាមោ ធម្មរតោធម្មំ អនុវិចិន្តយំ
ធម្មំ អនុស្សរំ ភិក្ខុសទ្ធម្មា ន បរិហាយតិ ។

👉ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរហើយក្នុងធម៌ ពិចារណាធម៌​ រឭកធម៌រឿយៗ រមែងមិនសាប​សូន្យ​​ ចាក​ព្រះ​សទ្ធម្មឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៥-ភិក្ខុវគ្គរឿង

📜១. បញ្ចភិក្ខុ
📜២. ភិក្ខុសម្លាប់ហង្ស
📜៣. កោកាលិកភិក្ខុ
📜៤. ព្រះធម្មារាមត្ថេរ
📜៥. ឣញ្ញត្រវិបក្ខកភិក្ខុ
📜៦. បញ្ចគ្គទាយកព្រាហ្មណ៍
📜៧. សម្ពហុលភិក្ខុ
📜៨. ភិក្ខុប្រាំរយរូប
📜៩. ព្រះសន្តកាយត្ថេរ
📜១០. ព្រះនង្គលកូដត្ថេរ
📜១១. ព្រះវក្កលិត្ថេរ
📜១២. សុមនសាមណេរ