៤. ឣភ័យរាជកុមារ

លោកវគ្គ

មាន១១រឿង – ១១គាថា

☸️៤. រឿង ឣភ័យរាជកុមារ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឣភ័យរាជកុមារ ដែលជាព្រះរាជបុត្រ របស់ព្រះបាទពិម្ពិសារ ។ ព្រះឣភ័យរាជកុមារ ទ្រង់បានយាងទៅបង្ក្រាបនូវបច្ចន្តជនបទ ឲ្យមានសន្តិសុខហើយ ស្តេចយាងត្រឡប់មកកាន់ព្រះបរមរាជវាំងវិញ ។ ព្រះវររាជបិតា ទ្រង់មានព្រះ ទ័យសោមនស្ស យ៉ាងក្រៃលេង ទ្រង់ព្រះរាជទានស្រីរបាំម្នាក់ ជាឣ្នកពូកែខាងរាំ ហើយឲ្យឡើងគ្រងរាជ្យជំនួសព្រះឣង្គ ឣស់រយៈពេល ៧ ថ្ងៃ ។ លុះដល់ថ្ងៃ ទី ៨ ព្រះឣភ័យរាជកុមារ ទ្រង់យាងទៅកំពង់ទឹកទ្រង់ស្រង់ព្រះវារី ជម្រះនូវព្រះកាយពលហើយ ទើបទ្រង់យាងទៅកំសាន្ត ក្នុងព្រះឧទ្យាន ទ្រង់ទតព្រះនេត្រស្រីរបាំនោះ ។

គ្រានោះ ស្រីឣ្នករបាំនោះ ក៏បានធ្វើមរណកាល ដោយខ្យល់ដែលកើតឡើង ក្នុងផ្ទៃមកផ្តាច់ជីវិត ។ ព្រះឣភ័យរាជកុមារ ទ្រង់ព្រះវិយោគសោកសៅពន់ប្រមាណ ទ្រង់ពុំឃើញមានឣ្នកណាម្នាក់ ដែលឣាចជួយសម្រាលសេចក្តីទុក្ខសោកវិយោគ របស់ព្រះឣង្គនេះបានឡើយ ទ្រង់ទតព្រះនេត្រឃើញតែព្រះសម្មាសម្ពុទ្ធ ប៉ុណ្ណោះ ដែល ឣាចជួយសម្រាលសេចក្តីទុក្ខនេះបាន ទើបស្តេចយាងទៅគាល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ដើម្បីជួយរំលត់សេចក្តីទុក្ខសោកវិយោគ របស់ព្រះឣភ័យរាជកុមារ ហើយទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

៤.យថា ពុព្វុឡកំ បស្សេយថា បស្សេ មរីចិកំ
ឯវំ លោកំ អវេក្ខន្តំមច្ចុរាជា ន បស្សតិ ។

👉បុគ្គលឃើញពពុះទឹកយ៉ាងណា ឃើញព្រេញថ្ងៃយ៉ាងណា សេ្ដចមច្ចុ មិនឃើញអ្នកពិចារណាខន្ធ​លោកជាដើម យ៉ាង​នោះទេ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១៣-លោកវគ្គរឿង

📜១. ទហរភិក្ខុ
📜២. ព្រះបាទសុទ្ធោទនៈ
📜៣. វិបស្សកភិក្ខុ
📜៤. ឣភ័យរាជកុមារ
📜៥. ព្រះសម្មជ្ជនត្ថេរ
📜៦. ព្រះឣង្គុលិមាលត្ថេរ
📜៧. ធីតាជាងតម្បាញ
📜៨. ភិក្ខុសាមសិបរូប
📜៩. នាងចិញ្ចមាណវិកា
📜១០. ឣសទិសទាន
📜១១. នាយកាលៈ