និរយវគ្គ
មាន៩រឿង – ១៤គាថា
☸️៥. រឿង ទុព្វចភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ជាឣ្នកដែលគេ ឣប់រំទូន្មាន ប្រៀនប្រដៅ បានដោយលំបាក ។ សម័យថ្ងៃមួយ មានភិក្ខុដទៃទៀត បានចូលមកសួរឣំពីរឿងបោចស្មៅថា “មានទោសដូច ម្តេច?” ។ ទុព្វចភិក្ខុនោះ បានឆ្លើយថា “បើបានសម្តែងឣាបត្តិហើយនោះ វានឹងមានទោសអ្វីទៅ” ហើយ ក៏បានបោចស្មៅឲ្យភិក្ខុទាំងនោះមើលថែមទៀត ។ ពួកភិក្ខុទាំងឡាយ បានឃើញ យ៉ាងនេះហើយ ក៏បាននាំយករឿងនោះទៅ ក្រាបទូលថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះបរមសាស្តា ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖
| ៦. | កុសោ យថា ទុគ្គហិតោ | ហត្ថមេវានុកន្តតិ |
| សាមញ្ញំ ទុប្បរាមដ្ឋំ | និរយាយុបកឌ្ឍតិ ។ |
👉ស្បូវភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ យ៉ាងណាមិញ ភាពជាសមណៈដែលបុគ្គលកាន់មិនស៊ប់សួនហើយ រមែងទាញបព្វជិតនោះ ទៅនរក យ៉ាងនោះឯង ។
| ៧. | យំ កិញ្ចិ សិថិលំ កម្មំ | សង្កិលិដ្ឋញ្ច យំ វតំ |
| សង្កស្សរំ ព្រហ្មចរិយំ | ន តំ ហោតិ មហប្ផលំ ។ |
👉កម្មណាមួយ ដែលធូរថយក្ដី វ័តណាមួយ ដែលសៅហ្មងក្ដី ព្រហ្មចរិយៈដែលបុគ្គលរឭកដោយសេចក្ដីរង្កៀសក្ដី កម្មទាំង ៣ នោះ ជារបស់មិនមានផលច្រើនឡើយ ។
| ៨. | កយិរា ចេ កយិរាថេនំ | ទឡ្ហមេនំ បរក្កមេ |
| សិថិលោ ហិ បរិព្វាជោ | ភិយ្យោ អាកិរតេ រជំ ។ |
👉បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះ ឲ្យមែនទែន គប្បីប្រឹងប្រែងធ្វើកិច្ចនោះឲ្យមាំមួន ព្រោះថា សមណធម៌ ជាគ្រឿងវៀរចាកកិលេសធូរថយ រមែងរោលធូលី គឺរាគាទិក្កិលេសដល់បុគ្គលដោយក្រៃលែង ។
