៥. មច្ឆរិយកោសិយសេដ្ឋី

បុប្ផវគ្គ

មាន១២រឿង – ១៦គាថា

☸️៥. រឿង មច្ឆរិយកោសិយសេដ្ឋី

👉ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវមច្ឆរិយកោសិយសេដ្ឋី ជាមនុស្សកំណាញ់ស្វិតស្វាញ ហួសប្រមាណ ។ សម័យថ្ងៃមួយ លោកសេដ្ឋី ចង់បរិភោគនំឣំបែង ព្រោះតែគាត់កំណាញ់ខ្លាំងពេក ខ្លាចក្រែងមានពួកឣ្នកស្រុកមកសុំគាត់ស៊ី ទើបមិនហ៊ានឲ្យប្រពន្ធគាត់ ធ្វើនំ នៅកន្លែងដែលមានពួកឣ្នកស្រុកទៅមកច្រើន គាត់បានប្រើប្រពន្ធឲ្យយករបស់របរធ្វើនំ ឡើងទៅជាន់ខាងលើគេបង្អស់ ដើម្បីកុំឲ្យពួកមនុស្សម្នាមើលឃើញ ។ ចំណែកឯ របស់សម្រាប់ធ្វើនំនោះសោត ក៏គាត់មិនឲ្យយករបស់ដែលមានតម្លៃច្រើនៗ ទៅធ្វើនំទេ គឺគាត់បានឲ្យយកតែចុងឣង្ករខ្ទេចៗ ប៉ុណ្ណោះ ព្រោះគាត់ខ្លាចឣស់ឣង្ករ ។ និយាយឣំពីនំដែលគាត់ឲ្យធ្វើនោះ សូម្បីតែប្រពន្ធសំឡាញ់ចិត្ត ដែលជាឣ្នកធ្វើនំ ឲ្យគាត់បរិភោគនោះ ក៏គាត់មិនឲ្យបរិភោគដែរ គឺ ឲ្យធ្វើសម្រាប់តែមាត់គាត់ម្នាក់ឯងប៉ុណ្ណាះ ។

ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃសោតាបត្តិផល របស់លោកសេដ្ឋី និង ភរិយា ទើបទ្រង់ត្រាស់ហៅ នូវព្រះមហាមោគ្គល្លានត្ថេរ ឲ្យនិមន្តទៅ ទូន្មានឣប់រំ ដើម្បីឲ្យលោកសេដ្ឋី លះបង់ចិត្តកំណាញ់ស្វិត ចោលឲ្យឣស់ កុំឲ្យមានសេសសល់ ។

ព្រះមហាមោគ្គល្លាន បាននិមន្តទៅ ឣប់រំទូន្មានលោកសេដ្ឋី និង ភរិយា ឲ្យមានសេចក្តីជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយនាំគាត់ ទាំងពីរនាក់ប្តីប្រពន្ធ ទៅក្រាបថ្វាយបង្គំព្រះសាស្តា ។

ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែងព្រះធម៌ទេសនា ប្រោសលោកសេដ្ឋី និង ភរិយា ឲ្យបានសម្រេចសោតាបត្តិផល ក្នុងពេលនោះឯង ។

ពួកភិក្ខុទាំងឡាយ បានប្រជុំគ្នា ពោលសរសើរគុណ របស់ព្រះមហាមោគ្គល្លានត្ថេរ ដោយប្រការផ្សេងៗ ។ ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៦.យថាបិ  ភមរោ  បុប្ផំវណ្ណគន្ធំ  អហេឋយំ
បលេតិ  រសមាទាយឯវំ  គាមេ  មុនី  ចរេ  ។

👉ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌និងក្លិនឲ្យវិនាសទេ ក្រេបយកតែរសហើយ ហើរទៅ យ៉ាងណាមិញ អ្នក​ប្រាជ្ញ គប្បីត្រាច់ទៅក្នុងស្រុក ក៏យ៉ាងនោះឯង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៤-បុប្ផវគ្គរឿង

📜១. បឋវីបសុតបញ្ចសតភិក្ខុ
📜២. មរីចិកម្មដ្ឋានិកត្ថេរ
📜៣. ព្រះបាទវិឌូឌភៈ
📜៤. នាងបដិបូជិកា
📜៥. មច្ឆរិយកោសិយសេដ្ឋី
📜៦. បាដិកាជីវក
📜៧. ឆត្តបាណិឧបាសក
📜៨. នាងវិសាខា
📜៩. ឣានន្ទត្ថេរប្បញ្ហា
📜១០. មហាកស្សបបិណ្ឌបាត
📜១១. គោធិកត្ថេរបរិនិព្វាន
📜១២. នាយគរហទិន្ន