៦. បណ្ឌិតវគ្គ

បណ្ឌិតវគ្គ

☸️៦. បណ្ឌិតវគ្គ មាន​ ១៤ គាថា
១.និធីនំវ  បវត្តារំយំ បស្សេ វជ្ជទស្សិនំ
និគ្គយ្ហវាទិំ  មេធាវិំតាទិសំ បណ្ឌិតំ ភជេ
តាទិសំ ភជមានស្សសេយ្យោ ហោតិ ន បាបិយោ ។

👉បុគ្គលគួរឃើញនូវអ្នកប្រាជ្ញណា ដែលជាអ្នកពោលសង្កត់សង្កិន ចង្អុលប្រាប់ទោស ថាដូចជាបុគ្គលអ្នកប្រាប់​កំណប់ទ្រព្យឲ្យដូច្នោះ គួរគប់រកអ្នកប្រាជ្ញបែបនោះដែលជាបណ្ឌិត ( ព្រោះថា ) កាលបើបុគ្គលគប់រកអ្នកប្រាជ្ញ​បែបនោះហើយ រមែងមានសេចក្តីគាប់ប្រសើរ ឥតមានទោសដ៏លាមកឡើយ ។

២.ឱវទេយ្យានុសាសេយ្យអសព្ភា ច និវារយេ
សតញ្ហិ សោ បិយោ ហោតិអសតំ ហោតិ អប្បិយោ ។

👉បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់នូវជនទាំងឡាយចាកអំពើអសប្បុរស បណ្ឌិតនោះ រមែងជាទី​ស្រឡាញ់របស់សប្បុរសតែម្យ៉ាង មិនជាទីស្រឡាញ់នៃអសប្បុរសឡើយ ។

៣.ន ភជេ បាបកេ មិត្តេន ភជេ បុរិសាធមេ
ភជេថ មិត្តេ កល្យាណេភជេថ បុរិសុត្តមេ ។

👉បុគ្គលមិនគួរគប់មិត្តអាក្រក់ មិនគួរគប់បុរសថោកទាប គួរគប់តែមិត្តដែលល្អ គួរគប់តែបុរសជាន់ខ្ពស់ ។

៤.ធម្មបីតិ សុខំ សេតិវិប្បសន្នេន ចេតសា
អរិយប្បវេទិតេ ធម្មេសទា រមតិ បណ្ឌិតោ ។

👉បុគ្គលដែលមានសេចក្តីឆ្អែតក្នុងធម៌ មានចិត្តជ្រះថ្លាហើយ រមែងដេកជាសុខ បណ្ឌិតរមែងត្រេកអរក្នុងធម៌ដែល​ព្រះអរិយៈ ប្រកាសទុកហើយ គ្រប់ពេល ។

៥.ឧទកញ្ហិ នយន្តិ នេត្តិកា ឧសុការា នមយន្តិ  តេជនំ
ទារុំ នមយន្តិ តច្ឆកាអត្តានំ ទមយន្តិ បណ្ឌិតា ។

👉ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិត​ទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង​) ។

៦.សេលោ យថា ឯកឃនោវាតេន ន សមីរតិ
ឯវំ និន្ទាបសំសាសុន សមិញ្ជន្តិ បណ្ឌិតា ។

👉ភ្នំថ្មតាន់ មិនកម្រើកព្រោះខ្យល់ ដូចម្តេចមិញ បណ្ឌិតទាំងឡាយ ក៏មិនរំភើបញាប់ញ័រ ព្រោះពាក្យតិះដៀល និង​ពាក្យសរសើរ (ជាដើម) ដូច្នោះឯង ។

៧.យថាបិ រហទោ គម្ភីរោវិប្បសន្នោ អនាវិលោ
ឯវំ ធម្មានិ សុត្វានវិប្បសីទន្តិ បណ្ឌិតា ។

👉អន្លង់ទឹកជ្រៅ រមែងថ្លាមិនល្អក់យ៉ាងណា បណ្ឌិតទាំងឡាយ បានស្តាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់សួន​យ៉ាងនោះ ។

៨.សព្ពត្ថ វេ សប្បុរិសា វជន្តិន កាមកាមា លបយន្តិ សន្តោ
សុខេន ផុដ្ឋា អថ វា ទុខេនន ឧច្ចាវចំ  បណ្ឌិតា ទស្សយន្តិ ។

👉ពួកសប្បុរស តែងលះ (ឆន្ទរាគ) ក្នុងធម៌ទាំងពួង ពួកលោកអ្នកស្ងប់ រមែងមិនរអែរអូវ ព្រោះសេចក្តីប្រាថ្នាក្នុង​កាម ពួកបណ្ឌិត បើសេចក្តីសុខ ឬទុក្ខពាល់ត្រូវហើយ រមែងមិនសម្តែងអាការឡើងចុះឡើយ ។

៩.ន អត្តហេតុ ន បរស្ស ហេតុន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ
ន ឥច្ឆេយ្យ  អធម្មេន សមិទ្ធិមត្តនោស សីលវា បញ្ញវា ធម្មិកោ សិយា ។

👉បណ្ឌិតមិនគួរធ្វើអាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើអាក្រក់ ព្រោះហេតុនៃអ្នកដទៃ មិនគួរប្រាថ្នាកូន មិនគួរ​ប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសេចក្តីសម្រេចដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរ​​ជាអ្នកមានសីល មានប្រាជ្ញាប្រកបដោយធម៌ ។

១០.អប្បកា តេ មនុស្សេសុយេ ជនា បារគាមិនោ
អថាយំ ឥតរា បជាតីរមេវានុធាវតិ  ។

👉បណ្តាមនុស្សទាំងឡាយ ពួកជនណា ដែលឆ្លងត្រើយ គឺព្រះនិព្វាន ពួកជននោះ មានប្រមាណតិច ចំណែកពួក​សត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ (គឺសក្កាយទិដ្ឋិ) ។

១១.យេ ច ខោ សម្មទក្ខាតេធម្មេ ធម្មានុវត្តិនោ
តេ ជនា បារមេស្សន្តិមច្ចុធេយ្យំ សុទុត្តរំ ។

👉ជនទាំងឡាយណា ប្រព្រឹត្តដ៏សមគួរតាមធម៌ ក្នុងធម៌ដែលតថាគតសម្តែងទុកហើយដោយប្រពៃ ជនទាំងនោះ នឹងឆ្លងនូវលំនៅនៃមច្ចុដែលមិនងាយនឹងឆ្លងបាន ហើយដល់នូវត្រើយ គឺព្រះនិព្វាន ។

១២.កណ្ហំ ធម្មំ វិប្បហាយសុក្កំ ភាវេថ បណ្ឌិតោ
ឱកា អនោកមាគម្មវិវេកេ យត្ថ ទូរមំ ។

👉បណ្ឌិតគួរលះបង់ធម៌ខ្មៅចេញ ញ៉ាំងធម៌ស ឲ្យចម្រើនឡើង ( ដោយវិធី ) ចេញចាកអាល័យគឺកាមគុណ ហើយ​ឈមទៅរកព្រះនិព្វាន ជាធម៌មិនមានអាល័យ ។

១៣.តត្រាភិរតិមិច្ឆេយ្យ ហិត្វា កាមេ អកិញ្ចនោ
បរិយោទបេយ្យ  អត្តានំចិត្តក្លេសេហិ បណ្ឌិតោ ។

👉គប្បីលះបង់កាមទាំងឡាយចេញ ជាអ្នកមិនមានកង្វល់ ប្រាថ្នានូវ​សេចក្តីត្រេកអរ ក្នុងវិវេកដែលពួកសត្វត្រេកអរបានដោយក្រនោះ បណ្ឌិតគួរញ៉ាំងខ្លួនឲ្យផូរផង់ចាកគ្រឿងសៅ​ហ្មងចិត្ត ។

១៤.យេសំ សម្ពោធិយង្គេសុសម្មា ចិត្តំ សុភាវិតំ
អាទានបដិនិស្សគ្គេអនុបាទាយ យេ រតា
ខីណាសវា ជុតិមន្តោតេ លោកេ បរិនិព្វុតា ។

👉ចិត្តដែលបណ្ឌិតទាំងឡាយណា បានអប់រំល្អហើយ ក្នុងអង្គនៃធម៌ដែលជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬបណ្ឌិត​ទាំងឡាយណា មិនប្រកាន់មាំ ត្រេកអរតែក្នុងការលះបង់នូវសេចក្តីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះៗ រមែងជា​អ្នកអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានក្នុងលោក ។

ចប់បណ្ឌិតវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ