៦. ព្រះនាងមល្លិកាទេវី

ជរាវគ្គ

មាន៩រឿង – ១១គាថា

☸️៦. រឿង ព្រះនាងមល្លិកាទេវី

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះនាងមល្លិកាទេវី ដែលជាព្រះឣគ្គមហេសីនៃព្រះបាទបសេនទិកោសល ។ ព្រះនាងទ្រង់ទិវង្គត មុន ព្រះរាជស្វាមី ។ ព្រះបាទបសេនទិកោសល ទ្រង់មានព្រះទ័យសោកស្តាយព្រះឣគ្គមហេសី យ៉ាងខ្លាំង ។ សម័យថ្ងៃមួយ ព្រះសាស្តា ស្តេចយាងទៅបិណ្ឌបាត ប្រោសសត្វ ទ្រង់បានយាងទៅកាន់ព្រះបរមរាជវាំង ។ ព្រះបាទបសេនទិកោសល ទ្រង់ទតព្រះនេត្រឃើញព្រះសាស្តាហើយ ទើបទ្រង់ធ្វើនូវបដិសណ្ឋារកិច្ចចាំទទួល ទ្រង់មានព្រះបំណងនឹងក្រាបទូលឣារាធនាព្រះបរមសាស្តា ឲ្យស្តេចយាងទៅ លើប្រាសាទ តែព្រះសាស្តា ទ្រង់មានព្រះបំណង ចង់ប្រថាប់គង់ ក្នុងរោងព្រះរាជរថវិញ ។ ព្រះបាទ បសេនទិកោសល ទ្រង់បានទូលសួរនូវគតិរបស់ព្រះនាងមល្លិកាទេវី ដោយសេចក្តីក្រៀមក្រំបំផុត ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “ព្រះនាង បានទៅកើត ក្នុងសុគតិភពហើយ” បន្ទាប់មក ទ្រង់ត្រាស់លួងលោម នូវព្រះបាទបសេនទិកោសល ដោយព្រះធម្មីកថា ថា “ជាការធម្មតាទេ សង្ខារទាំងឡាយ ដែលកើតហើយ នឹងរលត់ទៅវិញ” ហើយទ្រង់បង្ហាញ នូវរាជរថរបស់ព្រះឣយ្យិកា របស់ព្រះជនក និង រាជរថ របស់ព្រះឣង្គ ដែលចាស់ជរាគ្រាំគ្រា ទ្រុឌទ្រោម ជាងគ្នា ជាលំដាប់លំដោយ សម្រាប់ធ្វើជាឧទាហរណ៍ ក្នុងទីបញ្ចប់ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៦.ជីរន្តិ វេ រាជរថា សុចិត្តាអថោ សរីរម្បិ ជរំ ឧបេតិ
សតញ្ច ធម្មោ ន ជរំ ឧបេតិសន្តោ ហវេ សព្ភិ បវេទយន្តិ ។

👉រាជរថទាំងឡាយ ដ៏វិចិត្រល្អ រមែងគ្រាំគ្រា សូម្បីសរីរៈក៏ដល់នូវសេចក្ដីគ្រាំគ្រាដូចគ្នា រីឯធម៌​របស់​សប្បុរស​ទាំង​ឡាយ​ មិនចូលដល់នូវការ​ចាស់​ជរា​ឡើយ សប្បុរសទាំងឡាយតែងប្រឹក្សាជាមួយពួកសប្បុរសផងគ្នា ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១១-ជរាវគ្គរឿង

📜១. វិសាខាសហាយិកា
📜២. នាងសិរិមា
📜៣. នាងឧត្តរាថេរី
📜៤. ឣធិមានិកភិក្ខុ
📜៥. នាងរូបនន្ទាថេរី
📜៦. ព្រះនាងមល្លិកាទេវី
📜៧. ព្រះលោឡុទាយិត្ថេរ
📜៨. បឋមពោធិ
📜៩. មហាធនសេដ្ឋីបុត្រ