៦. ឧគ្គសេនសេដ្ឋីបុត្រ

តណ្ហាវគ្គ

មាន១២រឿង – ២៦គាថា

☸️៦. រឿង ឧគ្គសេនសេដ្ឋីបុត្រ

ព្រះបរមសាស្តា ទ្រង់ប្រារឰសេដ្ឋីបុត្រ ឈ្មោះឧគ្គសេន ដែលមានភរិយាជាធីតា របស់ឣ្នកលេងរបាំ ។ ដោយបុព្វកម្ម ក្នុងសាសនានៃព្រះពុទ្ធព្រះនាមកស្សបទសពល, ឣ្នកទាំងពីរនាក់ ភរិយាស្វាមី នេះ បានធ្វើបុណ្យ ថ្វាយទាន ដល់ព្រះឣរហន្តខីណាស្រពមួយឣង្គ ហើយបានប្រាថ្នាសុំ នូវចំណែកធម៌ ដែលព្រះឣរហន្តឣង្គនោះ បានឃើញហើយ ។ ព្រះឣរហន្តឣង្គនោះ ជ្រាបថា “សេចក្តីប្រាថ្នារបស់ភរិយាស្វាមីនេះ នឹងបានសម្រេច” ទើបបានធ្វើសេចក្តីញញឹម ឲ្យ ប្រាកដ ។ គូភរិយាស្វាមីទាំង ២ នាក់នោះ បានឃើញព្រះឣរហន្ត ឣង្គនោះ ញញឹមយ៉ាងនេះហើយ ក៏បាននិយាយគ្នា ថា “លោកជាកូនរបស់ឣ្នកទីក្រុង បានជាធ្វើយ៉ាងនេះ” ។

ក្នុងសាសនានេះ ភរិយាបានកើតជាធីតារបស់ឣ្នកលេងរបាំ ។ ឧគ្គសេនសេដ្ឋីបុត្រ បានទៅមើលរបាំ ឃើញនាងរបាំនោះ មានរូបស្អាត ក៏កើតសេចក្តីស្រឡាញ់ភ្លាម លុះត្រឡប់មកផ្ទះវិញ បានសុំ ឣង្វរករឲ្យមាតាបិតា ចូលទៅស្តីដណ្តឹងនាងរបាំនោះមកធ្វើជាភរិយា លុះរៀបការ ជាមួយនឹងនាងរបាំនោះហើយ ក៏នាំគ្នាប្រកបរបរចិញ្ចឹមជីវិត ដោយការសម្តែងរបាំនោះឯង ជារៀងរាល់ថ្ងៃ ។ នៅថ្ងៃមួយ ឧគ្គសេនសេដ្ឋីបុត្រ បានទៅសម្តែងរបាំ ក្នុងទីក្រុងរាជគ្រឹះ ។

ព្រះសាស្តា ទ្រង់បានត្រាស់ទេសនា ឣប់រំទូន្មាន ឲ្យឧគ្គសេន និង ភរិយា បានយល់ច្បាស់ ថា “នែឧគ្គសេន ធម្មតាបណ្ឌិត ត្រូវតែលះបង់សេចក្តីស្រឡាញ់ ក្នុងខន្ធទាំងឡាយ ទាំងឣតីតៈ ឣនាគត ទាំងបច្ចុប្បន្ន ចោលហើយ រួចផុតឣំពីសេចក្តីទុក្ខទាំងពួង មានជាតិទុក្ខ ជាដើម ទើបសមគួរ” ក្នុងទីបញ្ចប់ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១៤.យេ រាគរត្តានុបតន្តិ សោតំសយំ​កតំ មក្កដកោវ ជាលំ
ឯតម្បិ ឆេត្វាន វជន្តិ ធីរាអនបេក្ខិនោ សព្វទុក្ខំ បហាយ ។

👉ពួកជនណា​ ត្រេកអរដោយអំណាចរាគៈ​ ពួកជននោះតែងធ្លាក់ចុះកាន់ខ្សែតណ្ហា ដូច​ពីង​ពាង​ទម្លាក់​ខ្លួន​ចុះ​កាន់​សំណាញ់ ដែលធ្វើហើយដោយខ្លួនឯង អ្នកប្រាជ្ញទាំងឡាយ​ តែងកាន់ខ្សែតណ្ហានោះ ជា​អ្នក​មិន​មាន​សេចក្ដី​អាឡោះ​អាល័យ​ លះទុក្ខទាំងពួងចេញទៅ ។

១៥.មុញ្ច បុរេ មុញ្ច បច្ឆតោមជ្ឈេ មុញ្ច ភវស្ស បារគូ
សព្វត្ថ វិមុត្តមានសោន បុន ជាតិជរំ ឧបេហិសិ ។

👉អ្នកចូរដោះ​ ( សេចក្ដីអាល័យ )​ ក្នុងកាលមុនចេញ​ ចូរដោះ​ ( សេចក្ដីអាល័យ )​ ក្នុងខាងក្រៅចេញ​ ចូរ​ដោះ​( សេចក្ដី​អាល័យ )​ ក្នុងកាលជាកណ្ដាលចេញ ( កាលបើធ្វើយ៉ាងនេះ )​ អ្នកនឹងដល់ត្រើយនៃភព នឹង​មាន​ចិត្តរួចស្រឡះចាកសង្ខតធម៌ទាំងពួង​ មិនត្រូវទៅកាន់ជាតិ​ និងជរាទៀតឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៤-តណ្ហាវគ្គរឿង

📜១. ត្រីឈ្មោះកបិលៈ
📜២. សុករបោតិកៈ
📜៣. វិព្ភន្តកភិក្ខុ
📜៤. ពន្ធនាគារ
📜៥. ព្រះនាងខេមា
📜៦. ឧគ្គសេនសេដ្ឋីបុត្រ
📜៧. ចូឡធនុគ្គហបណ្ឌិត
📜៨. មារ
📜៩. ឧបកាជីវក
📜១០. សក្កទេវរាជ
📜១១. ឣបុត្តកសេដ្ឋី
📜១២. ឣង្កុរទេវបុត្រ