៧. ព្រះលោឡុទាយិត្ថេរ

ជរាវគ្គ

មាន៩រឿង – ១១គាថា

☸️៧. រឿង ព្រះលោឡុទាយិត្ថេរ

ព្រះពុទ្ធ​ទ្រង់​បាន​សំដែង​រឿង​និទាន​​​អំពី​​ព្រះលោឡុទាយិត្ថេរ ។ លោឡទាយី​​​​ជា​មនុស្ស​​ម្នាក់​ដែល​​និយាយ​ ឬ​ធ្វើ​កិច្ចការ​ខុស​ពី​ការ​គិត​របស់​គាត់ ។ នៅ​ពេល​​មហាជន​ធ្វើ​កិច្ចការដែលជាមង្គល, លោឡុទាយី​​ពោល​ពាក្យ​ឣពមង្គល ឧទាហរណ៍​ គាត់​និយាយ​អំពី​រឿង​ប្រេត​ទាំងឡាយ​​ដែល​មាន​ចែង​នៅ​ក្នុង​ តិរោកុឌ្ឌសូត្រ ។ នៅ​ពេល​មហាជន​ធ្វើកិច្ចការដែលជាឣពមង្គល, លោក​បែរជានិយាយ​រឿងមង្គល ឧទាហរណ៍​​រឿង​នៅ​ក្នុង​រតនសូត្រ ។

ភិក្ខុទាំងឡាយ​បាន​ទូល​សួរ​​ព្រះពុទ្ធ​អំពី​រឿង​នោះ ។ ព្រះ​ពុទ្ធ​ទ្រង់ត្រាស់​ថា “អំពើ​របស់​ព្រះលោឡុទាយីនេះ​មិន​មែន​កើត​ឡើង​តែ​នៅ​ក្នុងជាតិនេះប៉ុណ្ណោះទេ សូម្បីក្នុងឣតីតជាតិ​ក៏​គាត់​ជាឣ្នកធ្វើកិរិយាបែបនេះដែរ” ។ ទ្រង់​បាន​សម្តែង​ឣតីតនិទាន​ថា “​កាល​នៅ​ក្នុងជាតិ លោឡុទាយីនេះ​គឺ​ជាព្រាហ្មណ៍​ម្នាក់​ឈ្មោះឣគ្គិទ័ត ។ គាត់​មានគោមួយនឹមសម្រាប់ភ្ជួរស្រែ ប៉ុន្តែ​​គោមួយក្បាល​បាន​ងាប់​បាត់​ទៅ ។ គាត់​នៅ​សល់​តែ​គោមួយក្បាលប៉ុណ្ណោះ ។ ក្រោយមក ព្រាហ្មណ៍នោះ​បានចូលទៅគាល់ព្រះរាជា​ក្រុងពារាណសី ដើម្បី​ទូល​សុំ​គោ​មួយក្បាល​ឲ្យគ្រប់មួយនឹម​ដូចដើមវិញ ។ នៅពេលដែលគាត់​ចូលទៅ​ទូលសុំគោ​ពី​ព្រះ​រាជា គាត់ត្រឡប់ជាយកគោ​ដែលនៅ​សល់​មួយ​ក្បាលនោះ​ទៅថ្វាយ​ដល់ព្រះរាជាទៅវិញ” ។ នៅទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ​ថា ៖

៧.អប្បស្សុតាយំ បុរិសោពលិពទ្ធោវ ជីរតិ
មំសានិ តស្ស វឌ្ឍន្តិ បញ្ញា តស្ស ន វឌ្ឍតិ ។

👉បុរសអ្នកមិនមានការចេះដឹងនេះ តែងចាស់ ( ឥតអំពើ ) ដូចគោបម្រើ សាច់របស់វាតែងចម្រើន​ឡើង តែ​ប្រាជ្ញា​របស់​វាមិនចម្រើនឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១១-ជរាវគ្គរឿង

📜១. វិសាខាសហាយិកា
📜២. នាងសិរិមា
📜៣. នាងឧត្តរាថេរី
📜៤. ឣធិមានិកភិក្ខុ
📜៥. នាងរូបនន្ទាថេរី
📜៦. ព្រះនាងមល្លិកាទេវី
📜៧. ព្រះលោឡុទាយិត្ថេរ
📜៨. បឋមពោធិ
📜៩. មហាធនសេដ្ឋីបុត្រ