៨. ព្រះកាលត្ថេរ

អត្តវគ្គ

មាន១០រឿង – ១០គាថា

☸️៨. រឿង ព្រះកាលត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះកាលត្ថេរ ។ ព្រះថេរៈ មានស្ត្រីម្នាក់ស្រឡាញ់រាប់ឣាន ដូចជាម្តាយបង្កើត ។ ស្ត្រីនោះ បានមកឧបត្ថម្ភ បម្រើព្រះថេរៈ ជារៀងរាល់ថ្ងៃ, ថ្ងៃមួយ គាត់បានឮគេពោលសររសីរឣំពីព្រះពុទ្ធ និងព្រះធម៌ទេសនា របស់ព្រះឣង្គ ក៏កើតចិត្តជ្រះថ្លា ចង់ទៅស្តាប់នូវព្រះធម៌ទេសនានោះ ហើយបានសុំព្រះកាលត្ថេរ ដើម្បីនឹងទៅគាល់ព្រះបរមសាស្តា ។

ព្រះកាលត្ថេរ បានហាមប្រាមមិនឲ្យនាងទៅឣស់វារៈបីដង ។ តែនៅទីបំផុត នាងក៏បានទៅស្តាប់ព្រះធម៌ទេសនា របស់ព្រះសាស្តា ទាល់តែបាន ថែមទាំងមិនបានសុំឣនុញ្ញាត ឣំពីព្រះកាលត្ថេរ ទៀតផង ។ ក្នុងថ្ងៃនោះ ព្រះកាលត្ថេរ មិនឃើញនាងមកឧបដ្ឋាកខ្លួន ដូចសព្វដង ទើបដឹងថា នាងបានទៅ ស្តាប់ព្រះធម៌ទេសនា របស់ព្រះសម្មាសម្ពុទ្ធ ហើយ ក៏ភ័យខ្លាចក្រែងនាងមិនមកឧបដ្ឋាកខ្លួន តទៅទៀត បែរជាទៅគោរពរាប់ឣាន ចំពោះតែព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះ ហើយបានរត់ យ៉ាងប្រញាប់ប្រញាល់ ទៅក្រាបទូលព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ស្ត្រីម្នាក់នេះ ជាមនុស្សល្ងង់ខ្លៅ សូមព្រះឣង្គកុំសម្តែងធម៌ដែលជ្រៅៗ ដល់នាងឡើយ សូមទ្រង់សម្តែងតែទាន និង សីល បានហើយ” ។

ព្រះសាស្តា ទ្រង់ជ្រាបនូវឣធ្យាស្រ័យ របស់ភិក្ខុនោះហើយ ទើបទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

៨.យោ សាសនំ អរហតំអរិយានំ ធម្មជីវិនំ
បដិក្កោសតិ ទុម្មេធោទិដ្ឋិំ និស្សាយ បាបិកំ
ផលានិ កណ្ដកស្សេវអត្តឃញ្ញាយ ផល្លតិ ។

👉បុគ្គលណាអប្បប្រាជ្ញា អាស្រ័យទិដ្ឋិដ៏លាមក ហាមឃាត់ពាក្យប្រៀនប្រដៅរបស់ព្រះអរិយបុគ្គលទាំងឡាយ​ជា​ព្រះអរហន្ដ​​ដ៏​ប្រសើរ ដែលលោកមានប្រក្រតីរស់នៅដោយធម៌ ការហាមឃាត់​របស់បុគ្គលនោះ រមែងចេញផល ដើម្បីសម្លាប់ខ្លួនឯង ដូច​ផ្លែឫស្សី ( ចេញមកសម្លាប់ដើម ) ដូច្នោះឯង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ១២-អត្តវគ្គរឿង

📜១. ពោធិរាជកុមារ
📜២. ព្រះឧបនន្ទសាក្យបុត្រ
📜៣. ព្រះបធានិកតិស្សត្ថេរ
📜៤. មាតារបស់កុមារកស្សបៈ
📜៥. មហាកាលឧបាសក
📜៦. ភិក្ខុទេវទត្ត
📜៧. ការព្យាយាមបំបែកសង្ឃ
📜៨. ព្រះកាលត្ថេរ
📜៩. ចុឡកាលឧបាសក
📜១០. ព្រះឣត្តទត្ថត្ថេរ