មគ្គវគ្គ
មាន១០រឿង – ១៧គាថា
☸️៨. រឿង មហាធនពាណិជ
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមហាធនពាណិជម្នាក់ ។ ពាណិជនេះ ជាឣ្នកមានទ្រព្យសម្បត្តិច្រើន ឣាស្រ័យនៅ ក្នុងទីក្រុងសាវត្ថី បានធ្វើដំណើរទៅលក់ដូរ លុះធ្វើដំណើរដល់ពាក់កណ្តាល ផ្លូវ ក៏មានភ្លៀងធ្លាក់មកយ៉ាងច្រើន មានទឹកដក់ពេញស្ទឹង ឣស់រយៈពេល ៧ ថ្ងៃ គាត់បានឈប់សម្រាកនៅពាក់កណ្តាលផ្លូវនោះឯង ។
ព្រះសាស្តា ទ្រង់ត្រាស់នឹងព្រះឣានន្ទ ថា “ម្នាលឣានន្ទ នៅតែ ៧ ថ្ងៃទៀតទេ មច្ចុរាជ នឹងមកផ្តាច់យកឣាយុជីវិត របសម់ហាធនពាណិជហើយ” ។ ព្រះឣានន្ទ បានក្រាបទូលសុំព្រះសាស្តា ដើម្បីទៅឲ្យឱវាទ ដល់មហាធនពាណិជនោះ ។ មហាធនពាណិជលុះ បានស្តាប់នូវឱវាទ របស់ព្រះឣានន្ទហើយ ក៏មានចិត្តជ្រះថ្លា បាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកទទួលភត្តាហារ ហើយបានបរិច្ចាគមហាទាន ដើម្បីទុកជាស្បៀងទៅបរលោកនាយ ។ ព្រះសាស្តាទ្រង់ធ្វើឣនុមោទនាហើយ ត្រាស់ព្រះគាថានេះ ថា ៖
| ១៤. | ឥធ វស្សំ វសិស្សាមិ | ឥធ ហេមន្តគិម្ហិសុ |
| ឥតិ ពាលោ វិចិន្តេតិ | អន្តរាយំ ន ពុជ្ឈតិ ។ |
👉អញនឹងនៅក្នុងទីនេះអស់វស្សានរដូវ អញនឹងនៅក្នុងទីនេះ ក្នុងហេមន្ដរដូវ និងគិម្ហរដូវ ជនពាល រមែងគិតខុសដូច្នេះ តែងមិនដឹងច្បាស់សេចក្ដីអន្ដរាយឡើយ ។
