៩. បាបវគ្គ

បាបវគ្គ

☸️៩. បាបវគ្គ មាន​ ១៣ គាថា
១.អភិត្ថរេថ  កល្យាណេបាបា  ចិត្តំ  និវារយេ
ទន្ធំ  ហិ  ករតោ  បុញ្ញំបាបស្មឹ  រមតី  មនោ  ។

👉បុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពើល្អ គួរឃាត់ចិត្តចាកបាប ព្រោះថា កាលបើបុគ្គលធ្វើបុណ្យយឺតយូរ ចិត្តរមែង​ត្រេកអរក្នុងបាប ។

២.បាបញ្ចេ  បុរិសោ  កយិរាន  នំ  កយិរា  បុនប្បុនំ
ន  តម្ហិ  ឆន្ទំ  កយិរាថទុក្ខោ  បាបស្ស  ឧច្ចយោ  ។

👉បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយៗ ឡើយ កុំគប្បីធ្វើសេចក្តីពេញចិត្តក្នុងបាបនោះ ( ព្រោះថា ) ការសន្សំបាប តែងនាំសេចក្តីទុក្ខមកឲ្យ ។

៣.បុញ្ញញ្ចេ  បុរិសោ  កយិរាកយិរាថេនំ  បុនប្បុនំ
តម្ហិ  ឆន្ទំ  កយិរាថសុខោ  បុញ្ញស្ស  ឧច្ចយោ  ។

👉បើបុរសធ្វើបុណ្យ គួរធ្វើបុណ្យនោះឲ្យរឿយៗ គួរធ្វើសេចក្តីពេញចិត្តក្នុងបុណ្យនោះ ( ព្រោះថា ) ការសន្សំបុណ្យ តែងនាំសេចក្តីមកឲ្យ ។

៤.បាបោបិ  បស្សតី  ភទ្រំយាវ  បាបំ  ន  បច្ចតិ
យទា  ច  បច្ចតី  បាបំអថ ( បាបោ )  បាបានិ  បស្សតិ  ។

👉បាប មិនទាន់ឲ្យផលត្រឹមណា មនុស្សធ្វើបាប ក៏នៅឃើញតែសេចក្តីចម្រើនត្រឹមនោះ ( ឃើញបាបថាល្អ ) លុះ​កាល​ណា បាបឲ្យផល មនុស្សធ្វើបាប ទើបឃើញបាប ថាអាក្រក់ក្នុងកាលនោះ ។

៥.ភទ្រោបិ  បស្សតី  បាបំ យាវ  ភទ្រំ  ន  បច្ចតិ
យទា  ច  បច្ចតី   ភទ្រំអថ ( ភទ្រោ )  ភទ្រានិ  បស្សតិ  ។

👉អំពើល្អ មិនទាន់ឲ្យផលត្រឹមណា មនុស្សធ្វើល្អ នៅឃើញតែបាបត្រឹមនោះ ( ឃើញអំពើល្អថាអាក្រក់ ) លុះកាល​ណាអំពើល្អឲ្យផល មនុស្សធ្វើ្អ ទើបឃើញអំពើល្អ ថាល្អ ក្នុងកាលនោះ ។

៦.មាវមញ្ញេថ  បាបស្សន  មត្តំ  អាគមិស្សតិ
ឧទពិន្ទុនិបាតេនឧទកុម្ភោបិ  បូរតិ
អាបូរតិ  ពាលោ  បាបស្សថោកំ ថោកំបិ អាចិនំ  ។

👉បុគ្គល មិន​គួរមើល​ងាយ​បាប​ថា​ មាន​ប្រមាណ​តិច​ នឹងមិនឲ្យផលដូច្នេះ​ឡើយ​ ប្រៀប​ដូចក្អមទឹក​ រមែង​ពេញ​បានដោយតំណក់​ទឹក​ដែល​ធ្លាក់ចុះ​ យ៉ាង​ណា​ បុគ្គលពាល​ កាល​សន្សំ​បាប​សូម្បី​បន្តិចម្តងៗ​ គង់​ពេញ​បាន​ដោយ​បាប​ យ៉ាងនោះដែរ ។

៧.មាវមញ្ញេថ  បុញ្ញស្សន  មត្តំ  អាគមិស្សតិ
ឧទពិន្ទុនិបាតេន ឧទកុម្ភោបិ  បូរតិ
អាបូរតិ  ធីរោ  បុញ្ញស្សថោកំ ថោកំបិ អាចិនំ  ។

👉បុគ្គលមិនគួរមើលងាយបុណ្យថា​ មានប្រមាណតិច​ នឹងមិនឲ្យផលដូច្នេះឡើយ​ ប្រៀបដូចក្អមទឺក​ រមែងពេញ​បានដោយតំណក់​ទឹកដែលធ្លាក់ចុះ​ យ៉ាងណា​ អ្នកមាន​ប្រាជ្ញា​ កាលសន្សំបុណ្យបន្តិចម្តងៗ​ គង់ពេញ​បាន​ដោយ​បុណ្យ យ៉ាងនោះ ។

៨.វាណិជោវ  ភយំ  មគ្គំអប្បសត្ថោ មហទ្ធនោ
វិសំ  ជីវិតុកាមោវបាបានិ  បរិវជ្ជយេ ។

👉បុគ្គលគួរចៀសវាងបាបទាំងឡាយ ឲ្យដូចពាណិជ​ ដែលមានទ្រព្យច្រើន​ តែមានគ្នាតិច​ ចៀសវាង​ផ្លូវដែល​គួរ​ឲ្យ​ខ្លាច​ ឬដូចជាបុរស​ដែលប្រាថ្នានឹងរស់នៅ​ ចៀសវាងថ្នាំពិស​ដូច្នោះដែរ​ ។

៩.បាណិម្ហិ ចេ វណោ នាស្សហរេយ្យ បាណិនា វិសំ
នាព្វណំ វិសមន្វេតិនត្ថិ បាបំ អកុព្វតោ ។

👉បើដំបៅមិនមានក្នុងបាតដៃទេ​ បុគ្គលគប្បីនាំយកថ្នាំពិសដោយបាតដៃ​ ថ្នាំពិស​ តែងមិនជ្រាប​ចូល​ទៅ​កាន់បាតដៃ​ដែលគ្មានដំបៅ​ យ៉ាងណា​ បាបរមែងមិនមានដល់បុគ្គលអ្នកមិនធ្វើ​ យ៉ាងនោះដែរ ។

១០.យោ អប្បទុដ្ឋស្ស នរស្ស ទុស្សតិសុទ្ធស្ស បោសស្ស អនង្គណស្ស
តមេវ ពាលំ បច្ចេតិ បាបំសុខុមោ រជោ បដិវាតំវ ខិត្តោ  ។

👉បុគ្គលណា​ ប្រទូស្តចំពោះអ្នកមិនប្រទូស្តតប​ ជាសត្វស្អាត​ មិនមានកិលេសដូចជាទីទួល​ បាបរមែងត្រឡប់មករក​បុគ្គលពាលនោះវិញដូចធូលីល្អិត​ ដែលបុគ្គលបាចសាចទៅកាន់ទីច្រាសខ្យល់ ។

១១.គព្ភមេកេ ឧប្បជ្ជន្តិនិរយំ បាបកម្មិនោ
សគ្គំ សុគតិនោ យន្តិបរិនិព្វន្តិ អនាសវា  ។

👉ពួកជនខ្លះ កើតក្នុងគភ៌មនុស្ស ពួក​អ្នក​មានអំពើអាក្រក់ទៅ​កាន់​នរក ពួក​អ្នក​មានអំពើជា​ហេតុនៃសុគតិ រមែង​ទៅ​កាន់​ឋានសួគ៌ ( ចំណែក ) ពួក​អ្នក​មិន​មាន​អាសវៈ រមែង​បរិនិព្វាន ។

១២.ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេន បព្ពតានំ វិវរំ បវីសំ
ន វិជ្ជតី  សោ ជគតិប្បទេសោយត្រដ្ឋិតោ  មុច្ចេយ្យ  បាបកម្មា ។

👉បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីរត់គេចចូលទៅព្ធដ៏អាកាសក្តី ក្នុង​កណ្តាលសមុទ្រក្តី កាន់ចន្លោះភ្នំទាំងឡាយ​ក្តី ក៏មិនគប្បីគេចរួចចាកបាបកម្មនោះបានឡើយ ព្រោះ​ប្រទេសលើផែនដី​ ដែលបុគ្គលឋិតនៅហើយ គប្បីរួចចាក​បាបកម្មបាននោះ មិនមានសោះឡើយ ។

១៣.ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេន បព្វតានំ វិវរំ បវិស្ស
ន វិជ្ជតី សោ ជគតិប្បទេសោយត្រដ្ឋិតំ  នប្បសហេយ្យ មច្ចុ ។

👉បុគ្គលទៅព្ធដ៏អាកាសក្តី ក្នុង​កណ្តាលសមុទ្រក្តី កាន់​ចន្លោះភ្នំទាំងឡាយ​ក្តី ក៏មិនរួចចាកសេចក្តីស្លាប់បាន ព្រោះ​ប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ សេចក្តីស្លាប់គ្របសង្កត់មិនបាននោះ មិនដែល​មាន​ឡើយ ។

ចប់បាបវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ