៩. ឣានន្ទត្ថេរប្បញ្ហា

បុប្ផវគ្គ

មាន១២រឿង – ១៦គាថា

☸️៩. រឿង ឣានន្ទត្ថេរប្បញ្ហា

👉ព្រះបរមសាស្តា ទ្រង់ប្រារឰមហាឧបាសិកា ឈ្មោះវិសាខា ជាឣ្នកមានបុណ្យច្រើន កើតក្នុងត្រកូលនៃធនញ្ជ័យសេដ្ឋី មានរូបរាងស្រស់ស្អាត ជាបញ្ចកល្យាណី មានកម្លាំងស្មើនឹងដំរីសារ ៥ ជាឣ្នកមានប្រាជ្ញាច្រើន បានសម្រេចសោតាបត្តិផល តាំងតែពីនាងនៅមានឣាយុ ៧ ឆ្នាំ ។

ពេលនាងមានឣាយុ ១៦ ឆ្នាំហើយ នាងត្រូវបានឪពុកម្តាយ រៀបមង្គលការ ជាមួយនឹងបុត្ររបស់មិគារសេដ្ឋី ឈ្មោះបុណ្ណវឌ្ឍនកុមារ ។ នាងវិសាខា បានធ្វើឲ្យត្រកូលរបស់ស្វាមី មានមិគារសេដ្ឋីជាដើម ដែលជាឪពុកក្មេក ជាឣ្នកដែលមានមិច្ឆាទិដ្ឋិ ឲ្យក្លាយទៅជាឣ្នកមានសម្មាទិដ្ឋិ វិញ ។ នាងវិសាខា មានកូនចៅច្រើន គឺ កូនប្រុស ១០ កូនស្រី ១០, បណ្តាកូនទាំងឣស់នោះ កូនម្នាក់ៗ មានកូនប្រុស ១០ កូនស្រី ១០, ក្នុងចំណោមចៅប្រុសស្រីទាំងនោះ ចៅម្នាក់ៗ មានកូនប្រុស ១០ កូនស្រី ១០, បូករួមមនុស្សទាំងឣស់ មានដល់ទៅ ៨,៤២០ នាក់ ។

នាងវិសាខា មានឣាយុ ១២០ ឆ្នាំ ហាក់បីដូចជាស្ត្រី ដែលមានឣាយុត្រឹមតែ ១៦ ឆ្នាំ ប៉ុណ្ណោះ នាងជាពុទ្ធុប្បដ្ឋាយិកា បានជួយឧបត្ថម្ភ ទំនុកបំរុងព្រះភិក្ខុសង្ឃ ហើយបានបរិច្ចាគគ្រឿងសម្លៀកបំពាក់ របស់នាង ឈ្មោះមហាលតា ដើម្បីសាងវត្តបុព្វារាម ថ្វាយព្រះពុទ្ធសាសនា ។ ពេលដែលនាងបានសាងវត្តបុព្វារាម រួចស្រេចហើយ នាងមានបីតិ រីករាយ ឥតឧបមា បានឧទានគាថា ដើរជុំវិញព្រះវិហាររបស់នាង ។

ភិក្ខុទាំងឡាយ បានឃើញនាងវិសាខា ដើរជុំវិញព្រះវិហារ ហើយ ឧទានគាថា យ៉ាងដូច្នេះហើយ ទើបនាំគ្នាទៅក្រាបទូល ដល់ព្រះសាស្តា ថា “នាងវិសាខា ដើរច្រៀងលេងសប្បាយ” ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ នាងវិសាខា បានឧទាន ជុំវិញព្រះវិហារយ៉ាងនេះ ព្រោះនាងបានឃើញនូវសេចក្តីប្រាថ្នា របស់ខ្លួនបានសម្រេចជាស្ថាពរហើយ” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះ គាថានេះ ថា ៖

១០.យថាបិ ​បុប្ផរាសិម្ហាកយិរា  មាលាគុឡេ ​ពហូ
ឯវំ  ជាតេន  មច្ចេនកត្តព្វំ  កុសលំ  ពហុំ  ។

👉មាលាការចេះធ្វើសំណុំនៃកម្រងផ្កាអំពីគំនរនៃផ្កា (ផ្សេងៗ គ្នា) ឲ្យបានច្រើន យ៉ាងណាមិញ សត្វដែលកើតមក​ហើយតែងស្លាប់ទៅវិញជាធម្មតា គួរធ្វើកុសលឲ្យច្រើន យ៉ាងនោះឯង ។

១១.ន ​បុប្ផគន្ធោ  បដិវាតមេតិន  ចន្ទនំ  តគរមល្លិកា  វា
សតញ្ច  គន្ធោ  បដិវាតមេតិសព្វា  ទិសា  សប្បុរិសោ  បវាយតិ  ។

👉ក្លិនផ្កាឈើ ផ្សាយទៅច្រាសខ្យល់ មិនបាន ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមក្រស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាស​ខ្យល់ មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយ​ទៅបានគ្រប់ទិស ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៤-បុប្ផវគ្គរឿង

📜១. បឋវីបសុតបញ្ចសតភិក្ខុ
📜២. មរីចិកម្មដ្ឋានិកត្ថេរ
📜៣. ព្រះបាទវិឌូឌភៈ
📜៤. នាងបដិបូជិកា
📜៥. មច្ឆរិយកោសិយសេដ្ឋី
📜៦. បាដិកាជីវក
📜៧. ឆត្តបាណិឧបាសក
📜៨. នាងវិសាខា
📜៩. ឣានន្ទត្ថេរប្បញ្ហា
📜១០. មហាកស្សបបិណ្ឌបាត
📜១១. គោធិកត្ថេរបរិនិព្វាន
📜១២. នាយគរហទិន្ន