កំពុងផ្ទុកប្រតិទិនខ្មែរ...
កំពុងផ្ទុកប្រតិទិនខែ...
🎊 ថ្ងៃបុណ្យចូលឆ្នាំខ្មែរ 🎊
🔎រកមើលកាលបរិច្ឆេទ និងពេលវេលា ថ្ងៃមហាសង្ក្រាន្ត📆
✍ជ្រើសរើសឆ្នាំ៖
Loading...
Loading...
អត្ថន័យសង្ខេបអំពី ទេពធីតាសង្ក្រាន្ត

🔸សេចក្ដីទំនាយនៅក្នុងតម្រាមហាសំការសូត្របាន និយាយដល់ឈ្មោះទេពធីតាមហាសង្ក្រាន្តទាំង៧រូប និងគ្រឿងអាភរណៈរបស់នាងថា ៖
- បើសង្ក្រាន្តជា ថ្ងៃអាទិត្យ ទេពធីតាឈ្មោះ ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា) អាវុធស្ដាំចក្រ ឆ្វេងស័ង្ខ និងពាហនៈគ្រុឌ ។
- បើសង្ក្រាន្តជា ថ្ងៃចន្ទ ទេពធីតាឈ្មោះ គោរាគៈទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុត្តា ភក្សាហារប្រេង អាវុធស្ដាំព្រះខ័ន ឆ្វេងកាន់ឈើច្រត់ និងពាហនៈខ្លា ។
- បើសង្ក្រាន្ត ថ្ងៃអង្គារ ទេពធីតាឈ្មោះ រាក្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្ដាំត្រីសូល៍ ឆ្វេងធ្នូ និងពាហនៈអស្សតរ (សេះ) ។
- បើសង្ក្រាន្ត ថ្ងៃពុធ ទេពធីតាឈ្មោះ មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះ សប្បិអាវុធស្ដាំម្ជុល ឆ្វេងឈើច្រត់ និងពាហនៈលា ។
- បើសង្ក្រាន្ត ថ្ងៃព្រហស្បតិ៍ ទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែកល្ង អាវុធស្ដាំកង្វេរ ឆ្វេងកាំភ្លើង និងពាហនៈដំរី ។
- បើសង្ក្រាន្ត ថ្ងៃសុក្រ ទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿប្រដាប់បុស្សរាគ៌ម ភក្សាហារចេកណាំវ៉ា អាវុធស្ដាំព្រះខ័ន ឆ្វេងពិណ និងពាហនៈក្របី ។
- បើសង្ក្រាន្ត ថ្ងៃសៅរ៍ ទេពធីតាឈ្មោះ មហោទរាទេវី សៀត ផ្កាត្រកៀត គ្រឿងប្រដាប់និលរ័ត្ន ភក្សាហារសាច់ទ្រាយ (ម្រឹគពួកឈ្លូស) អាវុធស្ដាំចក្រ ឆ្វេងត្រីសូល៍ និងពាហនៈក្ងោក ។
តាមទំនៀម ទេពធីតាទាំង៧រូបដែលត្រូវវេនចេញហែដៃម្ខាងទ្រពានមាសដែលតម្កល់ ក្បាលកបិលមហាព្រហ្ម ហើយមិនដែលជិះពាហនៈតាមរបៀបធម្មតាទេ គឺសុទ្ធតែសម្ដែងកិរិយាតាមបែបបទផ្សេងៗ ដូចជា គេលេងសៀក ។ ប៉ុន្តែ គេបានកំណត់យកតាមពេលហែចេញយ៉ាងដូច្នេះ ៖
- ពីពេលព្រលឹមដល់ថ្ងៃត្រង់ៈ ជិះឈរលើខ្នងពាហនៈ មិនបាច់កាន់បង្ហៀរ ឬខ្សែទេ ។
- ពីថ្ងៃត្រង់ដល់ព្រលប់ៈ ជិះអង្គុយពាក់ឆៀង ។
- ពីព្រលប់ដល់កណ្ដាលអាធ្រាត្រៈ ជិះដេកបើកភ្នែក ។
- ពីពាក់កណ្ដាលអាធ្រាត្រដល់ភ្លឺៈ ជិះដេកធ្មេចភ្នែក ។
បុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅអស់កាល៣ថ្ងៃ ក្នុងខែចេត្រ ត្រូវនឹងថ្ងៃទី១៣-១៤ និង១៥ (ឬ១៤‑១៥ និង១៦) ខែមេសា មានដូចតទៅនេះ ៖
- ថ្ងៃទី១: ហៅថា ថ្ងៃមហាសង្ក្រាន្ត ជាថ្ងៃចូលឆ្នាំដំបូង ។
- ថ្ងៃទី២: ហៅថា ថ្ងៃវ័នបត ជាថ្ងៃកណ្ដាល ។
- ថ្ងៃទី៣: ហៅថា ថ្ងៃឡើងស័ក ជាថ្ងៃចាប់ផ្ដើមចូលសករាជថ្មី ។