ប្រមាថ – ប្រមាទ

អត្ថន័យពាក្យមានសម្លេងដូចគ្នា


ប្រមាថ

(—ម៉ាត)
នាមសព្ទ
👉(សំ.) ការបៀតបៀនគេ, ការញាំញីគេ, ការធ្វើទុក្ខបុកម្នេញឲ្យគេលំបាក; ការមើលងាយគេ ។

🔸ប្រើជា កិ. ក៏បាន
—មនុស្សប្រមាថសត្វ គឺមនុស្សបៀតបៀនសត្វ ។
—មនុស្សប្រមាថចាស់ មនុស្សមើលងាយចាស់ ។
—ប្រមាថកាតទាន មើលងាយបៀតបៀនឲ្យគេខាតលាភខាតប្រយោជន៍ ។

ប្រមាទ

(—ម៉ាត)
នាមសព្ទ
👉(សំ.; បា. បមាទ) ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្ដីប្រហែស, ការប្រហែសធ្វេស ។
កិរិយាសព្ទ
ភ្លេច, ធ្វេស, ប្រហែស ស្មារតី
—ជនណាប្រមាទ ប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌សុចរិត ជននោះទោះបី នៅមានជីវិត តាមដោយការណ៍ពិត ថាស្លាប់ស្រេចហើយ ។
—(ត្រូវត្រង់គ្នានឹងព្រះពុទ្ធភាសិតថា ជនណាប្រមាទ ជននោះទុកដូចជាបុគ្គលស្លាប់ គឺស្លាប់ប្រយោជន៍ក្នុងលោកនេះនិងក្នុងបរលោក) ។

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៧

🙍 សម្តេចជួន ណាត

🙍កណ្ឌ – កាន់
🙍កេរ – កេរ្តិ៍
🙍ទេសនាមហាជាតិ
🙍ធម្មទេសនា មាឃបូជា
🙍នាទីអក្សរសាស្ត្រខ្មែរ
🙍ប្រមាថ – ប្រមាទ
🙍អក្សរសាស្ត្រវគ្គខ្លីៗ