អនិច្ចារូបកាយ

ស្មូតដោយភិក្ខុ ចាន់ សុជាតិ
អនិច្ចារូបកាយ យេីងនេះឯងសង្ខារតាក់តែង មិនទៀងទាត់
តែងកេីតឡេីងហេីយ វិនាសខ្ចាត់រាល់រូបមនុស្សសត្វ សឹងដូចគ្នា ។
ខន្ធប្រាំរមែង តែងមានទុក្ខពុំសូវបានសុខ សព្វវេលា
កេីតចាស់ឈឺស្លាប់ ជាធម្មតាកម្រនណា គេចវេសបាន ។
អនត្តារូបនេះ មិនមាំមួនព្រេាះមិនមែនខ្លួន មិនមែនប្រាណ
ធ្មេញបាក់សក់ស្កូវ ឃាត់មិនបានកេីតក្តៅពុំខ្សាន ដល់ដួងចិត្ត ។
លុះរូបនោះស្លាប់ ទៅជាខ្មេាចធំក្លិនអាសេាច ស្អុយពេកពិត
កម្ររនណា ហ៊ានទៅជិតគេតែងភ័យភិត ខ្ពេីមរាល់គ្នា ។
មិនហ៊ានទុកខ្មេាច នោះយូរថៃ្ងខ្លាចក្រែងចង្រៃ ដល់គ្រា
នាំយកទៅកប់ ឬបូជាក្នុងទីនានា ជាស្ថានស្ងាត់ ។
ពួកមិត្តសម្លាញ់ សាច់ញាតិផៅសឹងតែទុក្ខសៅ សោយសោក្តាត់
យំស្តាយរូបកាយ បីកំណាត់ដែលព្រាត់ប្រាស់បាត់ ចាកស្នេហា ។
សង្ខារសព្វសត្វ តែងសូន្យសេាះសូន្យរូបសូន្យឈ្មោះ យសស័កក្តា
សូន្យកូនសូន្យចៅ ផៅពង្សាសូន្យដូនសូន្យតា ឥតមានសល់ ។
សូន្យទាំងម៉ែឪ ប្តីប្រពន្ធសូន្យទាំងទ្រព្យធន ធ្លាប់ថ្កេីនថ្កល់
រលាយជាដី ទឹកភ្លេីងខ្យល់សព្វសត្វសកល ក្នុងត្រៃភព ។
បេីដឹងថារូប នេះមិនទៀងពិតគួរតែរិះគិត រកកែខៃ
ប្រឹងសាងកុសល ឲ្យរាល់ថ្ងៃជាផលកំរៃ ទៅខាងនាយ ។
គួរខំឲ្យទាន រក្សាសីលរៀនធម៌កុំខ្ជិល ធ្វេីរាយមាយ
ទេីបបានមិនស្លាប់ ទៅអបាយសុខចិត្តសុខកាយ គ្មានទុក្ខា ។
គួរហាត់ពត់កាយ វាចាចិត្តអេាយបានសុច្ចរិត រាល់រូបា
លុះដល់បំផុត ជាតិកាលណារួចពីទុក្ខា ក្នុងភពបី ។
កុំឲ្យតាំងចិត្ត គិតប្រមាថហុឺហាហួសខ្នាត ភ្លេចស្មារតី
ព្យាយាមលះកម្ម ជាលេាកីយ៍ទេីបបានសេចក្តី សុខក្សេមក្សាន្ត។
មួយទៀតធម៌ណា ដែលនាំសត្វឲ្យការស្ងប់ស្ងាត់ ក្នុងសន្តាន
ទោះខំរិះគិត រៀនអោយបានទើបរួចពីស្ថាន សង្សារវដ្ត ។
ធម៌នោះឈ្មោះធម្ម សង្វេគលោកបានបែងចែក តាមកំណត់
ប្រាំបីប្រការ ពិតប្រាកដសូមថ្លែងតាមបទ ព្រះបាលី​ ៕៚
កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៥

🔊 ស្មូត

🔊នមោ ៨បទ
🔊ប្រជុំបទស្មូត្រ
🔊សរសើរធម្មទេសនា
🔊ស្មូតបរាភវសូត្រ
🔊អនិច្ចារូបកាយ