១០. ព្រះឣត្តទត្ថត្ថេរ

អត្តវគ្គ

មាន១០រឿង – ១០គាថា

☸️១០. រឿង ព្រះឣត្តទត្ថត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឣត្តទត្ថត្ថេរ ។ ក្នុងពេល ដែលព្រះឣង្គ ទ្រង់ដាក់ព្រះជន្មាយុសង្ខារ ដើម្បីចូលកាន់បរិនិព្វាន ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខនោះ, ភិក្ខុទាំងឡាយ មានការតក់ស្លុតរន្ធត់ចិត្ត យ៉ាងក្រៃលែង មិនបានទៅណាឆ្ងាយ ឣំពីព្រះឣង្គសោះ នាំគ្នាប្រឹក្សាជាពួក ជាក្រុម ។ ចំណែកព្រះឣត្តទត្ថតេរ មិនបានចូលទៅប្រឹក្សា ជាមួយភិក្ខុទាំងនោះទេ តែបានតាំងចិត្ត ថា “ឣាត្មាឣញ នឹងខំបំពេញសមណធម៌ ដើម្បីឲ្យបានសម្រេចដល់ឣរហត្តផល ក្នុងពេលដែលព្រះសម្មាសម្ពុទ្ធ ទ្រង់មានព្រះជន្មនៅឡើយ” លុះគិតយ៉ាងនេះស្រេចហើយ ក៏បានចេញទៅ តែម្នាក់ឯង ខិតខំបំពេញសមណធម៌ ក្នុងព្រៃស្ងាត់មួយ ។

ភិក្ខុទាំងឡាយ បានចោទនូវព្រះថេរៈ ថា “មិនមានសេចក្តី ស្រឡាញ់ ចំពោះព្រះសាស្តា” ហើយយករឿងនេះ ទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់បានត្រាស់ឲ្យភិក្ខុទៅនិមន្តព្រះ ថេរៈ នោះមក ហើយទ្រង់ត្រាស់សួររឿងពិតនឹងព្រះថេរៈ ។ ព្រះ ថេរៈ បានក្រាបទូលរឿងពិត ថ្វាយដល់ព្រះសាស្តាទ្រង់ជ្រាប ។ ព្រះសាស្តា ទ្រង់បានត្រាស់ប្រទាន នូវសាធុការពរ ដើម្បីឲ្យ ភិក្ខុទាំងឡាយ យកធ្វើជាគំរូ ហើយទ្រង់ត្រាស់សរសើរ នូវធម្មានុធម្មបដិបត្តិ គឺការប្រព្រឹត្តិដ៏សមគួរដល់ធម៌ ហើយទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

១០.អត្តទត្ថំ បរត្ថេនពហុនាបិ ន ហាបយេ
អត្តទត្ថមភិញ្ញាយសទត្ថបសុតោ សិយា ។

👉បុគ្គលកុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាស ព្រោះប្រយោជន៍របស់អ្នកដទៃ សូម្បីច្រើន បើ​ដឺងច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួន ( នោះ ) ។

ចប់ឣត្តវគ្គ ទី ១២

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ១២-អត្តវគ្គរឿង

📜១. ពោធិរាជកុមារ
📜២. ព្រះឧបនន្ទសាក្យបុត្រ
📜៣. ព្រះបធានិកតិស្សត្ថេរ
📜៤. មាតារបស់កុមារកស្សបៈ
📜៥. មហាកាលឧបាសក
📜៦. ភិក្ខុទេវទត្ត
📜៧. ការព្យាយាមបំបែកសង្ឃ
📜៨. ព្រះកាលត្ថេរ
📜៩. ចុឡកាលឧបាសក
📜១០. ព្រះឣត្តទត្ថត្ថេរ