១២. អត្តវគ្គ

☸️១២. អត្តវគ្គ មាន​ ១០ គាថា
១.អត្តានញ្ចេ បិយំ ជញ្ញារក្ខេយ្យ នំ សុរក្ខិតំ
តិណ្ណំ អញ្ញតរំ យាមំបដិជគ្គេយ្យ បណ្ឌិតោ ។

👉បើបណ្ឌឹតដឹងខ្លួនថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អ គួរស្ងួនគ្រងខ្លួនទុកក្នុង​វ័យទាំងបី វ័យ​ណាមួយ ។​

២.អត្តានមេវ បឋមំបតិរូបេ និវេសយេ
អថញ្ញមនុសាសេយ្យន កិលិស្សេយ្យ បណ្ឌិតោ ។

👉បណ្ឌិតគួរតម្កល់ខ្លួនទុកក្នុងគុណដ៏សមគួរជាមុនសិនហើយសឹមប្រៀនប្រដៅអ្នកដទៃជា​ខាង​ក្រោយ ( ធ្វើ​យ៉ាង​នេះ ) នឹងមិនគប្បីសៅហ្មងឡើយ ។

៣.អត្តានំ ចេ តថា កយិរាយថញ្ញមនុសាសតិ
សុទន្តោ វត ទមេថអត្តា ហិ កិរ ទុទ្ទមោ ។

👉បុគ្គលប្រៀនប្រដៅអ្នកដទៃ យ៉ាងណា ត្រូវធ្វើខ្លួនឲ្យបានយ៉ាងនោះដែរ អ្នកដែលទូន្មាន​ខ្លួន​ល្អ​ហើយ​ ទើប​គួរ​ទូន្មាន​អ្នកដទៃបាន ព្រោះថា ខ្លួនកម្រទូន្មានបានពេកណាស់ ។

៤.អត្តា ហិ អត្តនោ នាថោកោ ហិ នាថោ បរោ សិយា
អត្តនា ហិ សុទន្តេននាថំ លភតិ ទុល្លភំ ។

👉ខ្លួនហ្នឹងឯងជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹង​ដូចម្ដេចបាន ព្រោះបុគ្គល​អ្នកមាន​ខ្លួន​ហ្វឹកហ្វឺន​ល្អហើយ រមែង​បាន​នូវទីពឹង ដែលគេរកបានដោយកម្រ ។

៥.អត្តនា វ កតំ បាបំ អត្តជំ អត្តសម្ភវំ
អភិមត្ថតិ ទុម្មេធំវជិរំ វម្ហយំ មណិំ ។

👉បាប កើតអំពីខ្លួន មានខ្លួនជាដែនកើត ដែលខ្លួនធ្វើហើយ តែងញាំញីមនុស្សឥតប្រាថ្នា ដូច​ពេជ្រ​សម្រាប់​កាត់​កែវ​មណី​ ដែលកើតអំពីថ្ម ដូច្នោះឯង ។

៦.យស្ស អច្ចន្តទុស្សីល្យំមាលុវា សាលមិវោត្ថតំ
ករោតិ សោ តថត្តានំយថា នំ ឥច្ឆតី ទិសោ ។

👉ភាពជាអ្នកទ្រុស្ដសីលហួសហេតុ1 គ្របសង្កត់ ( នូវអត្តភាព ) របស់បុគ្គលណា ដូចវល្លិ៍ដែលរួបរឹតដើមសាលៈ បុគ្គលនោះឈ្មោះថា ធ្វើខ្លួនឲ្យដូចជាចោរដែលប្រាថ្នាធ្វើខ្លួនឯង ឲ្យវិនាស ដូច្នោះ ។​

៧.សុករានិ អសាធូនិអត្តនោ អហិតានិ ច
យំ វេ ហិតញ្ច សាធុញ្ច តំ វេ បរមទុក្ករំ ។

👉កម្មទាំងឡាយណា មិនល្អផង មិនជាប្រយោជន៍ដល់ខ្លួនផង កម្មទាំងនោះ ដែលជន​ពាល​ធ្វើ​បាន​ដោយងាយ កម្ម​ណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង ដែលជនពាល​ធ្វើ​បាន​ដោយ​លំ​បាក ។

៨.យោ សាសនំ អរហតំអរិយានំ ធម្មជីវិនំ
បដិក្កោសតិ ទុម្មេធោទិដ្ឋិំ និស្សាយ បាបិកំ
ផលានិ កណ្ដកស្សេវអត្តឃញ្ញាយ ផល្លតិ ។

👉បុគ្គលណាអប្បប្រាជ្ញា អាស្រ័យទិដ្ឋិដ៏លាមក ហាមឃាត់ពាក្យប្រៀនប្រដៅរបស់ព្រះអរិយបុគ្គលទាំងឡាយ​ជា​ព្រះអរហន្ដ​​ដ៏​ប្រសើរ ដែលលោកមានប្រក្រតីរស់នៅដោយធម៌ ការហាមឃាត់​របស់បុគ្គលនោះ រមែងចេញផល ដើម្បីសម្លាប់ខ្លួនឯង ដូច​ផ្លែឫស្សី ( ចេញមកសម្លាប់ដើម ) ដូច្នោះឯង ។

៩.អត្តនា វ កតំ បាបំអត្តនា សំកិលិស្សតិ
អត្តនា អកតំ បាបំអត្តនា វ វិសុជ្ឈតិ
សុទ្ធិ អសុទ្ធិ បច្ចត្តំនាញ្ញោ អញ្ញំ វិសោធយេ ។

👉អ្នកធ្វើបាបខ្លួនឯង រមែងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបខ្លួនឯង តែងបរិសុទ្ធស្អាតខ្លួនឯង សេចក្ដី​បរិសុទ្ធ​និង​មិន​បរិសុទ្ធជារបស់ចំពោះខ្លួន អ្នកដទៃនឹងធ្វើអ្នកដទៃ ឲ្យបរិសុទ្ធពុំបានឡើយ ។

១០.អត្តទត្ថំ បរត្ថេនពហុនាបិ ន ហាបយេ
អត្តទត្ថមភិញ្ញាយសទត្ថបសុតោ សិយា ។

👉បុគ្គលកុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាស ព្រោះប្រយោជន៍របស់អ្នកដទៃ សូម្បីច្រើន បើ​ដឺងច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួន ( នោះ ) ។

ចប់អត្តវគ្គ

  1. [ ***បើគ្រហស្ថ ចាប់​តាំងអំពីកើត​មក​ ធ្វើ​តែ​អកុសលកម្មបថទាំង ១០​ បើ​បព្វជិត​គិត​អំពី​ថ្ងៃ​ដែល​បាន​ឧបសម្បទា​មក​ ត្រូវ​គរុកាបត្តិ យ៉ាង​នេះ​ឈ្មោះ​ថា​ ភាពជា​អ្នក​ទ្រុស្តសីល​ហួស​ហេតុ ] ↩︎

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ