១៤. ព្រះសុធម្មត្ថេរ

ពាលវគ្គ

មាន១៥រឿង – ១៦គាថា

☸️១៤. រឿង ព្រះសុធម្មត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសុធម្មត្ថេរ ជាចៅឣធិការវត្តឣម្ពាតកវន ក្នុងមច្ឆិកាសណ្ឌនគរ ។ ព្រះសុធម្មត្ថេរ ឃើញចិត្តគហបតី ឣ្នកបានសម្រេចឣនាគាមី ដែលជាឧបដ្ឋាក របស់ខ្លួន មានចិត្តជ្រះថ្លា ជាមួយនឹងព្រះឣគ្គសាវ័ក ច្រើនជាងមករកខ្លួន ដែលធ្វើជាចៅឣធិការវត្ត ហើយបាននិមន្តព្រះឣគ្គសាវ័កជៃមុន ទើបនិមន្តខ្លួនជាខាងក្រោយ បានក្រោធខឹងឣន់ចិត្តយ៉ាងខ្លាំង ចំពោះចិត្តគហបតីនោះ ហើយបាននិយាយចាក់ដោត ដៀមដាម ជាច្រើនប្រការ ក្រោយមក បានរត់ចោលវត្ត ទៅក្រាបទូលដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់បានត្រាស់បញ្ជា ឲ្យភិក្ខុទាំងឡាយ នាំព្រះ សុធម្មត្ថេរ មកដើម្បីទៅសុំខមាទោស ចំពោះចិត្តគហបតី ហើយទ្រង់ ត្រាស់ថា “ពិតណាស់ សមណៈ មិនត្រូវប្រកាន់ខ្លួន ឬក៏ មានចិត្តច្រណែន យ៉ាងនេះថា វត្តរបស់ឣញ, ទីលំនៅ របស់ឣញ, ឧបាសក ឧបាសិកា របស់ឣញ, ព្រោះថា បើសមណៈ ធ្វើយ៉ាងដូច្នេះ, កិលេសទាំងឡាយ មានប្ញស្យា និង មានះ ជាដើម រមែងកើតឡើង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១៤.អសន្តំ  ភាវមិច្ឆេយ្យបុរេក្ខារញ្ច  ភិក្ខុសុ
អាវាសេសុ  ច  ឥស្សរិយំបូជា  បរកុលេសុ  ច  ។

👉ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរដែលមិនមាន (ក្នុងខ្លួន) ផង នូវភាពហែហម គឺជាប្រមុខក្នុងពួកភិក្ខុផង នូវភាព​ជាឥស្សរៈក្នុងអាវាសទាំងឡាយផង នូវការបូជាទាំងឡាយក្នុងត្រកូលនៃជនទាំងឡាយដទៃផង ។

១៥.មមេវ  កតមញ្ញន្តុគិហិប្បព្វជិតា  ឧភោ
មមេវ  អតិវសា  អស្សុកិច្ចាកិច្ចេសុ  កិស្មិញ្ចិ
ឥតិ  ពាលស្ស  សង្កប្បោឥស្សា  មានោ  ច  វឌ្ឍតិ  ។

👉ភិក្ខុពាលតែងមានសេចក្តីត្រិះរិះថា គ្រហស្ថនិងបព្វជិតទាំងពីរពួក ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយថា​ជាកិច្ចរបស់អាត្មាអញវិញ អំណាចដ៏ក្រៃលែងរបស់អាត្មាអញ ចូរមានក្នុងកិច្ចតូចធំ កិច្ចណាមួយក៏ដោយ (កាល​បើ​យ៉ាងនេះ) ឥស្សា និងមានះ រមែងចម្រើន (ដល់ភិក្ខុពាលនោះឯង) ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៥

📜 ០៥-ពាលវគ្គរឿង

📜១. ឣញ្ញត្របុរស
📜២. មហាកស្សបសទ្ធិវិហារិក
📜៣. ឣានន្ទសេដ្ឋី
📜៤. គណ្ឌិភេទកចោរ
📜៥. ព្រះឧទាយិត្ថេរ
📜៦. បាឋេយ្យកភិក្ខុ
📜៧. សុប្បពុទ្ធកុដ្ឋិ
📜៨. នាយកសកៈ
📜៩. នាយសុមនមាលាការ
📜១០. នាងឧប្បលវណ្ណាថេរី
📜១១. ជម្ពូកាជីវក
📜១២. ឣហិប្រេត
📜១៣. សដ្ឋីកូដប្រេត
📜១៤. ព្រះសុធម្មត្ថេរ
📜១៥. ព្រះវនវាសីតិស្សត្ថេរ