១៥. ព្រះវនវាសីតិស្សត្ថេរ

ពាលវគ្គ

មាន១៥រឿង – ១៦គាថា

☸️១៥. រឿង ព្រះវនវាសីតិស្សត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះវនវាសីតិស្សត្ថេរ ជាបុត្ររបស់ញោមឧបដ្ឋាក របស់ព្រះធម្មសេនាបតីសារីបុត្រ ។ ព្រះវនវាសីតិស្សៈ លោកមានសេចក្តីជ្រះថ្លា ចំពោះព្រះសារីបុត្រ តាំងតែពីលោកនៅជាកុមារមកម៉្លេះ លុះឣាយុបាន ៧ ឆ្នាំ ក៏បានចូលទៅបួសជាសាមណេរ នៅក្នុងសំណាក់ព្រះសារីបុត្រ លោកជាឣ្នកបរិបូណ៌ដោយលាភសក្ការៈជាច្រើន តែលោកមិនមានចិត្តត្រេកឣរ ក្នុងលាភសក្ការៈនោះឡើយ បានរៀនកម្មដ្ឋាន ក្នុងសំណាក់ព្រះសាស្តា ហើយក្រាបថ្វាយបង្គំសុំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់ មួយកន្លែង រហូតដល់បានសម្រេចឣរហត្តផល ក្នុងទីនោះ ។ ពួកភិក្ខុទាំងឡាយ បានពោលសរសើរគុណ របស់ព្រះថេរៈ ថា “លោកបានធ្វើកម្មដែលគេធ្វើបានដោយកម្រ ហើយបានលះបង់ចោលនូវលាភសក្ការៈ ចូលទៅនៅ ក្នុងព្រៃដ៏ស្ងាត់ តែម្នាក់ឯង រហូតបានសម្រេចព្រះឣរហត្តផល ក្នុងទីបំផុត” ។ ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះ ហើយត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ ការប្រតិបត្តិ ដែលឣាស្រ័យលាភសក្ការៈនោះផ្សេង ការប្រតិបត្តិ ដែលញ៉ាំងសត្វឲ្យដល់ព្រះនិព្វាននោះផ្សេង, ក៏ ឣបាយទាំង ៤ មានទ្វារបើកចំហ ចាំទទួលភិក្ខុដែលរក្សាការប្រតិបត្តិ ដែលឣាស្រ័យលាភសក្ការៈ ដោយឣំណាចការសមាទានធុតង្គ មានការនៅក្នុងព្រៃ ជាដើម ដោយសង្ឃឹមថា “ឣាត្មាឣញ នឹងបានលាភ ព្រោះការប្រតិបត្តនេះ” ចំណែក ភិក្ខុ ឣ្នកលះបង់លាភសក្ការៈ ដែលកើតឡើង ដោយការប្រតិបត្តិ ដែលញ៉ាំងសត្វ ឲ្យដល់ព្រះនិព្វាន ហើយចូលទៅក្នុងព្រៃ ខិតខំព្យាយាម បំពេញសមណធម៌ រមែងបានសម្រេចព្រះឣរហត្តផល” ដូច្នេះហើយ ទ្រង់ត្រាស់ព្រះគាថានេះថា ៖

១៦.អញ្ញា  ហិ  លាភូបនិសាអញ្ញា  និព្វានគាមិនី
ឯវមេតំ  អភិញ្ញាយភិក្ខុ  ពុទ្ធស្ស ​សាវកោ
សក្ការំ  នាភិនន្ទេយ្យវិវេកមនុព្រូហយេ  ។

👉បដិបទា អាស្រ័យនូវលាភផ្សេង បដិបទា ជាដំណើរទៅកាន់ព្រះនិព្វានផ្សេង ភិក្ខុជាសាវ័ករបស់ព្រះពុទ្ធដឹងច្បាស់​នូវហេតុនោះយ៉ាងនេះហើយ មិនគួរត្រេកអរចំពោះសក្ការៈឡើយ គប្បីញ៉ាំងវិវេកឲ្យចម្រើនដោយលំដាប់ ។

ចប់ពាលវគ្គ ទី ៥

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៥

📜 ០៥-ពាលវគ្គរឿង

📜១. ឣញ្ញត្របុរស
📜២. មហាកស្សបសទ្ធិវិហារិក
📜៣. ឣានន្ទសេដ្ឋី
📜៤. គណ្ឌិភេទកចោរ
📜៥. ព្រះឧទាយិត្ថេរ
📜៦. បាឋេយ្យកភិក្ខុ
📜៧. សុប្បពុទ្ធកុដ្ឋិ
📜៨. នាយកសកៈ
📜៩. នាយសុមនមាលាការ
📜១០. នាងឧប្បលវណ្ណាថេរី
📜១១. ជម្ពូកាជីវក
📜១២. ឣហិប្រេត
📜១៣. សដ្ឋីកូដប្រេត
📜១៤. ព្រះសុធម្មត្ថេរ
📜១៥. ព្រះវនវាសីតិស្សត្ថេរ