១. ហ្មជីវក

អរហន្តវគ្គ​

មាន១០រឿង – ១០គាថា

☸️១. រឿង ហ្មជីវក

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបញ្ហាដែលហ្មជីវក បានក្រាបទូលសួរ នៅវេលាដែលភិក្ខុទេវទត្ត គិតនឹងធ្វើគុតព្រះឣង្គ គឺទម្លាក់ដុំថ្មមក ពីលើភ្នំគិជ្ឈកូដ ។ ដុំថ្មនោះ បានធ្លាក់មកប៉ះទង្គិចគ្នា បែកជាពីរបំណែក, បំណែកមួយ បានរមៀលធ្លាក់មក ត្រូវព្រះបាទា របស់ព្រះមានព្រះភាគធ្វើឲ្យព្រះលោហិតជាំ ។ ភិក្ខុទាំងឡាយ បាននិមន្តព្រះ ឣង្គ យាងទៅកាន់ជីវកម្ពវ័ន ។ ហ្មជីវក បានយកថ្នាំ មកបិទថ្វាយ ហើយយកកំណាត់សំពត់ មករុំទុកមួយរយៈសិន រួចក្រាបថ្វាយបង្គំលាព្រះឣង្គ ដើម្បីទៅជួយព្យាបាលបុរសម្នាក់ទៀត ស្រេចហើយនឹងវិលត្រឡប់មក ស្រាយសំពត់ដែលបានរុំទុកនោះចេញ ។ កាលដែលហ្មជីវក ចេញទៅព្យាបាលឣ្នកជម្ងឺនោះ, វេលា ក៏ព្រលប់ល្មម ។ ឣ្នកយាមទ្វារ ក៏បានបិទនូវទ្វារក្រុងទាំងឣស់, ហ្មជីវក ចូលទៅរកព្រះ សាស្តាមិនបាន ហើយមានសេចក្តីព្រួយបារម្ភ យ៉ាងខ្លាំង ។

ព្រះសាស្តា ទ្រង់ជ្រាបនូវសេចក្តីវិតក្កៈ របស់ហ្មជីវក ហើយទ្រង់ត្រាស់ឲ្យព្រះឣានន្ទ ស្រាយថ្នាំនោះចេញ ។ លុះព្រឹកឡើង ទើបគេបើកទ្វារក្រុង, ហ្មជីវក ប្រញាប់ប្រញាល់ ចូលមកគាល់ព្រះឣង្គ ហើយបានក្រាបទូលនូវសេចក្តីវិតៈក្ករបស់ខ្លួន ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។

ព្រះបរមសាស្តា ទ្រង់ត្រាស់ថា “តថាគត មិនមានសេចក្តីក្តៅក្រហាយឡើយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១.គតទ្ធិនោ  វិសោកស្សវិប្បមុត្តស្ស  សព្វធិ
សព្វគន្ថប្បហីនស្សបរិឡាហោ  ន  វិជ្ជតិ  ។

👉សេចក្តីក្តៅក្រហាយ រមែងមិនមានដល់អ្នកដែលមានផ្លូវឆ្ងាយ បានទៅដល់ហើយ មិនមានសេចក្តីសោក រួច​ស្រឡះចាកធម៌ទាំងពួង (មានខន្ធជាដើម) មានកិលេសជាគ្រឿងចាក់ស្រែះទាំងពួងលះបង់ហើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ០៧-អរហន្តវគ្គរឿង

📜១. ហ្មជីវក
📜២. ព្រះមហាកស្សបត្ថេរ
📜៣. ព្រះពេលដ្ឋសីសត្ថេរ
📜៤. ព្រះឣនុរុទ្ធត្ថេរ
📜៥. ព្រះមហាកច្ចាយនត្ថេរ
📜៦. ព្រះសារីបុត្តត្ថេរ
📜៧. ព្រះកោសម្ពីវាសីតិស្សត្ថេរ
📜៨. ព្រះសារីបុត្តត្ថេរ
📜៩. ព្រះខទិរវនិយរេវតត្ថេរ
📜១០. ឣញ្ញត្រិត្ថី