២១. បកិណ្ណកវគ្គ

☸️២១. បកិណ្ណកវគ្គ មាន​ ១៦ គាថា
១.មត្តាសុខបរិច្ចាគាបស្សេ ចេ វិបុលំ សុខំ
ចជេ មត្តាសុខំ ធីរោសម្បស្សំ វិបុលំ សុខំ ។

👉បើឃើញសេចក្ដីសុខដ៏ធំទូលាយ ព្រោះលះបង់សុខល្មមប្រមាណ​ អ្នកមានប្រាជ្ញា កាល​ឃើញ​សុខ​ធំទូលាយ គប្បី​លះ​សុខល្មមប្រមាណចេញ ។

២.បរទុក្ខូបធានេនអត្តនោ សុខមិច្ឆតិ
វេរសំសគ្គសំសដ្ឋោវេរា សោ ន បរិមុច្ចតិ ។

👉ជនប្រាថ្នាសេចក្ដីសុខ ដើម្បីខ្លួន ដោយបង្កទុក្ខឲ្យអ្នកដទៃ​ ជននោះ​ ឈ្មោះថា​ ច្របូក​ច្របល់​ហើយ ដោយ​ការ​ជាប់​ចំពាក់ គឺពៀរ​ រមែងមិនរួចចាកពៀរទេ ។

៣.យញ្ហិ កិច្ចំ តទបវិទ្ធំអកិច្ចំ បន ករីយតិ
ឧន្នឡានំ បមត្តានំតេសំ វឌ្ឍន្តិ អាសវា ។

👉របស់ណាដែលខ្លួនគួរធ្វើ របស់នោះ​ ពួកភិក្ខុណា លះបង់ចោលហើយ​ តែរបស់ដែលមិនគួរធ្វើ ត្រឡប់ជាធ្វើវិញ អាសវៈ​ទាំងឡាយ​ តែងចម្រើនឡើង​ ដល់ពួកភិក្ខុនោះ ជាអ្នកមានសេចក្ដី​ប្រមាទ​ មាន​មានះ​ដូច​ជា​ដើម​បបុស​លើក​ឡើងហើយ ។

៤.យេសញ្ច សុសមារទ្ធានិច្ចំ កាយគតា សតិ
អកិច្ចន្ដេ ន សេវន្តិកិច្ចេ សាតច្ចការិនោ
សតានំ សម្បជានានំអត្ថំ គច្ឆន្តិ អាសវា ។

👉លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច​ ដែលពួកភិក្ខុណាបានប្រារឰប្រពៃហើយ ភិក្ខុ​ទាំង​នោះ​​ រមែង​ជា​អ្នក​ធ្វើ​ការ​ដែល​គួរធ្វើរឿយៗ មិនធ្វើការដែលមិនគួរធ្វើអាសវៈទាំងឡាយ របស់​ពួក​ភិក្ខុនោះ ដែលជាអ្នកមានសតិ មាន​សម្បជញ្ញៈ​ ​រមែងដល់នូវការអស់ទៅ ។

៥.មាតរំ បិតរំ ហន្ត្វាយរាជានោ ទ្វេ ច ខត្តិយេ
រដ្ឋំ សានុចរំ ហន្ត្វាអនីឃោ យាតិ ព្រាហ្មណោ ។

👉បុគ្គលសម្លាប់តណ្ហា​ ដូចមាតាផង សម្លាប់អស្មិមានះ​ ដូចបិតាផង​ សម្លាប់សស្សតទិដ្ឋិ​​ និង​ឧច្ឆេទ​ទិដ្ឋិ ដូច​ជា​សេ្ដច​ជាក្សត្រ​ពីរព្រះអង្គផង​ សម្លាប់អាយតនៈ​ ដូចជាដែន ប្រព្រឹត្តទៅមួយអន្លើដោយ​បុរសអ្នកដើរតាម​ គឺស្មៀនផង រមែង​បានទៅជាខីណាសវព្រាហ្មណ៍​ ជាអ្នកមិនមានទុក្ខ ។

៦.មាតរំ បិតរំ ហន្ត្វារាជានោ ទ្វេ ច សោត្តិយេ
វេយ្យគ្ឃបញ្ចមំ ហន្ត្វាអនីឃោ យាតិ ព្រាហ្មណោ ។

👉បុគ្គលសម្លាប់តណ្ហា​ ដូចមាតាផង សម្លាប់អស្មិមានះ​ ដូចបិតាផង​ សម្លាប់សស្សតទិដ្ឋិ​ និង​ឧច្ឆេទ​ទិដ្ឋ ដូចជាសេ្ដច ជា​ព្រាហ្មណ៍ទាំងពីរផង​ សម្លាប់វិចិកិច្ឆា ដូចជា​ខ្លា​ធំ​ ​ជាគម្រប់​ ៥​ ផងបាន​ហើយ​​ រមែង​បាន​ទៅ​ជា​ខីណាសវ-ព្រាហ្មណ៍​ ជាអ្នកមិនមានទុក្ខ ។

៧.សុប្បពុទ្ធំ បពុជ្ឈន្តិសទា គោតមសាវកា
យេសំ ទិវា ច រត្តោ ចនិច្ចំ ពុទ្ធគតា សតិ ។

👉សតិរបស់ជនពួកណា​ ដែលឋិតនៅក្នុងព្រះពុទ្ធគុណ អស់កាលជានិច្ច​ ទាំងថ្ងៃទាំងយប់ ជន​ពួក​នោះ​ ឈ្មោះ​ថា​ សាវ័ក​របស់ព្រះគោតម រមែងភ្ញាក់រឭកៗ​ ដោយប្រពៃ សព្វកាល ។

៨.សុប្បពុទ្ធំ បពុជ្ឈន្តិសទា គោតមសាវកា
យេសំ ទិវា ច រត្តោ ចនិច្ចំ ធម្មគតា សតិ ។

👉សតិរបស់ជនពួកណា​ ដែលឋិតនៅក្នុងព្រះធម្មគុណ​ អស់កាលជានិច្ច​ ទាំងថ្ងៃទាំងយប់ ជនពួក​នោះ​​ ឈ្មោះថា​សាវ័ក​របស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។

៩.សុប្បពុទ្ធំ បពុជ្ឈន្តិសទា គោតមសាវកា
យេសំ ទិវា ច រត្តោ ចនិច្ចំ សង្ឃគតា សតិ ។

👉សតិរបស់ជនពួកណា​ ដែលឋិតនៅក្នុងព្រះសង្ឃគុណ​ អស់កាលជានិច្ច​ ទាំងថ្ងៃទាំងយប់ ជនពួក​នោះ​​​ ឈ្មោះ​ថា​ សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។

១០.សុប្បពុទ្ធំ បពុជ្ឈន្តិសទា គោតមសាវកា
យេសំ ទិវា ច រត្តោ ចនិច្ចំ កាយគតា សតិ ។

👉សតិរបស់ជនពួកណា ដែលឋិតនៅក្នុងកាយ អស់កាលជានិច្ច​ ទាំងថ្ងៃទាំងយប់ ជនពួក​នោះ​​ ឈ្មោះ​ថា​ សាវ័ក​របស់​ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។

១១.សុប្បពុទ្ធំ បពុជ្ឈន្តិសទា គោតមសាវកា
យេសំ ទិវា ច រត្តោ ចអហឹសាយ រតោ មនោ ។

👉ចិត្តរបស់ជនពួកណា​ ត្រេកអរហើយ ក្នុងការមិនបៀតបៀនគេ​ ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថា​​ សាវ័ក​របស់​ព្រះគោតម​ រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។

១២.​សុប្បពុទ្ធំ បពុជ្ឈន្តិសទា គោតមសាវកា
យេសំ ទិវា ច រត្តោ ចភាវនាយ រតោ មនោ ។

👉ចិត្តរបស់ជនពួកណា ត្រេកអរហើយ ក្នុងមេត្តាភាវនា ទាំងថ្ងៃទាំងយប់​ ជនពួកនោះ ឈ្មោះថា សាវ័ក​របស់​ព្រះ​គោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ​ សព្វកាល ។

១៣.ទុប្បព្វជ្ជំ ទុរភិរមំទុរាវាសា ឃរា ទុខា
ទុក្ខោ​ សមានសំវាសោទុក្ខោ​ សមានសំវាសោ
តស្មា ន ចទ្ធគូ សិយាន ច ទុក្ខានុបតិតោ សិយា ។

👉ការចេញបួសបានដោយក្រ ការត្រេកអរត្រូវបានដោយក្រ​ ផ្ទះទាំងឡាយ​ មានការនៅគ្រប់​គ្រង​​ ដោយ​លំបាក ជា​ការ​ក្រ​ ការនៅរួមដោយជនស្មើគ្នា ( ដែល​មិន​មាន​សេចក្តី​កោត​ក្រែង )​ ជាការក្រ ជន​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ គឺ​វដ្ដៈ​ តែង​ត្រូវ​សេចក្ដីទុក្ខធ្លាក់ជាប់តាម ព្រោះ​ហេតុ​នោះ​ បុគ្គល​មិន​គប្បី​ជា​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ផង​ មិន​គប្បី​ជា​អ្នក​ត្រូវ​សេចក្ដី​ទុក្ខ​ធ្លាក់ជាប់តាមផង ។

១៤.សទ្ធោ សីលេន សម្បន្នោយសោភោគសមប្បិតោ
យំ យំ បទេសំ ភជតិតត្ថ តត្ថេវ បូជិតោ ។

👉បុគ្គលអ្នកមានសទ្ធា បរិបូណ៌ដោយសីល​ ស្កប់ស្កល់ដោយយស​ និងភោគសម្បត្តិ គប់រក​ប្រទេស​ណាៗ​ គេ​តែង​បូជា​ ក្នុងប្រទេសនោះៗ ។

១៥.ទូរេ សន្តោ បកាសេន្តិហិមវន្តោវ បព្វតោ
អសន្តេត្ថ ន ទិស្សន្តិរត្តឹ ខិត្តា យថា សរា ។

👉ពួកសប្បុរស រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមពាន្ដ​ ដូច្នោះ​ ពួកអសប្បុរស​ ( ទុកជាឋិតនៅ ) ក្នុងទី​ជិត ក៏​រមែង​មិន​ប្រាកដ​ ដូចព្រួញដែលបុគ្គលបាញ់ក្នុងវេលាយប់ ។

១៦.ឯកាសនំ ឯកសេយ្យំឯកោ ចរមតន្ទិតោ
ឯកោ ទមយមត្តានំសវនន្តេ រមិតោ សិយា ។

👉បុគ្គល គួរគប់រកទីអង្គុយម្នាក់ឯង ទីដេកម្នាក់ឯង​ ជាអ្នកត្រាច់ទៅម្នាក់ឯង មិនជាអ្នក​ខ្ជិល​ច្រអូស ជា​អ្នក​ម្នាក់​ឯង​ ទូន្មាន​ខ្លួន​ គួរជាអ្នកត្រេកអរក្នុងព្រៃស្ងាត់ ។

ចប់បកិណ្ណកវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ