ទណ្ឌវគ្គ
មាន១១រឿង – ១៣គាថា
☸️២. រឿង ភិក្ខុឆព្វគ្គីយ៍
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវពួកភិក្ខុឆព្វគ្គីយ៍ ដែលបាន វាយប្រហារពួកភិក្ខុសត្តរសវគ្គីយ៍ ។ ពួកភិក្ខុសត្តរសវគ្គីយ៍ ទាំងនោះ ភ័យខ្លាចហើយ ក៏បានស្រែកយ៉ាងខ្លាំង ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់បានបញ្ញត្តសិក្ខាបទ ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ២. | សព្វេ តសន្តិ ទណ្ឌស្ស | សព្វេសំ ជីវិតំ បិយំ |
| អត្តានំ ឧបមំ កត្វា | ន ហនេយ្យ ន ឃាតយេ ។ |
👉សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា ( ព្រោះថា ) ជីវិតជាទីស្រឡាញ់របស់សត្វទាំងពួង បុគ្គលគួរធ្វើខ្លួនឲ្យជាឧបមា ហើយមិនគួរប្រហារ ដោយខ្លួនឯង មិនគួរប្រើគេឲ្យប្រហារឡើយ ។
