បិយវគ្គ
មាន៩រឿង – ១២គាថា
☸️៣. រឿង នាងវិសាខា
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងវិសាខាមហាឧបាសិកា ។ នាងវិសាខា បានឲ្យនាងសុទត្តី ដែលជាធីតា របស់កូនប្រុសនាង ធ្វើជាឣ្នកបម្រើព្រះសង្ឃជំនួសខ្លួន ។ ពេលដែលនាងសុទត្តី ធ្វើកាលកិរិយាទៅហើយ មហាឧបាសិកា វិសាខា មានសេចក្តីសោកសៅ ឣាឡោះឣាល័យ យ៉ាងខ្លាំង ហើយបានចូលទៅក្រាបទូល ដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖
| ៥. | បេមតោ ជាយតេ សោកោ | បេមតោ ជាយតេ ភយំ |
| បេមតោ វិប្បមុត្តស្ស | នត្ថិ សោកោ កុតោ ភយំ ។ |
👉សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
