៣. នាងឧត្តរាថេរី

ជរាវគ្គ

មាន៩រឿង – ១១គាថា

☸️៣. រឿង នាងឧត្តរាថេរី

ព្រះបរមសាស្តា ទ្រង់ប្រារឰនាងឧត្តរាថេរី ជាឣ្នកមានឣាយុ ១២០ ឆ្នាំ ។ សម័យថ្ងៃមួយ នាងបានទៅបិណ្ឌបាតតាមផ្ទះ លុះបាននូវចង្ហាន់ល្មមគ្រប់គ្រាន់ហើយ ទើបបានត្រឡប់មកវិញ ពេលមកដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែឃើញភិក្ខុមួយរូប កំពុងតែនិមន្តបិណ្ឌបាត ហើយប្រគេនបិណ្ឌបាត របស់ខ្លួន ដល់ភិក្ខុរូបនោះទាំង ឣស់ទៅ នាងធ្វើយ៉ាងនេះ ឣស់រយៈពេលបីថ្ងៃ ក្នុងថ្ងៃទី ៤ នាងបានទៅបិណ្ឌបាត ទៀត បានចួបនឹងព្រះពុទ្ធជាម្ចាស់ ត្រង់ផ្លូវចង្អៀតមួយ ហើយបានចៀសផ្លូវ ថយក្រោយ បន្តិច បានជាន់ជាយចីវរ របស់ខ្លួនឯង ដួលនៅទីនោះភ្លាម ។

ព្រះសាស្តា ទ្រង់សម្តែងនូវធម្មីកថា ត្រាស់នូវព្រះគាថាននេះ(ឲ្យនាងបានសម្រេចព្រះសោតាបត្តិផល) ថា ៖

៣.បរិជិណ្ណមិទំ រូបំរោគនិទ្ធំ បភង្គុណំ
ភិជ្ជតិ បូតិសន្ទេហោ មរណន្ដំ ហិ ជីវិតំ ។

👉រូបនេះគ្រាំគ្រាអស់ហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយ រាងកាយជារបស់ស្អុយ ( នេះ ) នឹងបែក​ធ្លាយ​ទៅ​វិញ​ ព្រោះថា ជីវិតមានសេចក្ដីស្លាប់ជាទីបំផុត ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១១-ជរាវគ្គរឿង

📜១. វិសាខាសហាយិកា
📜២. នាងសិរិមា
📜៣. នាងឧត្តរាថេរី
📜៤. ឣធិមានិកភិក្ខុ
📜៥. នាងរូបនន្ទាថេរី
📜៦. ព្រះនាងមល្លិកាទេវី
📜៧. ព្រះលោឡុទាយិត្ថេរ
📜៨. បឋមពោធិ
📜៩. មហាធនសេដ្ឋីបុត្រ