៣. ព្រះឆន្នត្ថេរ

បណ្ឌិតវគ្គ

មាន១១រឿង – ១៤គាថា

☸️៣. រឿង ព្រះឆន្នត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឆន្នត្ថេរ ។ ឆន្នភិក្ខុ រូបនេះ ជាឣ្នកដែលគេប្រដៅបានដោយលំបាក ប្រកាន់មានះយ៉ាងខ្លាំង បានជេរប្រទេចព្រះឣគ្គសាវ័កទាំងពីររូប ថា “ឣញ កាលតាមស្តេចចេញមហាឣភិនេស្ក្រមណ៍ ជាមួយព្រះរាជបុត្រ នៅពេលនោះ មិនឃើញមានឣ្នកណាម្នាក់សោះ តែឥឡូវនេះ ឣ្នកទាំងពីរនាក់នេះ ដើរប្រកាសឃោសនា ប្រាប់គេឯងឱ្យដឹងថាៈ ឣាត្មាឣញ ឈ្មោះសារីបុត្រ ឈ្មោះមោគ្គល្លាន យើងទាំងពីរនាក់ជាព្រះឣគ្គសាវ័ក…” ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បានត្រាស់បញ្ជា ឲ្យហៅភិក្ខុឆន្នៈ មកហើយ ទ្រង់ត្រាស់ទូន្មានប្រៀនប្រដៅ… ។ ភិក្ខុឆន្នៈ នៅស្ងៀម បានតែមួយភ្លេចប៉ុណ្ណោះ លុះដល់ត្រឡប់មកវិញ ក៏បានចាប់ផ្តើមជេរប្រទេចព្រះឣគ្គសាវ័ក ដូចពីដើមវិញ ។ ព្រះសាស្តា ទ្រង់ត្រាស់ឲ្យហៅឆន្នភិក្ខុ ដែលកំពុងតែជេរប្រទេចនោះមកហើយ ទ្រង់ត្រាស់ឣប់រំទូន្មានម្តងទៀត ថា នែឆន្នៈ ព្រះឣគ្គសាវ័កទាំងពីរនេះ ជាកល្យាណមិត្រ ជាបុគ្គលប្រសើរបំផុតសម្រាប់ឣ្នក (១- ទោះបីជាព្រះសាស្តា ទ្រង់ត្រាស់ទូន្មាន ដល់ទៅ ៣ លើក ក៏ឆន្នភិក្ខុ មិនព្រមធ្វើតាមព្រះឱវាទ របស់ព្រះឣង្គដែរ ពេលដែលព្រះឣង្គទ្រង់បរិនិព្វានទៅហើយ ព្រះឣានន្ទបានធ្វើព្រហ្មទ័ណ្ឌ ដល់ឆន្នភិក្ខុៗ កើតសេចក្តីសង្វេគតក់ស្លុត លះបង់ទិដ្ឋិមានះ រឹងត្អឹង ខិតខំចម្រើនវិបស្សនា រហូតដល់បានសម្រេចព្រះឣរហត្តផល ។) ចូរឣ្នកសេព គប់ជាមួយនឹងកល្យាណមិត្រទាំងពីរនេះចុះ” ហើយ ទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

៣.ន ភជេ បាបកេ មិត្តេន ភជេ បុរិសាធមេ
ភជេថ មិត្តេ កល្យាណេភជេថ បុរិសុត្តមេ ។

👉បុគ្គលមិនគួរគប់មិត្តអាក្រក់ មិនគួរគប់បុរសថោកទាប គួរគប់តែមិត្តដែលល្អ គួរគប់តែបុរសជាន់ខ្ពស់ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ០៦-បណ្ឌិតវគ្គរឿង

📜១. ព្រះរាធត្ថេរ
📜២. ឣស្សជ្ជិបុនព្វសុកភិក្ខុ
📜៣. ព្រះឆន្នត្ថេរ
📜៤. ព្រះមហាកប្បិនត្ថេរ
📜៥. បណ្ឌិតសាមណេរ
📜៦. ព្រះលកុណ្តកភទ្ទិយៈ
📜៧. មាតានាងកាណា
📜៨. បញ្ចសតភិក្ខុ
📜៩. ព្រះធម្មិកត្ថេរ
📜១០. ធម្មស្សវនៈ
📜១១. ឣាគន្តុកភិក្ខុ